en     km
en     km

ប្រធានាធិបតីត្រាំទទូចឱ្យសហភាពអឺរ៉ុបឆាប់ដាក់ទណ្ឌកម្មលើវេណេហ្ស៊ួអេឡា

Share

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ បានទទូចឱ្យសហភាពអឺរ៉ុបចូលរួមសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើរដ្ឋាភិបាលប្រធានាធិបតីប្រទេសវេណេហ្ស៊ួអេឡា ដោយសារតែលោកម៉ាឌូរ៉ូដឹកនាំប្រទេសទៅរករបបផ្ដាច់ការ។

លោកដូណាល់ត្រាំបានថ្លែងដូចនេះថា ៖«យើងសង្ឃឹមថា មិត្តភក្ដិរបសើយើងនៃសហភាពអឺរ៉ុបនឹងចូលរួមជាមួយយើងដើម្បីដាក់ទណ្ឌកម្មលើរបបផ្ដាច់ការរ​បស់លោកម៉ាឌូរ៉ូ អោយទាន់ពេលវេលាព្រោះប្រជាជនរបស់ប្រទេសនេះ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់»។

ការទទូចរបស់លោកត្រាំបានធ្វើឡើងក្នុងជំនួបជាមួយនាយករដ្ឋមន្រ្ដីអេស្បាញលោកម៉ារីយ៉ាណូរ៉ាយ៉យ នៅសេតវិមាននៅថ្ងៃទី ២៧ កញ្ញា នេះ ។

កាលពីថ្ងៃចន្ទ រដ្ឋមន្រ្ដីការបរទេសវេណេហ្ស៊ួអេឡាបានចោទសេតវិមានថា កំពុងតែធ្វើសកម្មភាពជារដ្ឋភេរវកម្មនយោបាយ ព្រោះតែប្រទេសមហាអំណាចនេះបានចេញបម្រាមមិនអោយពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅប្រទេសវេណេហ្ស៊ួអេឡា៕

 

 

 

Share

Image
Image
Image