en     km
en     km

ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប​មួយ​ចំនួន​ដែល​គាំទ្រ​ CPP​ ទៅ​ជួប​សម្ដេច​ ហ៊ុន​ សែន

Share

ភ្នំពេញ​៖​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ទៅ​ស្វាគមន៍​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ខណៈ​ដែល​មេដឹកនាំ​កម្ពុជា​ ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ប្រទេស​ស្វី​ស​។​

hunse-17
ពលរដ្ឋខ្មែរមួយចំនួនដែលគាំទ្រគណបក្សប្រជាជនកម្ពុជា បានទៅស្វាគមន៍ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន

​តាម​ហ្វេ​ស​ប៊ុ​ក​របស់​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ទី​១៧​មក​រា​នេះ​ បាន​បញ្ជាក់​ដូចថា​ ៖​ «​ នៅ​ល្ងាច​នេះ​ សម្តេច​ ហ៊ុន​ សែន​ រីករាយ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​ បងប្អូន​ខ្មែរ​ដែល​បាន​មក​ចូលរួម​ក្នុង​ពិធី​ ជួបជុំ​ល្ងាច​នេះ​។​ សម្តេច​ បាន​យល់​អំពី​ការ​ពិបាក​មួយ​ចំនួន​សម្រាប់​បងប្អូន​ ព្រោះ​ជា​ថ្ងៃ​ធ្វើការ​ផង​ ហើយ​ ធ្លាក់​ទឹកកក​ផង​ គឺ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​។​ ប៉ុន្តែ​បងប្អូន​យើង​បាន​មក​ជួបជុំ​គ្នា​ថ្ងៃនេះ​ គឺ​បង្ហាញ​អំពី​ក្តី​ស្រឡាញ់​ និង​យកចិត្តទុកដាក់​ចំពោះ​ប្រទេស​ជាតិ​»​។​

​តាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ ដដែល​ ក្នុង​ការ​ជួបជុំ​នេះ​ គឺ​មាន​ប្រជាពលរដ្ឋ​ និង​និស្សិត​ខ្មែរ​រាប់រយ​នាក់​មក​ពី​ប្រទេស​មួយ​ចំនួន​ដូច​ជា​ ឆេ​កូ​ អា​ល្លឺ​ម៉​ង់​ បារាំង​ ប៊ែ​ល​ហ្សិ​ក​ និង​ស្វី​ស​ជាដើម​មក​ជួប​សម្ដេច​។​

​សូម​ជម្រាប​ថា​ នេះ​ជា​ លើក​ទី​២​ ហើយ​ដែល​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​ដឹកនាំ​គណៈប្រតិភូ​មក​ចូលរួម​ប្រជុំ​នៅ​ទីក្រុង​ Davos​ ប្រទេស​ស្វី​ស​ បន្ទាប់​ពី​សម្ដេច​ ហ៊ុន​ សែន​ ធ្លាប់​បាន​មក​ប្រជុំ​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ប្រទេស​ស្វី​ស​កាលពី​ឆ្នាំ​ ២០១៥​។​សម្រាប់​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នេះ​ដែរ​ គឺ​នៅ​ខែ​ ឧសភា​ ក្នុង​ឆ្នាំ​២០១៧​នេះ​៕


Share

Image
Image
Image