en     km
en     km

ប្រជា​ពល​រដ្ឋ​ខេត្ត​កោះ​កុង​បន្ត​ទាម​ទារ​ទាំង​ភ្លៀង ​ឲ្យ​តុលា​ការ​ខេត្ត​នេះ​ដោះ​លែង​យុវ​ជន​​ចលនា​មាតា​ធម្ម​ជាតិ ​៣ ​រូប

Share

មក​ដល់​ថ្ងៃ​ទី ​២៥ ​ខែ​សីហា​នេះ​ ​រយៈ​ពេល​ ​៩ ​ថ្ងៃ​ហើយដែល​ប្រជា​ពល​រដ្ឋ​​មក​ពី​បណ្ដា​ស្រុក​ទាំង ​៥ ​នៃ​ខេត្ត​កោះ​កុង​​រាប់​សិប​នាក់​ បាន​ធ្វើ​ការ​តវ៉ា​ក្រោម​កម្ដៅ​ថ្ងៃ ​និង​ដំណក់​ភ្លៀង​ ដើម្បី​ទាម​ទារ​ឲ្យ​តុលា​ការ​ខេត្ត​នេះ​ ដោះ​លែង​យុវ​ជន​ចលនា​មាតា​ធម្មជាតិ​ ​៣ ​រូប​។ ​

150825-Sareth-news-01-pix
កាប៉ៈទង្គិចគ្នារវ៉ាប៉ូលីស និងប្រជាពលរដ្ធ ដែលតវ៉ាឲ្យដោៈលែងយុវជនចលនាមាតាធម្មជាតិ នៅព្រឹកថ្ងៃ ២៥ ខែ​សីហា ឆ្នាំ ២០១៥

​មន្រ្តី​សម្រប​សម្រូល​សមាគម​​ អាដហុក ​​ប្រចំាខេត្ត​កោះ​កុង ​លោក ​ញៀប ​សំអឿន​ ដែល​បាន​ឃ្លាំ​មើល​ការ​តវ៉ា​របស់​ប្រជា​ពល​រដ្ឋ ​ឲ្យ​ដឹង​ថា​ ប្រ​ជា​ពល​រដ្ឋ​បាន​ធ្វើ​ការ​តវ៉ា​ចាប់​តំាង​ពី​ថ្ងៃ​ទី​ ១៧ ​​ខែ​សីហា ​រហូត​មក​ដល់​ថ្ងៃ ​២៥ ខែសីហានេះ​។ ​លោក​ថា ​ក្នុង​ការ​តវ៉ា​នេះ​ មាន​ការ​ដង្ហែ​ជា​ក្បួន​ដើរ​ជុំវិញ​ក្រុង​ខេមរ​ភូមិន្ទ​ផង​ដែរ​។ ​លោក​បន្ត​ថា ​គោល​បំណង​សំខាន់​ដែល​ពល​រដ្ឋ​ទាម​ទារ​នោះ​គឺ​ ឲ្យ​សាលា​ដំបូង​ខេត្ត​កោះ​កុង​ដោះ​លែង​យុវជន​ចលនា​មាតា​ធម្ម​ជាតិ​ ​៣ ​រូប ​ដែល​សមត្ថ​កិច្ច​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ​១៧ ​ខែសីហា​ ឆ្នាំ​ ​២០១៥ ​កន្លង​មក។

​ប្រ​ជា​ពល​រដ្ឋ​មួយ​រូប​ដែល​បាន​ចូល​រួម​ក្នុង​ការ​តវ៉ា​នា​ព្រឹក​នេះ​ ​​អ្នកស្រី ​ផាវ ​ញើង ​មាន​ប្រសាសន៍​ថា ​អ្នក​ស្រី​ចូល​រួម​ការ​តវ៉ា​ ក្នុង​គោល​បំណង​ទាម​ទារ​ឲ្យ​តុលាការ​ខេត្ត​កោះ​កុង​ដោះ​លែង​យុវជន​ទំាង ​៣ ​រូប​របស់​ចលនា​មាតា​ធម្មជាតិ​​ដោយ​គ្មាន​លក្ខខណ្ឌ​។ អ្នក​ស្រី​បាន​បន្ត​ទៀត​ថា ​គាត់​បាន​ចូល​រួម​ការ​វ៉ា​នេះ​តំាង​ពី​ថ្ងៃ​អង្គារ៍​ទី ​១៨ ​ខែសីហា​​មកម្ល៉េះ​។

​សូមប​ញ្ជាក់​ថា ​សមត្ថ​កិច្ច​ខេត្ត​កោះ​កុង ​បាន​ចាប់​ខ្លួន​យុវជន​ចល​នា​មាតា​ធម្ម​ជាតិ​បីរូប​ គឺ​លោក​ ​សាន់ ​ម៉ាទ្បា យុវជន ​ទ្រី ​សុវិគា ​និង ​យុវជន​ ​ស៊ឹម សំណាង ​នៅ​ម៉ោង​ ៩ ​ព្រឹក ​ថ្ងៃ​ទី ​១៧ ​​ខែ​សីហា ​ឆ្នំា ​២០១៥ ​នៅ​ស្រុក​បុទុម​សាគរ​ ខេត្ត​កោះ​កុង​ ហើយ​បច្ចុប្បន្ន​នេះ​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​យុវជន​ទំាង ៣ រូប​នៅ​ក្នុង​ពន្ធា​​គារ​សាលា​ដំបូង​ខេត្ត​កោះ​កុង៕​

Share

Image
Image
Image