en     km
en     km

ប្រធានាធិបតី​ ចិន​ នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុ​ជាស​ប្ដា​ហ៍​ក្រោយ​

Share

​ភ្នំពេញ៖ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បានឱ្យ​ដឹង​ថា​ លោក​ប្រធានាធិបតី​ចិន​ ស៊ី​ ជិន​ភីង​ នឹង​មក​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​ រយៈពេល​២​ថ្ងៃ​ ពី​ថ្ងៃ​ទី​ ១៣​ និង​ ១៤​ តុលា​ ២០១៦​ ស​ប្ដា​ហ៍​ក្រោយ​នេះ​ ដែល​ជា​ទស្សនកិច្ច​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ទេ្វ​ភាគី​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

រូបភាពឯកសារ៖ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន និង លោកប្រធានាធិបតីចិន ស៊ី ជិនភីង
រូបភាពឯកសារ៖ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន និង លោកប្រធានាធិបតីចិន ស៊ី ជិនភីង

ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ដ្រី​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ ដល់​និស្សិត​សាកល​វិទ្យា​ ល័យ​ភូមិន្ទ​នីតិសាស្ដ្រ​ និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច​ នៅ​មជ្ឈមណ្ឌល​ពា​និ​ជ្ជ​កម្ម​កោះ​ពេជ្រ​ នៅ​ព្រឹក​ថ្ងៃនេះ​។​

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់​ទៀត​ថា​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​ គឺ​ មាន​កិច្ចព្រមព្រៀង​ចំនួន​២៨​ នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុងអំឡុងពេល​នោះ​។​

​ទំនាក់ទំនង​កម្ពុជា​ ចិន​ ចាប់ផ្ដើម​ស្និ​ទ​ស្នាល​នឹង​គ្នា​ឡើង​វិញ​ បន្ទាប់​ពី​អតីត​ព្រះមហាក្សត្រ​ ព្រះបាទ​នរោត្ដម​សីហ​នុ​ ព្រះ​អង្គ​បាន​ឡើង​សោយរាជ្យ​សម្បត្តិ​ជា​លើក​ទី​២​ នៅ​ឆ្នាំ​១៩៩៣​ ក្រោយ​ពី​ កម្ពុជា​បញ្ចប់​សង្គ្រាមស៊ីវិល​ជាង​២​ទស​វត្ស​។​

​យ៉ាងណា​ក៏​ដោយ​កម្ពុជា​ត្រូវ​បាន​អ្នក​សង្កេតការណ៍​ និង​អ្នកវិភាគ​បញ្ហា​សង្គម​មើលឃើញ​ថា​ ជា​ផ្នែក​មួយ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ចិន​ ដោយសារ​តែ​ចិន​ មានគុណ​បំណាច់​លើ​កម្ពុជា​ ជួយ​ផ្ដល់​ប្រាក់​កម្ចី​ សំណង​ឥត​ការ​ប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​៕

Share

Image
Image
Image