en     km
en     km

ប​.​ស​.​ស​ បដិសេធ​ព័ត៌មាន​ដែរ​ថា​ បណ្ណ​ ប​.​ស​.​ស​ គ្មាន​ប្រសិទ្ធភាព​ និង​ជិត​អស់​សុពលភាព​

Share

​ភ្នំពេញ​ ៖​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ ហៅ​កាត់​ថា​ ប​.​ស​.​ស​ បាន​ចេញ​សេចក្ដី​ភ្លឺ​មួយ​កាលពី​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៨​ ដោយ​បដិសេធ​ នូវ​ពាក្យ​ចចាមអារ៉ាម​ថា​ បណ្ណ​ ប​.​ស​.​ស​ សម្រាប់​ប្រើ​ពេល​ទៅ​ទទួល​សេវា​ព្យាបាល​ជំងឺ​ គឺ​ថ្នាំ​ពេល​ទ្យ​មិនល្អ​ដូច​អ្នក​បង់ប្រាក់​ និង​មួយវិញទៀត​បណ្ណ​នេះ​ នឹង​ត្រូវ​ឈប់​ទទួលស្គាល់​នៅ​ឆ្នាំ​២០១៩​។​

​តាម​សេចក្ដី​បំភ្លឺ​ដដែល​នេះ​ បាន​បញ្ជាក់​ទៀត​ថា​ អ្វី​ដែល​ត្រូវ​បាន​គេ​និយាយ​តៗ​គ្នា​នោះ​ គឺ​មិនមែន​ជា​ការ​ពិត​ឡើយ​ ។​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ សូម​ធ្វើការ​បញ្ជាក់​ជា​ថ្មី​ទៀត​ថា​ កម្មករ​ កម្មការិនី​ ដែល​ប្រើប្រាស់​បណ្ណ​ ប​.​ស​.​ស​ ទៅ​ទទួល​សេវា​ព្យាបាល​ ដោយ​មិន​បង់ប្រាក់​ គឺ​ទទួល​បាន​គុណភាព​ នៃ​ការ​ព្យាបាល​ និង​ទទួល​បាន​ថ្នាំ​ ដូច​គ្នា​ទៅ​នឹង​អតិថិជន​បង់លុយ​ នៅ​គ្រប់​មន្ទីរពេទ្យ​ ដែល​ជា​ដៃគូ​ ប​.​ស​.​ស​ ទាំងអស់​ ដោយ​មិន​មានការ​រើសអើង​ឡើយ​។​ ជាង​នេះ​ បណ្ណ​ ប​.​ស​.​ស​ ដែល​បាន​ផ្ដល់​ជូន​កម្មករ​ កម្មការិនី​ គឺ​គ្មាន​ថ្ងៃ​កំណត់​ ថា​នឹង​ត្រូវ​អស់​សុពលភាព​ប្រើប្រាស់​ ឬ​ក៏​ត្រូវ​ឈប់​ទទួលស្គាល់​នោះ​ទេ​។​

​បន្ថែម​ពី​នេះ​ ប​.​ស​.​ស​ ក៏​បាន​អំពាវនាវ​សុំ​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​គ្រប់​រូប​ ផ្ដល់​ដំណឹង​ទៅ​កាន់​អាជ្ញាធរ​ មាន​សមត្ថកិច្ច​ ឬ​ហៅ​ទូរស័ព្ទ​ទៅ​កាន់​ 077​ 999​ 078​ និង​លេខ​ 086​ 777​ 715​ ដើម្បី​អនុវត្ដ​លើ​បុគ្គល​នោះ​ទៅ​តាម​នីតិ​វី​ច្បាប់​។​ លើស​ពី​នេះ​ ប​.​ស​.​ស​ បង្ហាញ​ក្ដី​សង្ឃឹមថា​ ប្រជាពលរដ្ឋ​គ្រប់​គ្នា​ នឹង​ចូលរួម​គ្រប់​គ្នា​ ដើម្បី​ទប់ស្កាត់​ ក៏​ដូច​ជា​ចាត់វិធានការ​ទៅ​លើ​ជន​ដែល​ដើរ​ឃោសនា​បោកប្រាស់​ដូច្នេះ​។​

​គួរ​រ​ឮ​កថា​ សេចក្ដី​បំភ្លឺ​នេះ​ បាន​ចេញ​ទន្ទឹម​នឹង​មាន​ពាក្យ​ត្អូញត្អែ​របស់​ក្រុម​ កម្មករ​ កម្មការិនី​ រោងចក្រ​ កាត់ដេរ​ និង​ស្បែកជើង​ ជា​អន្លើៗ​មក​ថា​ ពួក​គេ​លំបាក​ក្នុង​ការ​ទៅ​ទទួល​សេវា​ព្យាបាល​ និង​មិនសូវ​ទទួល​បានការ​យកចិត្ដទុកដាក់​ល្អ​ ពី​ក្រុម​គ្រូពេទ្យ​មួយ​ចំនួន​ ខណៈ​គ្រូពេទ្យ​ទាំងនោះ​បានដឹង​ថា​ ពួក​គាត់​ជា​អ្នកជំងឺ​ប្រើប្រាស់​បណ្ណ​ ប​.​ស​.​ស​។​ ចំពោះ​ចំណុច​នេះ​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ បាន​អះអាង​ថា​ ខ្លួន​កំពុង​តែ​បញ្ជូន​មន្ដ្រី​ជំនាញ​ ទៅ​ដោះស្រាយ​ករណី​នេះ​។​

​សូម​ជម្រាប​ថា​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ ហៅ​កាត់​ថា​ ប​.​ស​.​ស​ គឺជា​ស្ថាប័ន​មួយ​ ចំណុះ​ឲ្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ដែល​ធ្វើ​ការងារ​សម្រាប់​ជន​ទាំងឡាយ​ណា​ ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្ដិ​ នៃ​ច្បាប់​ស្ដី​ពី​ការងារ​ មាន​ដូច​ជា​គ្រោះថ្នាក់​ការងារ​ និង​ផ្នែក​ថែទាំ​សុខភាព​៕

Share

Image
Image
Image