en     km
en     km

ព្រះមហាក្សត្រតែងតាំង សម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណត្តិថ្មី

Share

ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចនរោត្តមសីហមុនី នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៨ ឡាយព្រះហស្ដលេខាលើព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃអាណត្តិថ្មី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ។

មាត្រា ២នៃព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្របានត្រាស់បង្គាប់ឲ្យ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា មានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋា ភិបាលកម្ពុជា។  ភ្លាមៗ តែប៉ុន្មានម៉ោងប៉ុណ្ណោះ គេឃើញសារកិខិតរបស់សម្ដេច ហ៊ុន បានថ្វាយព្រះមហាក្សត្រវិញ ។

សារលិខិតរបស់សម្តេចហ៊ុន​ សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រ ដែលចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ចាត់តាំងសម្តេចជានាយករដ្ឋមន្រ្តី ដើម្បីមានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាលកម្ពុជាថ្មី អាណត្តិទី ៦។

សម្តេច ហ៊ុន សែន បានទូលថ្វាយថា៖ « ព្រះករុណជាអម្ចាស់ជីវិតលើត្បូង ទូលព្រះបង្គំជាខ្ញុំ នឹងរៀបចំសមាសភាពរាជរដ្ឋាភិបាល បញ្ជូនទៅព្រឹទ្ធសមាជិក នៃរដ្ឋសភា នីតិកាលទី០៦ ដើម្បីសុំការផ្តល់សេចក្តីទុកចិត្ត ពីសមាជិក សមាជិកានៃរដ្ឋសភា ដែលនឹងប្រជុំនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។ ទួលព្រះបង្គំយើងខ្ញុំនឹងខិតខំយកអស់ពីកម្លាំងកាយចិត្តនិងស្មារតីដើម្បីបំពេញភារកិច្ចដ៏វិសេសវិសាល និងឧត្តុង្គឧត្តមដែលព្រះករុណាជាអម្ចាស់ទ្រង់បានព្រះរាជទានដល់ទូលបង្គំជាខ្ញុំក្នុងកិច្ចការបំរើប្រទេសជាតិមាតុភូមិនិងប្រជារាស្ត្រទូទាំងប្រទេសអោយសមទៅតាមព្រះរាជហឬទ័យទុកដាក់ជាខ្លាំងរបស់ព្រះអង្គចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គជារៀង​ដារាបមក »

ត្រាស់បង្គាប់របស់ព្រះមហាក្សត្រ​ធ្វើឡើង រយៈពេលពីរថ្ងៃ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលបោះឆ្នោត ជាផ្លូវការ កាលពីថ្ងៃទី១៥ សីហា ដែលបញ្ជាក់ថា ក្នុងចំណោមគណបក្សនយោបាយទាំង២០ បានចូលប្រកួត មានតែបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្ដេចហ៊ុនសែន តែមួយគត់ទទួលបានអាសនៈទាំងអស់របស់រដ្ឋភា គឺ ១២៥អាសនៈ។

តាមលទ្ធផល បោះឆ្នោត គឺគណបក្សតូចៗទាំង១៩ ទទួលបានសន្លឹកឆ្នោតតិចតួច បំផុតមិនអាចគណនាអាសនៈបានមួយឡើយ។ 

ជ័យជម្នះរបស់បក្សកាន់អំណាច មានរូបភាពច​ម្រុះពីរមានការសាទរផង និង មិនគាំទ្រផង ព្រោះតែ ការបោះឆ្នោតនេះពុំមានគណបក្សសង្រ្គោះជាតិ។

សម្ដេចហ៊ុនសែន ប្រកាសថា សម្ដេចមិនខ្វល់ ចំពោះប្រទេសមួយចំនួនដែលមិនគាំទ្រ និងទទួលស្គាល់រាជរដ្ឋាភិបាលថ្មីអាណត្តិទី ៦នេះ ប៉ុន្តែសម្ដេចអះអាងថា ពលរដ្ឋចេញទៅបោះឆ្នោត មានអត្រាជាង ៨៣ភាគរយនេះ គឺស្ដែងចេញពីឆន្ទៈរបស់ពលរដ្ឋកម្ពុជាដែលបានប្រើសិទ្ធិរបស់ខ្លួន។

សម្ដេចបន្តថា ទោះបីក្រុមប្រឆាំងកម្ពុជាឬប្រទេសខ្លះបានវាយបន្ថោកការបោះឆ្នោតនេះក៏ដោយ គឺពលរដ្ឋកម្ពុជាលើសលុបបានអោយតម្លៃការបោះឆ្នោតនេះរួចហើយ។

នៅថ្ងៃទី ៥ កញ្ញា គឺជាបើកសម័យប្រជុំសភាលើកដំបូងដែលគេរំពឹងថា ព្រះមហាក្សត្រ​នឹងយាងជាព្រះអធិបតី និងនៅថ្ងៃទី៦ កញ្ញា  គឺជាថ្ងៃបង្កើតគណៈរដ្ឋមន្ត្រី ហើយស្បថចូលកាន់តំណែង៕  

 

Share

Image
Image
Image