en     km
en     km

ប្រធាន​សិទ្ធិ​មនុស្ស​កម្ពុជា​ បើក​កិច្ចប្រជុំ​មួយ​ ជាមួយ​តំណាង​ សិទ្ធិ​មនុស្ស​របស់​ UN​

Share

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក​ កែវ​ រ៉េ​មី​ នឹង​បើក​កិច្ចប្រជុំ​មួយ​រវាង​ លោកស្រី​ វ៉ា​ន់​ ហ៊ី​លី​ តំណាង​ការិយាល័យ​ឧត្តមស្នងការ​សហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​(OHCHR)​ ប្រចាំ​កម្ពុជា​ នា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​០៤​ ខែតុលា​នេះ​។​

hrcតាម​សេចក្ដីជូនដំណឹង​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ កិច្ចប្រជុំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អង្គារ​នេះ​ វេលា​ម៉ោង​ ២​ រសៀល​ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​សិទ្ធិ​មនុស្ស​កម្ពុជា​ ស្ដី​ពី​ កិច្ច​សហប្រតិបត្តិការ​វាង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ក​ម្ព​ជា​(​គ​.​ស​.​ម​.​ក​)​ និង​ការិយាល័យ​សិ​ទិ្ធ​មនុស្ស​ អង្គការសហប្រជាជាតិ​ នៅ​ក​ម្ព​ជា​។​

​កិច្ចប្រជុំ​នេះ​ ធ្វើ​ឡើង​ស្រប​ពេល​ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ អង្គការ​សហ​ប្រជា​តិ​ ដែល​មាន​មូលដ្ឋាន​នៅ​ ក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វិ​ស​ ថ្មីៗ​នេះ​បាន​ចេញ​ថ្លែងការណ៍​រួម​មួយ​ ដាក់​ប្រទេស​កម្ពុជា​ ជា​រដ្ឋ​កំពុង​ជួប​ហានិភ័យ​ នៃ​ការ​រំលោភសិទ្ធិ​មនុស្ស​ ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​៕​


Share

Image
Image
Image