en     km
en     km

ព្យុះ​ tornado​ នៅ​ចិន​សម្លាប់​មនុស្ស​ជិត​១០០​នាក់

Share

​ប្រភព​ព័ត៌មាន​ពី​ប្រទេស​ចិន​ បានឱ្យ​ដឹង​ថា​មហា​ព្យុះ​ធំ​មួយ​ គឺ​ព្យុះ​ tornado​ បាន​សម្លាប់​មនុស្ស​ ៩៨​នាក់​ និង​ ជិត​៨០០​នាក់​ រង​របួស​ដែល​វា​កើតឡើង​នៅ​ខេត្ត​ Jiangsu​ ភាគ​ខាងកើត​ប្រទេស​ ។​

tonado-china
រូបភាពពី៖ BBC​

​ពួក​មន្ត្រី​ចិន​ និយាយ​ថា​ព្យុះ​ដ៏​កំណាច​នេះ​បាន​នាំ​មក​នូវ​ទឹកភ្លៀង​ ហើយ​វាយប្រហារ​លើ​ ខេត្ត​នេះ​ តាំងពី​ថ្ងៃ​ព្រហស្បតិ៍​  ហើយ​ទើប​ស្ងប់​ទៅ​វិញ​នៅ​ចុង​ស​ប្ដា​ហ៍​កន្លង​មកនេះ​ ។​

​តាម​ប្រភព​ របស់​ពួក​អាជ្ញាធរ​ ព្យុះ​នេះ​មាន​កម្លាំង​ល្បឿន​របស់​វា​ ១២៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ។​នេះ​ជា​វាយប្រហារ​ដ៏​ខ្លាំងក្លា​ របស់​ព្យុះ​  tornado​ បាន​កើត​មាន​ម្ដង​មក​លើ​ ខេត្ត​ Jiangsu​ ដែល​ពុំ​ធ្លាប់​មាន​កន្លង​មក​ ៕​ប្រភព​:BBC​

Share

Image
Image
Image