en     km
en     km

ព្រឹទ្ធសភា​ទទួលស្គាល់​​​​ ភរិយាលោក ហុង សុខហួរ ជាសមាជិកព្រឹទ្ធ​​សភាពេញសិទ្ធិ​​

Share

ភ្នំពេញ ៖ ព្រឹទ្ធសភាបានសម្រេចទទួលស្គាល់ លោកស្រី គុណ លំអង ភរិយាលោក ហុង សុខហួរ ជាសមាជិកព្រឹទ្ធសភា ពេញសិទ្ធិ  ជំនួសតំណែងស្វាមីរបស់លោកស្រី ដែលត្រូវបានកាត់ទោសករណី បង្ហោះឯកសាររឿងសិទិ្ធសញ្ញាព្រំដែន កម្ពុជា -វៀតណាម។

លោកស្រី គុណ លំអង ភរិយាលោក ហុង សុខហួរ ជាសមាជិកព្រឹទ្ធសភាពេញសិទ្ធិ។
លោកស្រី គុណ លំអង ភរិយាលោក ហុង សុខហួរ ជាសមាជិកព្រឹទ្ធសភាពេញសិទ្ធិ។

ការបោះឆ្នោតសម្រេចទទួលស្គាល់នេះធ្វើឡើង នៅក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ។

គណបក្ស សម រង្ស៊ី ស្នើដាក់ជាបេក្ខភាពលោកស្រី គុណ លំអង  ជាសមាជិកព្រឹទ្ធសភា ជំនួសតំណែង លោក ហុង សុខហួរ កាល ពីថ្ងៃទី២៣ បន្ទាប់ពីអ្នកឈរលេខរៀង បន្ទាប់ពីលោក ហុង សុខហួរ ២ នាក់ទៀតបានលាលែង។

លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភា មកពីគណបក្សសម រង្ស៊ី នៅភូមិភាគ ៤ ក្នុងមានបាត់ដំបង ឧត្តមមានជ័យ បន្ទាយមានជ័យ និងខេត្តព្រះវិហារ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៧ ឆ្នាំ ពាក់ព័ន្ធនឹងការបង្ហោះផែនទីក្លែង ក្លាយ។

លោកបានដាក់ពាក្យលាលែង កាលពីខែ កុម្ភៈ ឆ្នាំ២០១៧ មុនដែលច្បាប់ស្តីពីគណបក្សនយោបាយ ប្រកាសឱ្យប្រើប្រាស់៕

Share

Image
Image
Image