en     km
en     km

ពលរដ្ឋ​ខេត្តបាត់ដំបង​ ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​ចំនួន​ ៩​គ្រាប់​

Share

​ភ្នំពេញ​ ៖​ គ្រា​យប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​ ០៩​គ្រាប់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ខេត្ដបាត់ដំបង​ ប្រទះ​ឃើញ​ ខណៈ​ពួក​គេ​ទៅ​បង់​ត្រី​ក្នុង​ប្រឡាយ​។​ នេះ​បើ​យោង​តាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១១​ ខែកញ្ញា​នេះ​។​

​តាម​គេហទំព័រ​ដដែល​ បញ្ជាក់​ថា​ គ្រាប់​យុទ្ធភណ្ឌ​ទាំង​ ០៩​គ្រាប់​នេះ​ ស្ថិត​ក្នុងភូមិ​ ដង្កោ​ក្រ​ម៉ាង​ ឃុំ​អំពិល​ប្រាំ​ដើម​ ស្រុក​ប​វេ​ល​ ខេត្ដបាត់ដំបង​។​ គ្រាប់​ទាំងនេះ​ គឺ​សល់​ពី​សម័យ​សង្គ្រាម​ ប៉ុន្ដែ​វា​បាន​ខូចគុណភាព​អស់​ទៅ​ហើយ​។​ គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ ពេល​នេះ​គ្រាប់​ទាំង​អស់នោះ​ ត្រូវ​បាន​ប្រគល់​ជូន​ទៅ​អង្គភាព​ស៊ី​ម៉ាក់​ ដើម្បី​កម្ទេច​ចោល​។​

​មជ្ឈមណ្ឌល​កម្ម​ភាព​កំចាត់​មីន​កម្ពុជា​ ធ្លាប់​ប្រាប់​ឲ្យ​ដឹង​ថា​ ផ្ទៃដី​ នៃ​ប្រទេស​កម្ពុជា​ ដែល​មាន​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ មាន​ប្រមាណ​ជិត​ ២០០០​គីឡូម៉ែត្រ​ក្រឡា​។​ ក្នុង​ឆ្នាំ​២០១៧​ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ បាន​បោសសម្អាត​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​លើ​ផ្ទៃដី​បាន​ ៨​ពាន់​ ៦៣៦​ហិច​តា​ ។​ ក្នុង​នោះ​ គឺ​បាន​កម្ទេច​ចោល​គ្រាប់​មីន​ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ គ្រប់​ប្រភេទ​បាន​ចំនួន​ ៣​ម៉ឺន​ ៧​ពាន់​ ៤៤៨​គ្រាប់​។​

​លោក​ ហេង​ រតនា​ មជ្ឈមណ្ឌល​កម្ម​ភាព​កំចាត់​មីន​កម្ពុជា​ បាន​អំពាវនាវ​ថា​ សុំ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​រាយការណ៍​ដល់​ អាជ្ញាធរ​ នៅ​ពេល​ដែល​បានឃើញ​ គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​។​ លោក​អះអាង​ថា​ គ្រាប់​ដែល​សល់​ពី​សម័យ​សង្គ្រាម​ បើ​ទោះជា​កន្លង​ទៅ​យូរ​ឆ្នាំ​ក៏​ដោយ​ ក៏​វា​នៅ​តែ​មាន​ឥទ្ធិពល​អាច​បង្ក​គ្រោះថ្នាក់​បាន​ដែរ​៕

Share

Image
Image
Image