en     km
en     km

ប្រធានាធិបតី ​Bolivia ៖អាមេរិកត្រៀមធ្វើរដ្ឋប្រហារទំលាក់ប្រធានាធិបតីម៉ាឌូរ៉ូហើយ

Share

ប្រធានាធិបតីនៃប្រទេស ​Bolivia លោក Evo Morales បានព្រមានសមភាគីរបស់លោក គឺ លោក នីកូឡាស់ ម៉ាឌូរ៉ូ អោយដឹងថា រដ្ឋការរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំកំពុងរៀបចំធ្វើចលនាកងទ័ពចូលលុកលុយវេណេហ្សូអេឡាដើម្បីបញ្ចប់ការគ្រប់គ្រងរបស់លោក។

តាមបណ្ដាញផ្សាយព័ត៌មាន Bernama.com លោក Morales សរសេរក្នុង Twitter របស់លោកដោយបង្ហើបថា ផែនការធ្វើរដ្ឋប្រហារដោយកងអាមេរិកផ្ដួលរំលំការដឹកនាំមួយនៃប្រទេសវេណេហ្សូអេឡា គឺជារឿងពិតហើយ ព្រោះអីរឿងនេះត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាមេរិកចុះផ្សាយព្រោង ពា្រត។

តាមទីភ្នាក់ងារសារព័ត៌មានReuters ប្រធានាធិបតីត្រាំបានសិក្សារឿងនេះជាមួយកំពូលទីប្រឹក្សារបស់លោកគឺលោក HR McMaster។ លោក HR McMaster បានដាក់សំណួរថាតើ លុកលុយដោយរបៀបណា។

ក្រោយពីចោទសួរដូចនេះ លោក HR McMaster បានបង្ហាញហេតុផលច្រើនយ៉ាងដែលអាចធ្វើបាន។ តែហេតុផលដែលអាចធ្វើបានគឺដូចករណីមេដឹកនាំប្រទេសប៉ាណាម៉ាកាលពីចុងទសវត្ស១៩៨០។ គំរោងនេះ រៀបចំឡើងតាំងពីចុងឆ្នាំ២០១៧។

អ្វីដែលអាមេរិកមានផែនការដូចនេះ គឺជាការឆ្លើយតបលោកម៉ាឌូរ៉ូឡើងកាន់អំណាចជាប្រធានាធិបតី តាមរយៈពេលការបោះឆ្នោត កាលពីថ្ងៃទី ២០ ឧសភា ដែលអាមេរិកចាត់ទុកមិនឆ្លើយតបនឹងឆន្ទៈរបស់ប្រជាជន៕

Share

Image
Image
Image