en     km
en     km

ប្រធានសិទ្ធិមនុស្ស UN អំពាវនាវឱ្យសហគមន៍អន្ដរជាតិដាក់ពួកយោធាភូមាក្នុងបទឧក្រិដ្ឋកម្មសង្រ្គាម

Share

ប្រធានស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោក សេដរ៉ាអាត អាល់ហូលសេដ បានអំពាវនាវអោយសហគមន៍ អន្ដរជាតិបង្កើតក្រុមស៊ើបអង្កេតឯករាជ្យមួយដើម្បីសិក្សាអំពីឧក្រឹដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិទៅលើមេដឹកនាំភូមាករណីហិង្សាមនុស្សជាតិលើសហគមន៍រ៉ូហ៊ីងយ៉ា។

ការអំពាវនាវរបស់ប្រធានឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានធ្វើឡើងបន្ទាប់ពីសមាជិកសភាសហរដ្ឋអាមេរិបានទាំមទារឱ្យមានដឹកនាំយោធាភូមាទទួលខុសត្រូវចំពោះសោកនាដកម្មទៅលើសហគមន៍រ៉ូហ៊ីងយ៉ា។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិសហគមន៍ម៉ូស្លីមរ៉ូហ៊ីងយ៉ាបានរត់ទៅជ្រកកោននៅប្រទេសបង់ក្លាដេស ប្រមាណជា ៦០ម៉ឺននាក់ នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

របាយការណ៍បានបញ្ជាក់ថា អំពើហិង្សាទៅលើជាតិសាសន៍នេះនាំឱ្យមនុស្សស្លាប់យ៉ាងតិចជាង ១ពាន់នាក់។

សហគមន៍រូហ៊ីងយ៉ា គឺជាជនអន្ដោប្រវេសន៍មករើសនៅប្រទេសភូមាតាំងពីសាមញ្ញអាណានិគមអង់គ្លេស។ ប៉ុន្ដែសហគមន៍នេះមិនទទួលបានការផ្ដល់សិទ្ធិគ្រប់គ្រាន់ឋានៈជាពលរដ្ឋនៃប្រជាជនភូមានោះទេ។

រដ្ឋធម្មនុញ្ញរបស់ប្រទេសភូមាចាត់ទុកសហគមន៍នេះជាអន្ដោប្រវេសន៍ខុសច្បាប់ហើយត្រូវបានរឹតបន្ដឹងគ្រប់បែបយ៉ាងទាំងអស់ទាំងសិទ្ធិរស់នៅនិងការប្រតិបត្តិប្រពៃណីសាសនាជាដើម៕

Share

Image
Image
Image