en     km
en     km

ប្រទេសជប៉ុនបោះឆ្នោតសភាមុនអាណ្ណត្តិចំពេលប្រឈមមុខនឹងការវាយប្រហារពីកូរ៉េខាងជើង

Share

ប្រជាជនជប៉ុននៅថ្ងៃនេះ ចាប់ផ្ដើមធ្វើការបោះឆ្នោតសភារបស់ខ្លួនដែលគេហៅថា ការបោះឆ្នោតមុនអាណ្ណត្តិបន្ទាប់ពីនាយករដ្ឋមន្ដ្រីហ្ស៊ីនសូអាបេអំពាវនាវអោយមានការបោះឆ្នោតដូចនេះ ហើយការបោះឆ្នោតនេះបានធ្វើឡើងចំពេលដែលប្រទេស ជប៉ុនប្រឈមមុខនឹងការវាយប្រហារពីកូរ៉េខាងជើង។

រសិនបើលោកអាបេ ឬគណបក្សប្រជាធិបតេយ្យរបស់លោកទទួលបានសំលេងឆ្នោតច្រើនទៀតនោះគឺលោកអាបេក្លាយជានាយករដ្ឋមន្ដ្រីជប៉ុនដែលកាន់អំណាចយូរជាងគេក្រោយពីសង្គ្រាមលោកលើកទីពីរ។

តាមបណ្ដាញផ្សាយព័ត៌មានBBC លោក អាបេ បានរុញអោយមានការបោះឆ្នោតដូចនេះ ដោយសារតែក្រុមគណបក្សប្រឆាំងបានវាយប្រហារលោកធ្ងន់ៗអំពីការគ្រប់គ្រងហិរញ្ញវត្ថុករណីប្រទេសកូរ៉េខាងជើងនិងសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក។

នាយករដ្ឋមន្ដ្រីអាបេសង្ឈឹមថាគណបក្សរបស់លោកនឹងបន្ដមានសំលេងភាគច្រើនទៀតនៅក្នងរដ្ឋសភាដែលធ្វើអោយលោកនឹងបក្សរបស់លោកអាចធ្វើការរុះរើបានមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញដើម្បីពង្រឹងអំណាចប្រទេសជប៉ុនកាន់តែខ្លាំងឡើងក្នុងវិស័យការពារជាតិ។ការបោះឆ្នោតនៅក្នុងប្រទេសជប៉ុននៅថ្ងៃនេះចាប់ផ្ដើមនៅម៉ោង៧ព្រឹកនឹងបិទបញ្ចប់នៅម៉ោ២រសៀល។

Share

Image
Image
Image