en     km
en     km

ប្រេស៊ីល ចាប់ផ្ដើមទទួលស្គាល់មេដឹកនាំបក្សប្រឆាំង វេណេហ្សូអេឡា ជាប្រធានាធិបតី

Share

រដ្ឋាភិបាលនៃប្រទេសប្រេស៊ីល កាលពីថ្ងសៅរ៍បានចេញសេចក្ដីថ្លែងការណ៍ ដោយទទួលស្គាល់ អតីតប្រធានរដ្ឋសភា និង ជាមេដឹកនាំគណបក្សប្រឆាំងនៃប្រទេស វេណេហ្សូអេឡាជាប្រធានាធិបតី ដោយទាត់ចោល លោក នីកូឡាម៉ាដូរូ ជាប្រធានាធិបតី នៃប្រទេសវេណេហ្សូអេឡា។

ជំហររបស់រដ្ឋាភិបាលប្រេស៊ីល បានធ្វើឡើងស្របពេលដែលប្រទេសមួយចំនួន នៃប្រទេសសម្ព័ន្ធភាព លីម៉ា មានសមាជិក ១៤ ប្រទេស រួមទាំងអាមេរិច និង កាណាដាផងដែរ បានហៅលោកនីកូឡាម៉ាដូរ៉ូជាប្រធានាធិបតីខុសច្បាប់។

សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលប្រេស៊ីល ធ្វើឡើង ក៏ក្នុងនាមសមាជិករបស់ប្រទេសសម្ព័ន្ធលីម៉ាផងដែរ។ មេដឹកនាំបក្សប្រឆាំង ដែលជាប្រធានអតីតរដ្ឋសភាគឺលោក Juan Guaido បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកបានត្រៀមរួចហើយ ក្នុងនាមជាប្រធានាធិបតី នៃប្រជាជនវេណេហ្សូអេឡា ហើយបានត្រៀម ស្នើឱ្យមានការបោះឆ្នោតឡើងវិញ។

លោក ម៉ាដូរ៉ូ បានរំលាយសភារបស់គណបក្សប្រឆាំង កាលពីដើមឆ្នាំ២០១៧ ដោយបានសម្រេច បង្កើតសភាថ្មីឡើងវិញដោយមិនមានវត្តមានបក្សប្រឆាំង ភាគច្រើន សមាជិកសភាក្រុមគណបក្សប្រឆាំងបានភៀសខ្លួនទៅនៅសហរដ្ឋអាមេរិក និង ប្រទេសជិតខាង។

​ប្រទេសប្រេស៊ីល កូឡំប៊ី អាហ្សង់ទីន និង​ប៉េរូ ដែលាមានព្រំដែនជាប់នឹងវេណេហ្សូអេឡា មិនបានទទួលស្គាល់ លោកម៉ាឌូរ៉ូជាប្រធានាធិបតីស្របច្បាប់ឡើយ ទោះជា ប្រធានាធិបតីលោក បានធ្វើពិធីស្បថចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃសៅរ៍ ទី ១២ មករានោះ។​

រដ្ឋមន្រ្ដី ការបរទេស អាមេរិក ម៉ៃ ប៉ំពីអូ ក្នុងនាមលោក ដូណាល់ត្រាំ ក៏បានចេញសេចក្ដីថ្លែងការណ៍ គាំទ្រជំហររបស់រដ្ឋាភិបាលប្រទេសប្រេស៊ីលផងដែរ។ វេណេហ្សូអេឡា ដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក ម៉ាដូរ៉ូ គឺកំពុងរងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុបនិងប្រទេសជិតខាង។

ទណ្ឌកម្ម មានដូចជា ការបង្កកទ្រព្យសម្បត្តិ និង បិទក្រុមហ៊ុនមួយចំនួន របស់វេណេហ្សូអេឡា ដែលមាននៅក្នុងប្រទេសរបស់ពួកគេ។ បច្ចុប្បន្នដោយសារស្ថិតនៅក្រោមសម្ពាធទណ្ឌកម្មនេះ សេដ្ឋកិច្ចប្រទេស វេណេហ្សូអេឡា កំពុងឈានទៅរកការរលំរលាយ៕

 

Share

Image
Image
Image