en     km
en     km

ប៉ូ​លី​ស​ថៃ​រឹបអូស​ឧបករណ៍​ឃោសនា​របស់​គណបក្ស​ភឿ​ថៃ​និង​ចាប់ខ្លួន​ស្ដ្រី​ម្នាក់​

Share

បាងកក​៖​ ប៉ូ​លី​ស​​ប្រទេស​​ថៃ​​បាន​​រឹប​អូស​​កាក់​​មូល​​ និង​ ​ចាន​គោម​ជ័រ​ពណ៌​ក្រហម​រាប់​ពាន់​ ដែល​មាន​រូប​ អតីត​នាយក​រដ្ឋមន្ដ្រី​ថៃ​ លោក​ ថា​ក់​ស៊ី​ន​ សី​ណា​វ៉ា​ត់​ត្រា​ នា​ពេល​ថ្មីៗ​នេះ​ ។​ អន្តរាគមន៍​រឹបអូស​នេះ​ គឺជា​ ការ​បង្ក្រាប​មួយ​របស់​ពួក​យោធា​ថៃ​ទៅ​លើ​អ្នកគាំទ្រ​អតីត​នាយក​រដ្ឋមន្ដ្រី​ លោក​ ថា​ក់​ស៊ី​ន​ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញពី​តំណែង​ដោយ​រដ្ឋប្រហារ​ កាលពី​ឆ្នាំ​ ២០០៦​ កន្លង​ទៅ​ ។​

PERTHAI-THAILAND-NATION
អ្នកគាំទ្រមកពីគណបក្សភឿថៃ គាំទ្រលោក ថាក់ស៊ីន និងលោកស្រី យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត់​ត្រា កាលពីថ្ងៃសុក្រកន្លងទៅ

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ នគរបាល​ថៃ​ បាន​ចាប់ខ្លួន​អ្នកនយោបាយ​ស្ដ្រី​ម្នាក់​ មក​ពី​គណបក្ស​ភឿ​ថៃ​របស់​អតីត​នាយក​រដ្ឋមន្ដ្រី​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត់​ត្រា​ ដោយ​ចោទប្រកាន់​ពី​បទ​បង្ក​ឱ្យ​មាន​អសន្តិសុខ​សង្គម​ ។​ តាម​ច្បាប់ព្រហ្មទណ្ឌ​ប្រទេស​ថៃ​ ស្ដ្រី​រូប​នេះ​មានទោស​ជាប់ពន្ធ​ធនាគារ​ ០៧​ ឆ្នាំ​ ។​

បើ​តាម​សារព័ត៌មាន​ថៃ​ The​ Nation​ បានឱ្យ​ដឹង​ថា​ ប៉ូ​លី​ស​ក៏​បាន​រឹបអូស​ផង​ដែរ​ នូវ​ចានគោម​ពណ៌​ក្រហម​ ជិត​ ៦​ពាន់​ចាន​ (៥៨០០)​ ពី​អ្នកគាំទ្រ​គណបក្ស​ភឿ​ថៃ​ ។​

ប្រភព​ដដែល​នេះ​ បានឱ្យ​ដឹង​ថា​ អតីត​អ្នកតំណាង​រាស្ដ្រ​ភឿ​ថៃ​បី​រូប​ទៀត​ កំពុង​តាម​ចាប់ខ្លួន​ ។​ គួរ​រម្លឹក​ថា​ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ពួក​យោធា​ថៃ​ដឹកនាំ​រដ្ឋាភិបាល​បាន​បង្ក្រាប​ទៅ​លើ​ក្រុមប្រឆាំង​ គណបក្ស​ភឿ​ថៃ​ ខណៈ​​ដែល​ប្រទេស​នេះ​ត្រៀម​បោះ​ឆ្នោត​សភា​នៅ​ខែកក្កដា​ ឆ្នាំ​ ២០១៧​ ៕

Thai-the-nation-03042016
ចានគោមជ័រ ដែលក្រុមបាតុករមកពីគណបក្សភឿថៃ ប្រើប្រាស់ឃោសនានយោបាយឱ្យគណបក្ស

Share

Image
Image
Image