en     km
en     km

ពី​គ្រូអក្ខរកម្មក្លាយជាជំទប់ទី១

Share

ភ្នំពេញ៖ ស្រ្តីជាគ្រូបង្រៀនអក្ខរកម្ម និងជាគ្រូមតេយ្យមួយរូប បានក្លាយខ្លួនជាជំទប់ទី១ ក្រោយពីការ បោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីដើមខែមិថុនានេះ។ថ្វីបើមានកម្រិតវប្បធម៌ទាប ប៉ុន្តែ កញ្ញា ឈន សុធា បានពុះពារ និង បានតស៊ូក្នុងជីវិតជាច្រើនដើម្បីឈានឡើងជាមន្ត្រីដឹកនាំមួយរូបក្នុងឃុំ។

women-bigphoto

ក្នុងវ័យ ៤១ ឆ្នំា កញ្ញា ឈន សុធា បានជាប់ឆ្នោតជាជំទប់ទី១ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ពីរអា         ណត្តិជាប់គ្នាសម្រាប់កូតាគណបក្សប្រជាជនកម្ពុជា។

អតីតគ្រូបង្រៀនអក្ខរកម្ម និងជាគ្រូបង្រៀននៅសាលាមតេយ្យមួយ កញ្ញាសុធា បានឈានជើងចូលក្នុងឆាកជាអ្នកដឹកនាំ ជាស្ត្រីដោយមិនដឹងខ្លួននិងមិនបានគ្រោងទុក។

ក្រោយពីស្ថិតក្នុងអាជីពជាអ្នកបណ្តុះបណ្តាលរយៈពេលបួនឆ្នាំ កញ្ញា ឈន សុធា បានសម្រេចចិត្តចូលធ្វើ ជាជំនួយការឃុំ នៅឆ្នាំ២០០៣ គឺមួយឆ្នាំក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់លើកដំបូងនៅកម្ពុជា។

កញ្ញា ឈន សុធា ៖ «មានក្រុប្រឹក្សាឃុំជានារីម្នាក់គាត់បបួលខ្ញុំឱ្យធ្វើការងារជាជំនួយការឃុំទៅតែខ្ញុំថាអត់ទេព្រោះដោយសារខ្ញុំអត់ស្អាត តែគាត់ថាមិនទាក់ទងនឹងអក្សរទេដល់អញ្ចឹងខ្ញុំក៏បានធ្វើជាជំនួយការនៅឆ្នំា២០០៤»។

មានដើមកំណើតនៅក្នុងភូមិស្វាយជ្រុំ  ឃុំបឹងបត់កណ្តោល ស្រុកបាកាន កញ្ញា ឈន សុធា បានបញ្ចប់ការសិក្សានៅត្រឹម ថ្នាក់ទី៧នៅឆ្នាំ១៩៩៤ ដោយសារបញ្ហាជីវភាព។ ក្រោយពីឱពុករបស់កញ្ញា ស្លាប់នៅឆ្នាំ២០០១ បន្ទុកគ្រួសារបានធ្លាក់មក លើស្មាទាំងពីររបស់នាង។

ធ្វើជាជំនួយការឃុំ កញ្ញាឈនេះនាពេលនោះបានតែ២ម៉ឺនរៀលប៉ុណ្ណោះ។ តែប្រាក់ខែនេះមិនបាន រារំាងកញ្ញាឱ្យឈប់ធ្វើការ ងារនោះទេ។ ផ្ទុយទៅវិញកញ្ញាតស៊ូធ្វើការបន្តទៀតរហូតបានជាប់ជាជំទប់នៅឆ្នំា២០១២។

កញ្ញា ឈន សុធា ៖«រហូតមកដល់ឆ្នំា២០១២ទើបខ្ញុំបានទ្បើងជាជំទប់ដោយសារមានការគាំទ្រពីប្រជាជនដោយគាត់ស្គាល់ខ្ញុំធ្វើការជាមួយគាត់អញ្ចឹងគាត់បោះឆ្នោតដោយសារគណបក្សប្រជាជន ក៏ដូចជារដ្ឋាភិបាលបានធ្វើច្បាប់ ថាក្រុមប្រឹក្សាត្រូវ ធ្វើការបោះឆ្នោត ដូច្នេះទើបខ្ញុំបានជាប់ជាជំទប់ទី១តំាងពីឆ្នំា២០១២»។

កញ្ញា ឈន សុធា មានបងប្អូនសរុបចំនួនប្រាំបួននាក់។ ក្នុងគ្រួសារកសិករ ការសិក្សានិងការងារមិន បានផ្តល់អំណោយផល សម្រាប់កញ្ញាទេ។ ដូច្នេះហើយកញ្ញាត្រូវពុះពារជាច្រើនក្នុងជីវភាពនិងការធ្វើនយោបាយនៅថ្នាក់មូលដ្ឋាន។

ទោះជាមានជីវភាពមិនធូរធា សមាជិកគ្រួសារទាំងមូលមិនបានរារាំងសេរីភាពនយោបាយដល់កញ្ញា សុធា ទេ។ ផ្ទុយទៅវិញ ពួកគេគឺជាកម្លាំងចិត្តរបស់នាង។

កញ្ញាសុធា បានឱ្យដឹងថា រយៈពេលធ្វើជាជំទប់នេះ កញ្ញាបានសម្រេចចិត្តមិនចង់ឈរឈ្មោះជាបន្តទៀតនោះទេ ព្រោះបរិយាកាសការងារមានភាពតានតឹង។ តែការលាលែងនេះមិនបានសម្រេចនោះ ទេព្រោះមានការសម្របសម្រូល ពីគណបក្សប្រជាជនកម្ពុជា។

កញ្ញា ឈន សុធា ៖ «ក្រោយពីមានបញ្ហាខ្លះមកខ្ញុំអត់ចង់ឈរបន្តទេ ខ្ញុំគិតថាសុំដកខ្លួនក្រោយមកគណបក្ស មិនចង់ឱ្យខ្ញុំឈប់ដោយសារចង់ឱ្យយើងជួយធ្វើការងារជាមួយគណបក្ស ជាមួយប្រជាពលរដ្ឋ ដែលប្រជាពលរដ្ឋខំ ស្រលាញ់យើងហើយយើងស្គាល់ប្រជាពលរដ្ឋបានច្រើនហើយអញ្ចឹងយើងធ្វើទៅប្រសើរជាងអត់ការងារធ្វើ»។

កញ្ញា ឈន សុធា គូសបញ្ជាក់ថាការងារជាជំទប់នេះដែរ កញ្ញាបានចូលរួមចំណែក ដោះស្រាយបញ្ហាស្រ្តីដែលទទួលរង អំពើហិង្សា និងជួយអប់រំទៅដល់គ្រួសារដែលប្រើប្រាស់អំពើហិង្សាឱ្យបឈ្ឈប់ការប្រើប្រស់អំពើហិង្សាជាដើម។

កញ្ញា ឈន សុធា ស្ថិតក្នុងលេខរៀងទី២ក្នុងបញ្ជីបេក្ខជនបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា។ គណបក្សកាន់អំណាច ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧នេះនិងគណបក្សសង្គ្រោះជាតិទទួលបានសម្លេងគាំទ្រលំដាប់បន្ទាប់។

ជាប់ឆ្នោតជាជំទប់ទី១ជាលើកទី២ក្រោយពី ការបោះឆ្នោតកាលពីប្រាំឆ្នាំមុនកញ្ញា ឈន សុធា បានបង្ហាញការប្តេជ្ញាចិត្តយ៉ាង មុតមាំក្នុងការបំពេញការងាររយៈពេលប្រាំឆ្នាំតទៅទៀត។

កញ្ញា ឈន សុធា ៖ «នាងខ្ញុំនឹងខំធ្វើការឱ្យអស់ពីកម្លំាងចិត្តក្នុងការជួយប្រជាពលរដ្ឋ យល់ដឹងឱ្យបានកាន់តែច្រើននិងចូលរួមការងារអភិវឌ្ឍន៏ផ្សេងៗ ថ្វីត្បិតតែគ្រួសារខ្ញុំមានខ្វះ ខាតមែនប៉ុន្តែខ្ញុំនៅតែមាន ពេលចំណាយការងារជារួមច្រើនជាងការងារនៅក្នុងគ្រួសារ»។

កញ្ញា ឈន សុធា សង្កត់ធ្ងន់ថាការងាររបស់ស្រ្តីមិនចាញ់បុរសនោះទេ ការណ៍នេះស្រ្តីត្រូវ តស៊ូជំនះឧបសគ្គដើម្បីទទួលបាន ជោគជ័យ។

កញ្ញា ឈន សុធា ៖«សំណូមពរទៅស្រ្តីផ្សេងៗទៀតថាយើងកុំចាញ់ ស្រ្តីយើងក៏អាចធ្វើអ្វីទៀតបានដែរកុំឱ្យចុះចាញ់ពាក្យឃោស នារបស់បុរសថាស្រ្តីមិនអាចទៅណាឆ្ងាយ មិនអាចធ្វើអីបាននោះអញ្ចឹងយើងខំពុះពារទៅយើងហ្នឹងធ្វើការបានសម្រេច »។

បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា បេក្ខជនជាស្រ្តីឈរឈ្មោះជាសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឈរឈ្មោះនៅលេខរៀងទី១ ទំាង១២ គណបក្សមានចំនួនសរុប ៤៨១នាក់។

បេក្ខជនស្រ្តីលេខរៀងទី១ មកពីគណបក្សប្រជាជនកម្ពុជាមានចំនួន ១៣១នាក់ ស្មើនឹង ៧,៨៦%។ ដោយទ្បែកបេក្ខជនស្រ្តី លេខរៀងទី១មកពីគណបក្សសង្គ្រោះជាតិមានចំនួនសរុប ១០៣នាក់ ស្មើនឹង ៦, ២៥%៕

 

 

Share

Image
Image
Image