en     km
en     km

ភរិយា​មន្ដ្រី​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​សុំ​លើកលែងទោស​ប្ដី​របស់​ពួក​គាត់​

Share

​​ភ្នំពេញ​៖​ភរិយា​មន្ដ្រី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​ និង​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ នៅ​ព្រឹក​ថ្ងៃ​អង្គារិ៍​ នេះ​ បាន​ថ្វាយ​ញត្តិ​ទៅ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​ និង​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ ដើម្បី​សុំ​ឱ្យ​ព្រះ​អង្គ​ជួយ​អន្ដរាគមន៍​លើកលែងទោស​ ឬ​ក៏​ដោះ​លែង​ស្វាមី​របស់​ពួក​គេ​ ដែល​បាន​ឃុំខ្លួន​ក្នុង​សំណុំរឿង​មួយ​ដែល​គេ​ហៅ​ថា​ ជា​រឿង​នយោបាយ​។​

family
ក្រុមគ្រួសារមន្ដ្រីការពារសិទ្ធិមនុស្សអាហុកទាំង៤រូប

​អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ដ្រី​ បាន​រាយការណ៍​ថា​ ស្ដ្រី​ទាំង​៥​នោះ​ រួម​មាន​ភរិយា​ លោក​ ណៃ​ វង់​ដា​ លោក​ នី​ សុខា​ លោក​ នី​ ចរិយា​ លោក​ យី​ សុខសាន្ដ​ និង​កូនស្រី​ លោកស្រី​ លឹ​ម​ មុន្នី​ ។​ ពួក​គាត់​បាន​យក​ញត្តិ​ទៅ​ដាក់​គណៈរដ្ឋមន្ដ្រី​ និង​ទៅ​ខុទ្ទកាល័យ​ព្រះ​បរមរាជវាំង​។​

limony
មន្រ្ដីការពារសិទ្ធិមនុស្សអាដហុក និងមន្រ្ដី គ.ជ.ប

​ការ​ស្វែងរក​អន្ដរាគមន៍​ដោយ​ផ្ទាល់​ពី​ប្រមុខ​រដ្ឋាភិបាល​ និង​ព្រះមហាក្សត្រ​ គឺជា​ដំណាក់កាល​ថ្មី​មួយ ទៀត​ បន្ទាប់​ពី​ពួក​គាត់​អស់សង្ឃឹម​ដោយសារ​តែ​ការ​ចរចា​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​សំដៅ​ដល់​ការ​ដោះ​លែង​មន្ដ្រី​សិទ្ធិ​មនុស្ស​នេះ​ ត្រូវ​បាន​ខកខាន​។

group
សកម្មជនសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ

​មន្ដ្រី​សិទ្ធិ​មនុស្ស​ និង​មន្ដ្រី​គ​.​ជ​.​ប​ ទាំង​ ៥​រូប​នេះ​ បាន​ជាប់​ពន្ធនាគារ​ ២៧១​ថ្ងៃ​ មក​ហើយ​ ដោយសារ​តែ​ពួក​គាត់​ ត្រូវ​បាន​ចោទ​ ពី​បទ​សូកប៉ាន់​សាក្សី​ និង​សមគំនិត​សូកប៉ាន់​សាក្សី​ ករណី​ អ្នក​នាង​ ខុ​មចាន់​ តារា​ទី​ ហៅ​ស្រី​មុំ​៕

Share

Image
Image
Image