en     km
en     km

ព្រះ​វិហារ​បុរាណ​អាយុកាល​ជាង​១៣០​ឆ្នាំ​មួយ​នៅ​ភ្នំពេញ​ជួសជុល​ឡើង​វិញ​

Share

ភ្នំពេញ៖ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ដំណើរការ​គម្រោង​ជួល​ជុល​អភិរក្ស​ព្រះ​វិហារ​បុរាណ​មាន​អាយុកាល​ដ៏​ចំណាស់​១៣០​ឆ្នាំ​ បាន​រយៈពេល​មួ​យស​ប្តា​ហ៍​ហើយ​។​ព្រះ​វិហារ​ដ៏​ចំណាស់​នេះ​ស្ថិត​នៅ​ខាងជើង​រមណីយដ្ឋាន​វត្ត​ភ្នំ​ រាជធានី​ភ្នំពេញ​ដែល​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៨៨៦​។​ ព្រះ​វិហារ​នេះ​គេ​ហៅ​ថា​ចិន​ដំ​ដែក​ខាងជើង​។

ជាងសម្រាកពេលអាហារថ្ងៃត្រង់បន្ទាប់ពីដុសខាត់សសរព្រះវិហារនៅវត្តពិភទ្ទរង្ស៊ីហៅវត្តចិនដំដែកខាងជើងស្ថិតក្នុងខណ្ឌដូចពេញ រាជធានីភ្នំពេញ។រូបភាព៖ធូ វិរៈ

​ខណៈ​នេះ​ក្រុម​ជាង​កំពុង​ជួសជុល​ព្រះ​វិហារ​បុរាណ​មួយ​ដោយ​ពួក​គេ​ដុះខាត់​កំអែល​ស្លែ​និង​បោស​កំបោ​ពុក​ផុយ​លើ​ជញ្ជាំង​និង​សសរ​ព្រះ​វិហារ​។​ អារាម​មួយ​នេះ​ស្ថិត​នៅ​ក្នុង​វត្ត​ពិ​ភ​ទ្ទរ​ង្ស៊ី​ហៅ​វត្ត​ចិន​ដំ​ដែក​ខាងជើង​ស្ថិត​ក្នុង​ខណ្ឌ​ដូច​ពេញ​ រាជធានី​ភ្នំពេញ​។​ 

ព្រះ​វិហារ​បុរាណ​ដ៏​ចំណាស់​នេះ​មាន​អាយុ​១៣១​ឆ្នាំ​ដែល​កសាង​ឡើង​នៅ​ក្នុង​ឆ្នាំ​១៨៨៦​។​


​ព្រះ​វិហារ​មាន​អាយុកាល​ដ៏​ចំណាស់​នេះ​ហ៊ុំ​ព័ន្ធ​ដោយ​ចេតិយ​ជុំ​ជិត​មើលទៅ​ដូច​ជា​របង​ការពារ​ព្រះ​វិហារ​ដែល​មាន​ស្ថានភាព​ទ្រុឌទ្រោម​សសរ​វិហារ​របើក​កំបោរ​និង​របក​ថ្នាំ​ទាំង​ដុំៗ​និង​ហោជាង​ទ្វា​និង​ប​ង្អូ​ច​ដែល​មាន​ក្បាច់រចនា​ល្អ​ប្រណិត​ធ្វើ​អំពី​ឈើ​បាក់បែក​ជា​ផ្នែកៗ​។​

​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ចាស់ៗ​ប្រឡាក់​ប្រឡូក​ដោយ​កំបោរ​នោះ​គឺជា​ លោក​ ឌិន​ ម៉ៅ​ ជា​កូនជាង​កំពុង​កាន់​ម៉ូ​ទ័​រ​ដុសខាត់​ស្លែរ​និង​ថ្នាំ​ចាសៗ​ជាប់​នៅ​ជញ្ជាំង​និង​សសរ​ព្រះ​វិហារ​ដើម្បី​ត្រៀម​ជួសជុល​។​

​ពាក់មួក​ ម៉ាស​និង​វែ​នតា​ព័ណ៌ស​ការពារ​កម្ទេចធូលី​ហុយ​ចូល​ភ្នែក​និង​ប្រឡាក់​សក់​ លោក​ ឌិន​ ម៉ៅ​ វ័យ​ ៣៦​ ឆ្នាំ​បញ្ជាក់​ថា​ក្រុម​ជាង​របស់​លោក​មានការ​ប្រយ័ត្ន​ប្រ​យ៉ែ​ង​ក្នុង​ការ​ដុសខាត​កុំ​ឲ្យ​ខូចខាត​រចនាបថ​ដើម​។​
​លោក​ ឌិន​ ម៉ៅ​ ៖«​ខាត​ថ្នាំ​ហើយ​ កន្លែង​ណា​ប្រេះ​ដាប់​ចេញ​បណ្តើរៗ​។​ពុក​ខ្លាំង​យើង​ប្រយ័ត្ន​ ហើយ​ក្បាច់​កុំ​ឲ្យ​ប៉ះ​ឲ្យ​សោះ​ ក្បាច់​មុខ​ប​ង្អូ​ច​។​»

​គម្រោង​ជួសជុល​ព្រះ​វិហារ​នេះ​គឺជា​គម្រោង​ទី​៣​នៃ​គម្រោង​ថវិកា​ផ្ទាល់​ពី​ក្រសួង​វប្បធម៌​និង​​វិចិត្រ​​សិល្បៈ​។​​ ដូច​គ្នា​នេះ​ដែរ​ ក្រសួង​ ទើបនឹង​បញ្ចប់​គម្រោង​ជួល​ជុល​អភិរក្ស​ព្រះ​វិហារ​បុរាណ​នៅ​វត្ត​មហាលាភ​និង​វត្ត​ស្វាយ​ខ្សាច់​ភ្នំ​នៅ​ខេត្តកំពង់ចាម​។​

​លោក​ ឡេ​ង​ ពិសិដ្ឋ​ មន្ត្រី​នាយកដ្ឋាន​គាំពារ​និង​អភិរក្ស​សំណង់​បុរាណ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​ សី​ល្បៈ​ពន្យល់​ថា​នាយកដ្ឋាន​នេះ​មាន​តួនាទី​គាំពារ​និង​អភិរក្ស​ប្រាសាទបុរាណ​ វិហារ​បុរាណ​ និង​សំណង់​អគារ​បែប​បុរាណ​។​

​លោក​ ពិសិដ្ឋ​ អតីត​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែ​ង​វិស្វករ​សំណង់​នៅ​វិទ្យាស្ថាន​តិច​ណូ​ បន្ថែម​ថា​គម្រោង​ជួសជុល​ព្រះ​វិហារ​ទាំងមូល​ដោយ​រក្សា​ទំ​រង​ដើម​។​លោក​បញ្ជាក់​ថា​ព្រះ​វិហារ​បុរាណ​នេះ​ សង​អំពី​ឥដ្ឋ​បូក​ជាមួយ​កំបោរ​បាយអរ​។​«​ដោយ​មាន​គម្រោង​ថវិការ​ពី​ខាង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សី​ល្បៈ​បាន​មក​ជួយ​អភិរក្ស​ព្រះ​វិហារ​វត្ត​ពិ​ភ​ទ្ទរ​ស្ស៊ី​នៅ​ក្នុង​ឆ្នាំ​២០១៧​ដែល​ហៅ​ថា​វត្ត​ចិន​ដំ​ដែក​ខាងជើង​។​វិហារ​ពី​នេះ​គ្រោង​វា​ធ្វើ​ពី​ឥដ្ឋ​ និង​ឥដ្ឋ​ហើយ​គេ​បូក​បាយអរ​ពី​ក្រៅ​។​»​

​ព្រះ​វិហារ​បុរាណ​ឬ​វត្ត​ចិន​ដំ​ដែក​នេះ​មាន​អាយុ​១៣១​ឆ្នាំ​ បាន​កសាង​ឡើង​នៅ​ព​.​ស​ ២៥៣០​ត្រូវ​និង​ឆ្នាំ​ ១៨៨៦​ដែល​កាលបរិច្ឆេទ​បញ្ជាក់​ការ​សាងសង​នៅ​លើ​សិលាចារឹក​នៅ​ផ្នែក​ខាងកើត​នៃ​វិហារ​។

​​​                  ព្រះវិហារមានអាយុកាល១៣១ឆ្នំានៅក្នុងវត្តពិភទ្ទរង្ស៊ីហៅវត្តចិនដំដែកខាងជើង។រូបភាព៖ ធូ វិរៈ



​លោក​ប្រាក់​ សុ​ណ្ណា​រ៉ា​ អគ្គនាយក​បេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​បាន​ពិពណ៌នា​ថា​ ព្រះ​វិហារ​បុរាណ​ដ៏​ចំណាស់​នេះ​កសាង​ឡើង​អំពី​ឥដ្ឋ​និង​កំបោរ​បាយអរ​ដោយ​មាន​ស្ថានភាព​ទ្រុឌទ្រោម​ខ្លាំង​ដែល​ផ្នែក​​ខ្លះ​នៅ​លើ​ជញ្ជាំង​និង​សសរ​ពុក​ផុយ​របេះ​របើក​ជា​អន្លើរៗ​និង​ហោជាង​លម្អ​នៅ​តាម​ខ្លោងទ្វា​និង​បង្អួច​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង​។​រីឯ​ដំបូល​ព្រះ​វិហារ​សង​អំពី​ឈើប្រណិត​និង​ប្រក់​ក្បឿង​ក៏​រង​ការ​ពុក​ផុយ​ជ្រាប់​ទឹក​ផង​ដែរ​។​

​លោក​ប្រាក់​ សុ​ណ្ណា​រ៉ា​ ៖«​អ្នកជំនាញ​ចុះ​សិក្សា​ទៅ​ឃើញ​ថា​សំណង​វិហារ​មាន​សភាព​ទ្រុឌទ្រោម​ ដំបូល​ខាងលើ​លេច​ទឹក​ ខាងក្រៅ​យើង​មាន​សសរ​ព្រះ​វិហារ​ក៏​មានការ​ពុក​របក​ជា​ផ្ទាំងៗ​ដោយ​កន្លែង​។​ហោជាង​លម្អ​នៅ​តាម​ប​ង្អូ​ចនៃ​ព្រះ​វិហារ​ក៏​មានការ​ខូចខាត​ ទាំង​ឃឿ​ន​ទាំង​អី​នេះ​បាទ​។​ចំណុច​ទី​២​នៅ​ក្នុង​ព្រះ​វិហារ​ក៏​មាន​ពិនិត្យ​ឃើញ​មាន​គំរូ​ គំរូ​បុរាណ​ ដែល​មាន​តម្លៃ​ប្រវត្តិសាស្ត្រ​។​»

​លោក​អគ្គនាយក​រូប​នេះ​បន្ថែម​ថា​គម្រោង​ជួសជុល​នេះ​មាន​ពីរ​ដំណាក់កាល​គឺ​ដំណាក់កាល​ទី​១​ក្រុម​ជាង​ជួសជុល​ផ្នែក​ខាងក្រៅ​និង​ដំបូលព្រះវិហារ​និង​ដំណាក់កាល​ទី​២​ ក្រុម​ជាង​នឹង​ជួសជុល​ផ្នែក​ខាងក្នុង​នៃ​ព្រះ​វិហារ​គឺ​ផ្ទាំងគំនូរ​បុរាណ​។​

​បើ​តាម​លោក​ សុ​ណ្ណា​រ៉ា​ បញ្ជាក់​ថា​គម្រោង​ជួសជុល​ព្រះ​វិហារ​បុរាណ​អាច​នឹង​ចំណាយពេល​ជាង​៣​ខែ​។​
​នៅ​ពេល​ជួសជុល​ព្រះ​វិហារ​បុរាណ​នេះ​រួច​ហើយនឹង​ប្រគេន​ជូន​ព្រះ​គ្រូ​ចៅអធិការ​វត្ត​គ្រប់គ្រង​ ដើម្បី​ប្រជា​ពុទ្ធបរិស័ទ​ប្រារព្ធ​ពិធី​តាម​បែប​សាសនា​៕

Share

Image
Image
Image