en     km
en     km

ព្រះមហាក្សត្រ​យាង​ជា​អធិបតី​នៃ​ពិធី​ប្រារព្ធ​ខួប​ទី​៦៣​ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​

Share

ព្រះមហាក្សត្រ​ព្រះបាទ​នរោត្ដម​ សីហ​មុនី​ យាង​ជា​អធិបតី​ នៅ​ថ្ងៃ​ខួប​លើក​ទី​៦៣​ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ទី​៩​ វិច្ឆិកា​ ឆ្នាំ​២០១៦​នេះនៅ​វិមាន​ឯករាជ្យ​ រាជធានី​ភ្នំពេញ​។​

វិមានឯករាជ្យនៅភ្នំពេញ។
វិមានឯករាជ្យនៅភ្នំពេញ។

តាម​ហ្វេ​ស​ប៊ុ​ក​ របស់​ សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​ លោក​ នឹង​អញ្ជើញ​ដង្ហែ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ យាង​ប្រទាន​ភ្លើង​ជ័យ​នៅ​ក្នុង​ខួប​ទី​៦៣​ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ ៩​វិច្ឆិកា​ ដែល​នឹង​ប្រា​ព្ឋ​ធ្វើ​នៅ​វិមាន​ឯករាជ្យ​ រាជធានី​ភ្នំពេញ​ នៅ​វេលា​ម៉ោង​ ៧:៤០​នាទី​ព្រឹក​។​

​តាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ដដែល​ គឺ​ ពិធី​រំលឹក​ខួប​បុណ្យ​ឯករាជ្យ​ជាតិ​ នេះ​ក៏​នឹង​មានការ​ចូលរួម​ពី​មន្ត្រី​ថ្នាក់ដឹកនាំ​ព្រឹ​ទ្ឋ​សភា​រដ្ឋ សភា​ និង​មន្ត្រី​សមាជិក​រាជរដ្ឋាភិបាល​ តំណាង​អង្គទូត​ប្រទេស​ជា​មិត្ត​ប្រចាំ​កម្ពុជា​ តំណាង​ក្រសួង​-​ស្ថាប័ន​ មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ យុវជន​ និង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​ ផង​ដែរ​ ។​

​គួរ​បញ្ជាក់​ថា​ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ គឺ​ត្រូវ​បាន​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​រំលឹក​ដល់​ស្នា​ព្រះ​ហ​ស្ថ​ព្រះមហាក្សត្រ​ខ្មែរ​ សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ ដែល​ព្រះ​អង្គ​បាន​ដឹកនាំ​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​បាន​នូវ​ឯករាជ្យ​ពី​ប្រទេស​អាណានិគម​បារាំង​ នៅ​ថ្ងៃ​ទី​ ៩​ វិច្ឆិកា​ ១៩៥៣​ ដែល​ធ្វើ​អោយ​កម្ពុជា​ទទួល​បាន​ឯករាជ្យ​មក​ដល់​សព្វ​ថ្ងៃនេះ​៕ ​

Share

Image
Image
Image