en     km
en     km

ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ បញ្ចប់​មុខ​តំណែង​ មន្ដ្រី​ខុទ្ទកាល័យ​ ទីប្រឹក្សា​ និង​ជំនួយការ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​

Share

​ភ្នំពេញ​ ៖​ ព្រះមហាក្សត្រ​ព្រះបាទ​បរមនាថ​ នរោត្ដម​ សីហ​មុនី​ បាន​ត្រាស់​បង្គាប់​បញ្ចប់​មុខ​តំណែង​ មន្ដ្រី​ខុទ្ទកាល័យ​ ទីប្រឹក្សា​ និង​ជំនួយការ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​។​ នេះ​បើ​តាម​ព្រះរាជក្រឹត្យ​ ចុះ​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០១៨​។​

​ព្រះរាជក្រឹត្យ​បាន​បញ្ជាក់​ថា​ បញ្ចប់​មុខ​តំណែង​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ ទីប្រឹក្សា​ ជំនួយការ​ទាំងអស់​របស់​ឧបនាយករដ្ឋមន្ដ្រី​ ទេស​រដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ ប្រតិភូ​អម​នាយក​រដ្ឋមន្ដ្រី​ ទីប្រឹក្សា​ ជំនួយការ​ទាំងអស់​ របស់​ខុទ្ទកាល័យ​ ឧបនាយករដ្ឋមន្ដ្រី​ ទីប្រឹក្សា​ ជំនួយការ​ទាំងអស់​ របស់​ថ្នាក់ដឹកនាំ​ក្រសួង​ ស្ថាប័ន​ និង​ទីប្រឹក្សា​ជំនួយការ​ អម​ក្រសួង​ ស្ថាប័ន​ទាំងអស់​ ដែល​បាន​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​ មុន​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០១៨​។​

​តែ​យ៉ាង​ក្រោយ​ពេល​ដែល​បញ្ចប់​មុខ​តំណែង​ជន​ទាំង​អស់នោះ​ ស្រប​តាម​ព្រះរាជក្រឹត្យ​ហើយ​ រដ្ឋមន្ដ្រី​គ្រប់​ក្រសួង​ និង​ប្រធាន​គ្រប់​ស្ថាប័ន​ អាច​រៀបចំ​តែងតាំង​សា​ជា​ថ្មី​ នូវ​មន្ដ្រី​ខុទ្ទកាល័យ​ ទីប្រឹក្សា​ និង​ជំនួយការ​ ឲ្យ​បំពេញការងារ​ក្នុង​សាមី​ខុទ្ទកាល័យ​ អម​សាមី​ក្រសួង​ ស្ថាប័ន​ឡើង​វិញ​បាន​។​ នេះ​បើ​យោង​តាម​សារាចរ​ណែនាំ​ ស្ដី​ការ​តែងតាំង​មន្ដ្រី​ខុទ្ទកាល័យ​ ទីប្រឹក្សា​ និង​ជំនួយការ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ របស់​សម្ដេច​ ហ៊ុន​ សែន​ ចុះ​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០១៨៕

Share

Image
Image
Image