en     km
en     km

ប្រមុខរដ្ឋស្ដីទីវេណេហ្សូអេឡាថាលោក ម៉ាឌូរ៉ូ មិនអាចការពារវិនិយោគចិន ​និង ​រុស្ស៊ីបានទេ  

Share

ប្រមុខរដ្ឋស្ដីទីនៃប្រទេសវេណេហ្សូអេឡា លោក Juan Guaido, ដែលក្រុមអាមេរិក ទទួលស្គាល់ថា ជា​ប្រធានាធិបតីស្របច្បាប់នៃប្រទេសហែក​ហួរដោយវិបត្តិសេដ្ឋកិច្ច​និងនយោបាយមួយនេះ បានអះអាងប្រាប់បណ្ដាញផ្សាយព័ត៌មានCNNថា  លោក​​ Nicolas Maduro មិនអាចការពារ​វិនិយោគចិននិងរុស្ស៊ីនៅវេណេហ្សូ​អេឡា​បានទេ។

លោក Guaido, បាននិយាយដូចថា ៖«ទាំងរុស្ស៊ីនិងចិន ពិតបានធ្វើការវិនយោគ នៅប្រទេសវេណេហ្សូអេឡា នូវទឹកប្រាក់រាប់ពាន់លានដុលា្លរអាមេរិក ។ តែលោកម៉ាឌូមិនអាចការវិនិយោគទាំងនោះបានទេ»

យោងតាម លោកGuaido, ​ចិននិងរុស្ស៊ីនៅពេលនេះ ក៏ចង់អោយមានការផ្លាស់ប្ដូរការ​ដឹកនៃរបប​លោកម៉ាឌូរ៉ូផងដែរ។ ចិនជាម្ចាស់បំណុលនៃរបប​លោក​ម៉ាឌូ​រ៉ូនូ​វទឹកប្រាក់​ជាង៥ពាន់លានដុល្លារអាមេរិក ខណៈរុស្ស៊ី ជាម្ចាស់បំណុលមួយពាន់​លានដុល្លារ ។តែរុស្ស៊ី មានក្រុមហ៊ុនប្រេងដោយផ្ទាល់ជាមួយ ក្រុមប្រេងរបស់វេណេហ្សូ​អេឡា ដែលមានប្រាក់វិនិយោគរាប់ពាន់លានដុល្លារ។ វេណេហ្សូអេឡា បានសន្យា​ផលិតប្រេងឆៅទៅអោយចិនក្នុងមួយថ្ងៃ៣សែន៤ម៉ឺនធុងដែលជាថ្នូរនឹងការទូទាត់សង​ប្រាក់​កម្ចី។ អ្នកវិភាគថា ប្រទេសរុស្ស៊ីនិងចិន គឺជាខ្នងបង្អែកដ៏ធំនៃសេដ្ឋកិច្ច​របស់​លោកម៉ាឌូរ៉ូ៕

 

Share

Image
Image
Image