en     km
en     km

ព្រឹទ្ធសភា​ហ្វី​លី​ពី​ន​ទទួលស្គាល់​លោក​ Rodrigo​ Duterte​ ជា​ប្រធានាធិបតី​ទី​១៦

Share

​ភ្នំពេញ ៖ លោក​ Rodrigo​ Duterte​ បាន​ក្លាយជា​ប្រធានាធិបតី​ទី​១៦​ហើយ​ នៃ​សាធារណៈរដ្ឋ​ហ្វី​លី​ពី​ន​ដោយ​ការ​អនុម័ត​រួម​គ្នា​ពី​សម័យប្រជុំ​សភា​ជាន់​ទាប​ និង​ជាន់ខ្ពស់​ទទួលស្គាល់​ជ័យជម្នះ​របស់​លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​ទី​៩​ឧសភា​ ។​

philippines-new16
លោក​ Rodrigo​ Duterte​ ​ប្រធានាធិបតី​ទី​១៦​ហើយ​ នៃ​សាធារណៈរដ្ឋ​ហ្វី​លី​ពី​ន។ រូបភាព៖ AFP

​លោក​ Rodrigo​ ត្រូវ​ចូល​កាន់​តំណែង​នៅ​ខែ​ក្រោយ​នេះ​ជំនួស​ប្រធានាធិបតី​ អា​គី​ណូ​ ដែល​ត្រូវ​ចូល​និវត្តន៍​បន្ទាប់​ពី​កាន់​អំណាច​រយៈពេល​៦​ឆ្នាំ​ ។​​

​ប្រធាន​សមាជិក​ព្រឹទ្ធសភា​ Franklin​ Drilon​ បាន​ថ្លែង​ថា​លោក​ Rodrigo​ Duterte​ និង​លោក​Maria​ leonor​ Gerona​ Robredo​ គឺជា​ប្រធានាធិបតី​និង​អនុ​ប្រធានាធិបតី​នៃ​សាធារណៈរដ្ឋ​ហ្វី​លី​ពី​ន​ ។​​

​លោក​ Rodrigo​ Duterte​  អាយុ​៧១​ឆ្នាំ​អតីត​អភិបាលក្រុង​ដា​វូ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​អ្នក​ប្រកាន់​ខ្សែ​តឹង​ លោក​បាន​ថ្លែង​ថា​លោក​នឹង​ខិតខំ​យក​ តួនាទី​របស់​លោក​ជា​ប្រធានាធិបតី​បំរើ​ប្រជាជាតិ​ដោយ​មិន​ខ្លាច​នឿយហត់​ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាជន​ចាក​ផុត​ពី​ភាព​ក្រីក្រ​ ។​ ប៉ុន្ដែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​លោក​ប្រកាស​ ប្រឆាំង​ដាច់ខាត​ក្រុម​ឧក្រិដ្ឋជន​ដោយ​មិន​លើកលែងទោស​ឡើយ​ ។​​

​លោក​ អា​គី​ណូ​ ប្រធានាធិបតី​ ត្រៀម​ចូល​និវត្តន៍​បាន​សំដែង​ក្ដី​រីករាយ​ចំពោះ​ការ​ចាកចេញ​របស់​លោក​ពី​តំណែង​ប៉ុន្ដែ​លោក​បាន​ទទូច​ឲ្យ​ មានការ​ឯកភាព​ជាតិ​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​វិបត្តិ​នៃ​ជំ​លោះ​ដែនសមុទ្រ​ជាមួយ​ប្រទេស​ចិន​ ៕​ ប្រភព​:CNA

Share

Image
Image
Image