en     km
en     km

ពលរដ្ឋ​ស្រុកស្រែ​អំបិល​គ្រោង​ទៅ​ផ្ទះ​សម្ដេច​ ហ៊ុន​ សែន​ បើ​គ្មាន​ដំណោះស្រាយ​ពី​ក្រសួង​ដែនដី​

Share

​ភ្នំពេញ​៖​ ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មក​ពី​ស្រុកស្រែ​អំបិល​ ខេត្ដកោះកុង​ ដែល​កំពុង​ស្នាក់​នៅ​វត្ដ​សាមគ្គី​រង្សី​ រាជធានី​ភ្នំពេញ​ កាល​ថ្ងៃ​ទី​០៦​ កុម្ភៈ​ អះអាង​ថា​ ពួក​គេ​នៅ​រង់ចាំ​មួ​យស​ប្ដា​ហ៍​ទៀត​ដើម្បី​ចាំ​ចម្លើយ​ជាក់លាក់​ពី​ក្រសួង​ដែនដី​ ដែល​បាន​សន្យា​ថា​ នឹង​ព​ន្លឿ​ន​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​ជួន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់​។​

ក្រុមអ្នកតវ៉ាខេត្តព្រះវិហារ ឡើងមកភ្នំពេញសុំកិច្ចអន្តរាគមន៍ពីក្រសួងពាក់ព័ន្ធ។រូបភាពពីWMC រូបតំណាង
ក្រុមអ្នកតវ៉ាខេត្តព្រះវិហារ ឡើងមកភ្នំពេញសុំកិច្ចអន្តរាគមន៍ពីក្រសួងពាក់ព័ន្ធ។រូបភាពពីWMC រូបតំណាង
​តាម​តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មក​ពី​ខេត្ដកោះកុង​ អ្នកស្រី​ ផាវ​ ញ៉ឺ​ង​ បាន​ឲ្យ​វិទ្យុ​ស្ដ្រី​ដឹង​ថា​ ក្រុម​អ្នកស្រី​ដាច់ខាត​មិន​វិល​ទៅ​ស្រុក​វិញ​ទេ​ ប្រសិនបើ​សំណង​សម្រាប់​ក្រុម​ពលរដ្ឋ​ទាំងអស់​មិន​ទាន់​បាន​ទទួល​ដល់​ដៃ​។​ បន្ថែម​ពី​នេះ​អ្នកស្រី​ក៏​សំណូមពរ​ដល់​រដ្ឋាភិបាល​ជួយ​ព​ន្លឿ​ន​ការ​ដោះស្រាយ​រឿង​នេះ​ ព្រោះ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្នាក់​នៅ​វត្ដ​សាមគ្គី​រង្សី​នៅ​តែ​មាន​ជំងឺ​ដ​ង្កា​ត់​ ហើយ​អ្នកខ្លះ​ក្អក​មក​មាន​ឈាម​ទៀត​ផង​។​

លើស​ពី​នេះ​អ្នកស្រី​ ក៏​បាន​បដិសេធ​ទាំងស្រុង​នៅ​ពាក្យ​ដែល​ចោល​ក្រុម​ពលរដ្ឋ​មក​ពី​ខេត្ដកោះកុង​ថា​ មាន​អ្នក​ជួយ​ឧបត្ថម្ភ​នៅ​ពី​ខាងក្រោយ​ គឺ​មិនមែន​ជា​ការ​ពិត​ឡើយ​ ដោយ​អ្នកស្រី​សង្កត់ធ្ងន់​ថា​ បើ​អ្នកស្រី​មាន​គណបក្ស​នយោបាយ​នៅ​ខាងក្រោយ​មែន​ ពលរដ្ឋ​ទាំងអស់​មិន​បណ្ដោយ​ឲ្យ​កូនស្រី​តូចៗ​របស់​ខ្លួន​ ដេក​ឈឺ​ ទាំងអស់​អាហារ​ រាល់​ថ្ងៃនេះ​ទេ​។​

សូម​ជម្រាប​ថា​ បើ​តាម​ការ​ឱ្យ​ដឹង​ពី​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មក​ពី​ខេត្តកោះកុង​បញ្ជាក់​ថា​  ទំនាស់​ដីធ្លី​នេះ​បាន​កើត​ទ្បើ​ង​តាំងពី​ឆ្នាំ​ ២០០៦​ មក​ម្លេះ​ ពោល​គឺ​រវាង​ក្រុមហ៊ុន​ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ និង​ក្រុមហ៊ុន​ ហេង​ ហ៊ុយ​។​ កន្លង​មក​ពលរដ្ឋ​ទាំងអស់​ក៏​ធ្លាប់​បាន​ដាក់​ញត្តិ​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ពាក់ព័ន្ធ​ជា​ច្រើន​ដង​មក​ហើយ​ ក៏​ប៉ុន្តែ​ដោយសារ​ តែ​គ្មាន​ការ​ឆ្លើយ​តប​ ទើប​ពួក​គាត់​សម្រេចចិត្ដ​ទ្បើ​ង​មក​រាជធានី​ភ្នំពេញ​ ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​ក្រសួង​មាន​សមត្ថកិច្ច​។​ ពលរដ្ឋ​ស្រុកស្រែ​អំបិល​មាន​គ្នា​ប្រមាណ​ជិត​ ២០០​ នាក់​ដែល​កំពុង​ស្នាក់​នៅ​វត្ដ​សាមគ្គី​រង្សី​នេះ​ គឺ​មក​រាជធានី​ភ្នំពេញ​តាំងពី​តែ​ពី​ថ្ងៃ​ទី​ ២០​ ខែធ្នូ​ ឆ្នាំ​២០១៦៕​  

Share

Image
Image
Image