en     km
en     km

ប្រធានាធិបតីវេណេហ្ស៊ូអេឡាសុំFBIស៊ើបអង្កេតករណីប៉ុនប៉ងធ្វើឃាតលើរូបលោក

Share

លោក​​ នីកូឡាស់ ម៉ាឌូរ៉ូ ប្រធានាធិបតីវេណហ្សូអេឡាបានអំពាវនាវឱ្យសហរដ្ឋអាមេរិក អនុញ្ញាតអោយការិយាល័យសហព័ន្ធស៊ើបអង្កេត FBI ជួយធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ករណីប៉ុនប៉ងធ្វើឃាតមកលើរូបលោក កាលពីថ្ងៃទី ០៤ សីហា ។

លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបន្ដថា លោកមានការសង្ស័យទៅលើក្រុមពាក់ព័ន្ធអំពើឃាតកម្មនេះ កើតចេញពីក្រុមប្រឆាំង។

ភ្លាមៗបន្ទាប់ពីយន្ដហោះ Drone ពីរគ្រឿងបានវាយប្រហារមកលើក្បួនកងទ័ពរបស់លោក ខណៈលោកកំពុងថ្លែងសុរន្ទកថា នៅថ្ងៃទី៤ សីហានោះ លោក​ ម៉ាឌូរ៉ូ បានចោទសហរដ្ឋអាមេរិកនៅពីក្រោយផែនការនេះ។ ប៉ុន្ដែនៅថ្ងៃម្សិលមិញ ប្រធានាធិបតីវេណេហ្ស៊ូអេឡារូបនេះ បានធ្វើអោយមានការភ្ញាក់ផ្អើលដោយសុំអោយអាមេរិក បញ្ចូន FBI មកកាន់ប្រទេសរបស់លោក ដើម្បីស៊ើបអង្កេតរឿងនេះ។

យ៉ាងណាក៏ដោយសហរដ្ឋអាមេរិកដែលគាំទ្រក្រុមប្រឆាំងវេណេហ្ស៊ូអេឡាមិនបានស្វាគមន៍ ឬក៏ឆ្លើយតបអ្វីនោះទេ។

លោក ម៉ាឌូរ៉ូ ក្រៅពីចោទសហរដ្ឋអាមេរិកលោកបានចោទទៅលើប្រទេសកូឡុំប៊ីថា នៅពីក្រោយព្រឹត្តិការណ៍នេះផងដែរ។  ភ្លាមៗបន្ទាប់ពីព្រឹត្តិការណ៍នេះកើតឡើង អាជ្ញាធររបស់លោកម៉ាឌូរ៉ូ បានចាប់ខ្លួនអ្នកតំណាងរាស្រ្ដមកពីបក្សប្រឆាំងពីរូប និងសកម្មជនបក្សប្រឆាំងជាច្រើនរូបទៀត។

ករណីនេះ នាំអោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ព្រមានថា នឹងបន្ថែមការដាក់ទណ្ឌកម្មមួយដំណាក់កាលទៀត ប្រសិនបើលោកម៉ាឌូរ៉ូមិនដោះលែងអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះអោយមានសើរីភាពវិញ។

សូមជម្រាបថា ប្រទេសវេណេហ្ស៊ូអេឡាស្ថិតនៅក្រោមការដឹកនាំរបស់លោក ម៉ាឌូរ៉ូ ដែលសហគមន៍អន្ដរជាតិមិនទទួលស្គាល់ជ័យជម្នះរបស់លោកក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី ២០ ឧសភា គឺប្រទេសនេះកំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយត្រូវបានអ្ន​កសេដ្ឋកិច្ចព្រមានថា សេដ្ឋកិច្ចរបស់ប្រទេសនេះអាចនឹងគ្រោះថ្នាក់ទាំងស្រុងនៅចុងឆ្នាំ ២០១៨នេះ៕

Share

Image
Image
Image