en     km
en     km

ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​ទទួលស្គាល់​សមាជិក​គ​.​ជ​.​ប​ថ្មី​

Share

ភ្នំពេញ៖​ព្រះករុណា​ ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​បាន​ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​ទទួលស្គាល់​សមាជិក​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ថ្មី​បី​រូប​។​នេះ​បើ​តាម​ព្រះរាជក្រឹត្យ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​ ២០១៧​។​

                      ព្រមហាក្សត្រខ្មែរយាងថ្វាយភ្លើងជ័យនាថ្ងៃខួបលើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិខ្មែរ

​ព្រះមហាក្សត្រ​បាន​ឡាយព្រះហស្ត​លើ​ព្រះរាជក្រឹត្យ​ទទួលស្គាល់​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ គឺ​លោក​ នុ​ត​ សុខុម​ អនុប្រធាន​ គ​.​ជ​.​ប​ លោក​ ឌឹ​ម​ សណ្ណា​រុំ​ និង​លោក​ ហ៊ែ​ល​ សា​រ៉ាត់​ ជា​សមាជិក​ គ​.​ជ​.​ប​ ។​

​ព្រះរាជក្រឹត្យ​ទទួលស្គាល់​សមាជិក​ គ​.​ជ​.​ប​ ថ្មី​នេះ​ គឺ​ធ្វើ​ង​បន្ទាប់​ពី​អតីត​សមាជិក​ គ​.​ជ​.​ប​ ចំនួន​បី​រូប​កូតា​មក​ពី​អតីត​គណបកស​សង្គ្រោះ​ជាតិ​ ដែល​មាន​ដូច​ជា​ លោក​ គួ​យ​ ប៊ុ​ន​រឿ​ន​ លោក​ រ៉ុ​ង​ ឈុ​ន​ និង​លោកស្រី​ តែ​ ម៉ា​នី​រ៉ុ​ង​ បាន​ប្រកាស​លាលែង​ពី​ដំណែង​បន្ទាប់​ពី​តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​។​

​កាលពី​ថ្ងៃ​ទី​២៧​ ខែ​ វិច្ឆិកា​ រដ្ឋសភា​បាន​ប្រកាស​ទទួលស្គាល់​និង​ផ្តល់​សុពលភាព​តំណាងរាស្ត្រ​ថ្មី​ចំនួន​៤៤​រូប​ ដើម្បី​បែងចែក​អាសនៈ​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ចំនួន​៣​។​ ក្នុង​នោះ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ទទួល​បាន​ ៤១​អាសនៈ​ គណបក្ស​សញ្ជាតិ​កម្ពុជា​ទទួល​បាន​ ២​អាសនៈ​ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទទួល​បាន​ ១​អាសនៈ​ ។​ចំណែក​ អាសនៈ​ ១១​ ដែល​នៅ​សល់​បន្ទាប់​ពី​គណបក្ស​មួយ​ចំនួន​បា​នប​ដិ​សេ​ដ​ទទួលយក​អាសនៈ​នេះ​ គ​.​ជ​.​ប​ បាន​បែង​ចែ​ឱ្យទៅ​គណបក្ស​ប្រជាជន​កម្ពុជា​៕​

Share

Image
Image
Image