en     km
en     km

ព្យុះ​ទី​ហ្វុ​ង​បាន​គំរាមកំហែង​ដល់​ភាគ​កណ្តាល​ប្រទេស​ហ្វី​លី​ពី​ន​ និង​មនុស្ស​ ៧៥០.០០០​នាក់​ ត្រូវ​ជម្លៀស​ចេញ​

Share

cover-storm-in-PH

​ក្រុង​ម៉ានីល​៖​  អាជ្ញាធរ​បាន​ប្រកាស​អាសន្ន​ មនុស្ស​រាប់រយ​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញពី​ភាគ​កណ្តាល​ប្រទេស​ហ្វី​លី​ពី​ន​កាលពី​ថ្ងៃ​ចន្ទ​នេះ​ ខណៈ​ព្យុះ​ទី​ហ្វុ​ង​បក់​ជាមួយ​ខ្យល់​ដែល​មាន​ល្បឿន​រហូត​ដល់​ ១៥០​ គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង​ ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ អាច​បង្ក​ជា​ទឹកជំនន់​ និង​ការ​បាក់​ដី​។​ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ Channel​ NewsAsia​ នា​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ ឆ្នាំ​២០១៥​ នេះ​។​

​យន្ដហោះ​ក្នុងស្រុក​ប្រហែល​ 40​ គ្រឿង​ នៅ​នឹង​មួយ​កន្លែង​ ខណៈ​ពេល​ដែល​  សាឡា​ង​ ៧៣​ គ្រឿង​ និង​ទូក​នេសាទ​រាប់រយ​គ្រឿង​ត្រូវ​បាន​គេ​បញ្ជា​ឱ្យទៅ​កំពង់​ផែ​នា​ភូមិ​ Batag​ ហើយ​ព្យុះ​ទី​ហ្វុ​ង​ Melor​ បាន​បក់​នៅ​លើ​ចុង​ភាគ​ខាងជើង​នៃ​កោះ​ Samar​។​

​ព្យុះ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ព្យុះ​ទី​ហ្វុ​ង​ Nona​ វា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ឆ្លងកាត់​ កោះ​ក្បែរ​នោះ​ចំនួន​ ៥​ មុន​ពេល​វា​ធ្វើ​ឱ្យ​បាក់​ដី​ នៅ​ថ្ងៃ​ចន្ទ​នេះ​ ហើយ​ក៏​ជិត​នឹង​កោះ​ Sorsogon​ ប្រហែល​ ៣៨៥​ គីឡូម៉ែត្រ​ (២៤០​ មៃ​ល៍​)​ ស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃ​រដ្ឋធានី​ម៉ានីល​ គឺ​នៅ​លើ​កោះ​លូ​ហ្សុ​ន​ដែល​មាន​ប្រជាជន​យ៉ាងច្រើន​។​

​ព្យុះ​ Melor​ ត្រូវ​បាន​គេ​ដឹង​ថា​នឹង​ មាន​គន្លង​ផ្លូវ​មួយ​ស្រ​ដៀង​គ្នា​ទៅ​នឹង​ព្រុះ​ហៃ​យ៉ា​ន​ដែល​ជា​ព្យុះ​ទី​ហ្វុ​ង​ប្រភេទ​ទី​៥​ ដែល​បាន​វាយប្រហារ​ភាគ​កណ្តាល​ប្រទេស​ហ្វី​លី​ពី​ន​ក្នុង​ឆ្នាំ​ ២០១៣​ ដែល​មនុស្ស​ស្ទើរតែ​ ៨០០០​ នាក់​ត្រូវ​បាន​សម្លាប់​ឬ​បាត់​ខ្លួន​ដោយសារ​ព្យុះ​ហៃ​យ៉ា​ន​នេះ​។​

​អាជ្ញាធរ​ខាង​គ្រោះ​មហន្តរាយ​ បាន​បិទទ្វារ​សាលារៀន​ និង​ការិយាល័យ​មួយ​ចំនួន​ជា​បណ្តោះអាសន្ន​ និង​ត្រូវ​ជម្លៀស​ប្រជាជន​ចេញ​ប្រមាណ​ជា​ ៧៥០​ ០០០​ នាក់​ នៅ​ក្នុង​ខេត្ត​ចំនួន​បី​។​ មនុស្ស​ប្រហែល​ ៨០០០​ នាក់​ត្រូវ​បាន​ជាប់​គាំង​ក្រោយ​ បន្ទាប់​ពី​ឆ្មាំ​សមុទ្រ​បាន​បញ្ឈប់​សាឡា​ង​និង​ទូក​នេសាទ​ឱ្យ​ចាក​ចេញពី​កំពង់​ផែ​នៅ​ភាគ​កណ្តាល​ប្រទេស​ហ្វី​លី​ពី​ន​។​

​អ្នក​ឧតុនិយម​ AccuWeather​ លោក​ Adam​ Douty​ បាន​និយាយ​ថា​៖​ “Melor​ គឺជា​ព្យុះ​ធុន​តូច​ណាស់​ ដូច្នេះ​យើង​អាច​ទប់ស្កាត់​ផល​ប៉ះពាល់​ការ​បំផ្លិចបំផ្លាញ​តិច​បំផុត​ ពី​ការ​ពង្រីក​ខ្លួន​នៅ​ឆ្ងាយ​ពី​មជ្ឈមណ្ឌល​របស់​ខ្លួន​»​។​

​លោក​ Alexander​ Pama​ នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ជាតិ​កាត់​បន្ថយ​និង​គ្រប់គ្រង​ហានិភ័យ​ពី​គ្រោះ​មហន្តរាយ​ បាន​និយាយ​ថា​ព្យុះ​ទី​ហ្វុ​ង​ Melor​ ត្រូវ​គេ​រំពឹង​ថា​នឹង​បង្ក​ឱ្យ​មាន​គ្រោះ​ទឹកជំនន់​ ការ​បាក់​ដី​ និង​ខ្យល់ព្យុះ​ឡើង​ដល់​ទៅ​ ៤​ ម៉ែត្រ​ (​ឬ​ ១៣​ហ្វី​ត​)​ និង​ការ​រំខាន​ដល់​ថាមពល​និង​ការ​ទំនាក់ទំនង​។​

​ខេត្ត​ចំនួន​ ២០​ ដែល​នៅ​ជុំវិញ​ទីក្រុង​ម៉ានីល​ គឺ​ស្ថិត​នៅ​ក្រោម​ការ​ជូនដំណឹង​ជា​សាធារណៈ​ដោយសារ​តែ​ព្យុះ​ខ្យល់​ខ្លាំង​និង​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​រហូត​ដល់​ទៅ​ ៣០០​ មី​លី​ម៉ែត្រ​ (​ឬ​ ១២​អ៊ី​ង​)​ ក្នុង​ចម្ងាយ​ ៣០០​ គីឡូម៉ែត្រ​ (១៨៥​ ម៉ៃ​ល៍​)​ ហើយ​ព្យុះ​ទី​ហ្វុ​ង​ធំៗ​ប្រហែល​ ២០​ បាន​បក់​ឆ្លងកាត់​ប្រទេស​ហ្វី​លី​ពី​ន​ជា​រៀង​រាល់​ឆ្នាំ​៕

ប្រែ​សម្រួល​ដោយ​៖​​ មឿន ​ឌី​ណា ​/ ​ប្រ​ភព​៖ ​ChannelNewsAsia

Share

Image
Image
Image