en     km
en     km

ប្រទេសសម្ព័ន្ធអាមេរិកឡាទីនទទូចវេណេហ្សូអេឡាព្យួរការបោះឆ្នោតជាបន្ទាន់

Share

ក្រុមប្រទេសនៃសមាជិកសម្ព័ន្ធអាមេរិកឡាទីន កាលពីថ្ងៃច័ន្ទ បានធ្វើការព្រមានជាថ្មីទៀត ទៅលើរបបប្រធានាធិបតីវេណេហ្សូអេឡាក្រោមការដឹកនាំរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ អោយព្យួរការបោះឆ្នោតបើមិនច​ង់អោយសហគមន៍អន្តរជាតិចាត់ទុកការបោះឆ្នោតធ្វើដោយមិនឆ្លើយតប នឹងឆន្ទៈរបស់ប្រជាជន។

ប្រទេសសម្ព័ន្ធអាមេរិកឡាទីន មានArgentina, Brazil, Canada, Chile, Colombia, Guatemala, Honduras, Mexico, Panama, Paraguay, Peru, St. Lucia, អេស្ប៉ាញ និងសហរដ្ឋអាមេរិក។  

តាមទីភ្នាក់សារព័ត៌មានReuters ការព្រមានរបស់ក្រមប្រទេសអាមេរិកឡាទីនបានធ្វើឡើង តាមរយៈសេចក្ដីថ្លែងការណ៍រួម។ សេចក្ដីថ្លែងការណ៍បានសន្យាថា នឹងមានវិធានការលើរបបលោកម៉ាឌូរ៉ូ ប្រសិនបើការបោះឆ្នោតត្រូវបានធ្វើឡើងនោះ។

ប្រទេសវេណេហ្សូអេឡានឹងបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ២០ឧសភា ខណៈបក្សប្រឆាំងរួបរួមបានធ្វើពហិការ។ ការធ្វើពហិការរបស់ក្រុមនេះ ដោយសារតែលោកម៉ាឌូរ៉ូរំលាយសភាដែលក្រុមប្រឆាំងគ្រប់គ្រង។

ចាប់តាំងពីមានវិបត្តិនយោបាយកើតឡើងនៅចុងឆ្នាំ ២០១៧មក អ្នកនយោបាយក្រុមប្រឆាំងរាប់រយនាក់បានភៀសខ្លួនទៅក្រៅប្រទេស។ ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងការបរទេសដែលបានជួបប្រជុំគ្នានៅប្រទេសមិស៊ិកបានព្រមានថា ពួកគេនឹងកាត់បន្ថយ សហប្រតិបត្តិការការទូត ហើយ ឈានដល់ការដាក់កម្រិត ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។

លោករដ្ឋមន្ត្រីមិស៊ិក Luis Videgaray បាននិយាយថា សេចក្ដីថ្លែងការណ៍របស់ក្រុមប្រទេសសម្ព័ន្ធអាមេរិកឡាទីនធ្វើឡើងនេះ គឺជាលើកចុងក្រោយ។

រដ្ឋមន្ត្រីការេបរទេសនៃប្រទេសប៉េរ៉ូ បានប្រាប់អ្នកសារព័ត៌មានថា ប្រជាជនវេណេហ្សូអេឡាជាង ២រយពាន់នាក់បានទៅច្រកកោនប្រទេសរបស់លោកដែលពួកគេសុទ្ធតែចង់ត្រឡប់ទៅប្រទេសពួកគេវិញ។

កាលពីសប្ដាហ៍មុនសហភាពអឺរ៉ុប រួមទាំងអង់គ្លេស បានចេញសេចក្ដីថ្លែងការណ៍ដោយទទូចថា ការបោះឆ្នោតនេះមិនឆ្លងតបនឹងឆន្ទៈរបស់ប្រជាជនវេណេហ្សូអេឡានោះទេ ។ក្រុមនេះក៏ព្រមានមិនទទួលស្គាល់រដ្ឋាភិបាលកើតចេញពីការបោះឆ្នោតនេះដែរ។

យ៉ាងនេះក្ដី លោក ម៉ាឌូរ៉ូ បានថ្លែងទៅកាន់ប្រជាជនរបស់លោកថា ការបោះឆ្នោតនេះ គឺជាសង្រ្គាមពាណិជ្ជកម្មមួយប្រឆាំងនឹងប្រទេសដែលឈ្លានពានអធិបតេយ្យភាព វេណេហ្សួអេឡា៕

Share

Image
Image
Image