en     km
en     km

ពន្ធសរុបរយៈពេល ៤ ខែដើមឆ្នាំ ២០១៨ កើនឡើង ១២.០១%

Share

ភ្នំពេញ៖ ក្នុងរយៈពេល ៤ខែ នៅដើមឆ្នាំ ២០១៨នេះ ចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយដ្ឋានពន្ធដាប្រមូលប្រមាណជា ៩០៩ .៥៧លានដុល្លារ ស្មើ៤៧.២៩% កើនឡើង ១២.០១%។ នេះបើតាមសេចក្តីប្រកាសរបស់ព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដា កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៨។

យោងតាមសេចក្ដីប្រកាសរបស់ព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដា កាលពីថ្ងៃទី ២១ ឧសភា ម្សិលមិញនេះ បានឱ្យដឹងថា ការប្រមូលពន្ធគ្រប់ប្រភេទនៅរយៈពេល ៤ខែ នៅដើមឆ្នាំ ២០១៨ មានការកើនឡើងចំនួន ៣៨៩.៩៦ពាន់លានរៀល ប្រមាណ ៩៧.៤៩លានដុល្លារអាមេរិក ស្មើនឹង ១២.០១% បើធៀបទៅនឹង ៤ខែនៅដើមឆ្នាំ ២០១៧។

សូមបញ្ជាក់ផងដែរថា កាលពីខែមេសា ឆ្នាំ ២០១៨ លទ្ធផលនៃការប្រមូលពន្ធមានចំនួន ៥៩២.៧១ពាន់លានរៀល ប្រមាណជា ១៤៨.៤៩លានដុល្លារអាមេរិក ស្មើនឹង៧.៧%នៃផែនការច្បាប់ កើនឡើង ៧០.៧២ ពាន់លានរៀន ប្រមាណជា ១៧.៦៨៨ លានដុល្លារអាមេរិក ស្មើនឹង ១៣.៥៥%៕

Share

Image
Image
Image