en     km
en     km

ព្រះមហាក្សត្រ​និង​មហាក្សត្រី​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​សព​សម្ដេច​ ស៊ីសុវត្ថិ ជីវ័ន​មុនី​រក្ស​ ជា​លើក​ចុង​ក្រោយ​

Share

​ភ្នំពេញ​៖​ ព្រះមហាក្សត្រ​ ព្រះបាទ​នរោត្ដម​ សីហ​មុនី​ រួម​នឹង​ព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ បាន​យាង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​សព​ សម្ដេច​ ស៊ី​សុ​វ​ត្ដិ​ ជីវ័ន​មុនី​រក្ស​ នៅ​វត្ត​បុ​ទុម​វ​តី​នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ មក​រា​ ឆ្នាំ​ ២០១៧​នេះ​មុន​នឹង​ការ​ថ្វាយ​ព្រះ​ភ្លើង​។​ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ​ស្ដ្រី​ FM102​។​

king-d2
ព្រះមហាក្សត្រ​ ព្រះបាទ​នរោត្ដម​ សីហ​មុនី​ រួម​នឹង​ព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ

តាម​សេចក្ដីរាយការណ៍​ក្រៅពី​ព្រះមហាក្សត្រ​ និង​ព្រះ​មហាក្សត្រី​ យាង​នៅ​ក្នុង​ពិធី​នោះ​ ក៏​នៅ​មាន​សែ​រាជវង្ស​និង​ មន្ត្រីជាន់ខ្ពស់​កម្ពុជា​ច្រើន​នាក់​ផង​ដែរ​។​ សម្តេច​ ស៊ី​សុវត្ថិ​ ជីវ័ន​មុនី​រក្ស​ គឺជា​បុត្រា​ចុង​ក្រោយ​របស់​អតីត​ព្រះមហាក្សត្រ​ ស៊ី​សុវត្ថិ​ មុនី​វង្ស​ ហើយ​ព្រះ​អង្គ​ក៏​ជា​ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ​ ផង​ដែរ​។​

​សម្ដេច​ ស៊ី​សុវត្ថិ​ ជីវ័ន​មុនី​រក្ស​ បាន​សោយ​ទិវង្គត​នៅ​វេលា​ម៉ោង​ ១០​ និង​៤៥​ នាទី​ព្រឹក​ កាលពី​ថ្ងៃ​ពុធ​ ទី​២៨​ ខែធ្នូ​ ឆ្នាំ​ ២០១៦​ ក្នុង​ព្រះ​ជន្មាយុ​ ៨០​ព្រះ​វស្សា​ដោយ​រោគាពាធ​ នៅ​រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់​ថា​ សម្តេច​ ស៊ី​សុវត្ថិ​ ជីវន្ត​មុនី​រក្ស​  គឺជា​អតីត​អនុប្រធាន​ទី​១​ ព្រឹទ្ធ​សភាជាតិ​នីតិកាល​ទី​១​ និង​ទី​២​ ហើយ​ព្រះ​អង្គជា​ព្រះរាជ​បុត្រា​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ ស៊ី​សុវត្ថិ​ មុនី​វង្ស​ ដែល​ជា​ព្រះរាជ​បុត្រា​ចុង​ក្រោយបង្អស់​ដែល​នៅ​រស់រាន​មានជីវិត​ដល់​សព្វថ្ងៃ​។​ ព្រះ​អង្គ​ក៏​ត្រូវជា​ព្រះ​បិតុលា​បង្កើត​ (​ឪពុកមារ​)​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ ព្រះ​បរម​រតន​កោដ្ឋ​ផង​ដែរ​៕

Share

Image
Image
Image