en     km
en     km

ព្រះសង្ឃ​ប៊ុត​ប៊ុ​ន​តិ​ញ​ត្រូវ​បាន​តុលាការ​កោះហៅ​ជា​ថ្មី​ករណី​លោក​ម៉​ម​ សូណ​ង់​ ដូ​ ប្ដឹង​

Share

ភ្នំពេញ៖ ​ព្រះសង្ឃ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ត្រូវ​បាន​តុលាការ​កោះ​និមន្ត​មក​កាន់​តុលាការ​ នៅ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៧​ ពាក់ព័ន្ធ​សំណុំរឿង​លោក ម៉​ម ​សូណ​ង់​ដូ​ប្ដឹង​ព្រះ​អង្គ​ពី​បទ​បរិហារកេរ្តិ៍​ ដែល​ដីកា​នេះ​ជា​លើក​ទី​៣​ ។​ នេះ​បើ​យោង​តាម​ដីកា​របស់​លោក​ ស្រី​ ម៉ាក​នី​ ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ចុះ​ថ្ងៃ​ទី​១០​មីនា​។​ 

ព្រះអង្គ ប៊ុត ប៊ុនទិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ។ រូបភាពពីហ្វេសប៊ុក ព្រះអង្គប៊ុត ប៊ុនទិញ
ព្រះអង្គ ប៊ុត ប៊ុនទិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ។ រូបភាពពីហ្វេសប៊ុក ព្រះអង្គប៊ុត ប៊ុនទិញ

​ព្រះសង្ឃ​ ប៊ុត​ ប៊ុ​ន​តិ​ញ ជា​ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដែល​ជា​សកម្មជន​សង្ឃ​ល្បីល្បាញ​មួយ​អង្គ​ក្នុង​ការ​ជួយ​សង្គម​ និង​ការពារ​ព្រៃឈើ​យ៉ាង​សកម្ម ​។​

​លោក​ ស្រី​ ម៉ាក​នី ​បាន​បញ្ជាក់​ក្នុង​ដីកា​របស់​លោកស្រី​ ថា​  ​ការ​កោះហៅ​នេះ​ ដើម្បី​សាកសួរ​ពី​ដំណើររឿង​បណ្តឹង​របស់​លោក​ ម៉​ម​ សូណ​ង់​ដូ​ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ពាក់ព័ន្ធ​នឹង​ករណី​បរិហារកេរ្តិ៍​ជា​សាធារណៈ​។​

​លោក​ ម៉​ម​ សូណ​ង់​ដូ​ បាន​ដាក់​ពាក្យ​ប្តឹង​ព្រះ​អង្គ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ កាលពី​ថ្ងៃ​ទី ​១​ ខែ​ខែកញ្ញា​ ឆ្នាំ​២០១៦​ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត ​១​ម៉ឺន​រៀល​ ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​ ។​ 

​លោក​ ម៉ម​ សូណ​ង់​ដូ​ បាន​បញ្ជាក់នៅ​ក្នុង​ពាក្យបណ្ដឹង​របស់​លោក ទាមទារ​ឱ្យ​តុលាការ​ពិចារណា​ជំរុញ​ឲ្យ​មាន​ផ្សឹក​ព្រះ​អង្គ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ផង​ដែរ​។​

​លោក​ ម៉​ម​ សូណ​ង់​ដូ​ បាន​ចោទ​ព្រះ​អង្គ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ថា​វាយប្រហារ​លោក​ពី​ ការ​ចាក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​ ទៅ​បង្កើត​គណបក្ស​ថ្មី​ ដោយសារ​តែ​មិន​បាន​ធ្វើ​ជា​តំណាងរាស្ត្រ​នៅ​ក្នុង​គណបក្សប្រឆាំង​ធំមួយ​នេះ​​។​

​ព្រះ​អង្គ​ប៊ុត​ ប៊ុ​ន​តិ​ញ​ ពុំ​បាន​ចូលខ្លួន​បំភ្លឺ​តាម​ដីកា​ចំនួន ​២​លើក មក​ហើយ ​។​ ព្រះ​អង្គ​ធ្លាប់​មាន​សង្ឃដីកា​ជាមួយ​វិទ្យុ​ស្ត្រី​ថា​ ព្រះ​អង្គ​មិនសុំ​ទោស​លោក​ម៉​ម​សូណ​ង់​ដូ​អ្វី​ទេ​ ព្រោះ​គ្មាន​កំហុស ​។​ តែ​សម្រាប់​លោក​ ម៉​ម ​សូណ​ង់​ដូ​ វិញ​ចង់ឱ្យ​ព្រះ​អង្គ​ទទួលស្គាល់​កំហុស​ ហើយ​សុំ​ទោស​លោក​ទើប​អាច​បិទ​បញ្ចប់​សំណុំរឿង​បាន​។​

ចំណែក​ព្រះ​អង្គ​ប៊ុត​ប៊ុ​ន​តិ​ញ ​ចង់ឱ្យ​​លោក ម៉ម​ សូណ​ង់​ដូ​ ចេះ​ទទួលយក​ការ​រិះគន់​បើ​តាំងខ្លួន​ជា​អ្នកនយោបាយ​។​យ៉ាងណា​ក៏​ដោយ​ ព្រះ​អង្គ​ប៊ុត​ ប៊ុ​ន​តិ​ញ ​កំពុង​នៅ​សហរដ្ឋអាមេរិក​ ៕​ 

Share

Image
Image
Image