en     km
en     km

ប៉ូលីសចាប់ខ្លួនបាតុករ ហុងកុងកើនឡើងជាង៤៥០នាក់

Share

សប្ដាហ៍ទី១២នៃបាតុកម្ម របស់ពលរដ្ឋហុងកុងលើកនេះ មិនដូចសប្ដាហ៍ទី១១ឡើយ គឺហ្វូងបាតុករជាច្រើនត្រូវបានបំបែក មនុស្ស២៩នាក់ ត្រូវបានចាប់ខ្លួន។បែបនេះធ្វើឱ្យកំហឹងបាតុករកាន់តែក្ដៅងំ ពួកគេថាគម្រោងបាតុកម្ មមិនអាចបញ្ឈប់បានទេ។

ថ្ងៃអាទិត្យនេះប៉ូលីសហុងកុងនិយាយថាបានចាប់ខ្លួនមនុស្ស២៩នាក់ពិតមែនបន្ទាប់ពីបំផ្ទុះគ្រាប់បែកទឹកភ្នែកកាលពីយប់មិញដើម្បីបំបែកក្រុមបាតុករដែលប្រឆាំងនឹងរដ្ឋាភិបាល។

ក្រុមសកម្មជនតវ៉ាកាលពីយប់ថ្ងៃសៅរ៍បានគប់គ្រាំបែកសាំងនិងដ៉ុំថ្មទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្ម Kwun Tong  ដែលជាទីប្រជុំជនធំបំផុតនៃភាគខាងកើតប្រទេសចិន។ភ្លាមៗនោះ ផ្លូវរត់ភ្លើងក្ោរមដីចំនួនបួនត្រូវបានបិទព្រោះកម្លាំងបាតុករសម្រុកខ្លាំងពេក។

សារព័ត៌មាន SBS News រាយការណ៍ថា បាតុករម្នាក់បានគប់ហ្កាសបង្ហូរទឹកភ្នែកទៅកាន់ប៉ូលីសអំឡុងពេលបាតុកម្ម។អ្វីដែលជាការកត់សម្គាល់គឺ៨៤ថ្ងៃមកហើយ ទើបតែលើកនេះមានបាតុករមួយនាក់បានប្រើប្រាស់គ្រាប់បែកហិង្សាទៅលើប៉ូលីសវិញលើអតីតដែនដីអាណានិគមអង់គ្លេស។ពេលនេះបាតុករចម្រុះប្រភេទរួមទាំងគ្រូបង្រៀន​អ្នកច្បាប់ និស្សិតបានធ្វើពហិការនៅមុខាលារបស់ពួកគេ។

ក្នុងចំណោមមនុស្ស២៩នាក់ដែលត្រូវបានចាប់ខ្លួនគឺមានបុរស១៩នាក់និងស្រ្ដី១០នាក់។សកម្មភាពរបស់ពួកគេគឺសកម្មបំផុតដែលចាប់ផ្ដើមតាំងពីមានច្បាប់ស្ដីពីបត្យាប័នបណ្តោះអាសន្នដែលត្រូវបានផ្អាកហើយឥឡូវនេះបានវិវត្តទៅជាការទាមទារឱ្យមានលទ្ធិប្រជាធិបតេយ្យកាន់តែខ្លាំងឡើងបានធ្វើឱ្យហុងកុងមានរយៈពេល ៣ ខែ។ ការទាមទាររបស់ក្រុមបាតុកររួមមានការស៊ើបអង្កេតឯករាជ្យមួយទៅនឹងអ្វីដែលពួកគេពិពណ៌នាថាជាភាពសាហាវឃោរឃៅរបស់ប៉ូលីសបន្ទាប់ពីការព្យួរច្បាប់ស្ដីពីបត្យាប័ននិងការបោះឆ្នោតសកល។

ក្រុមបាតុករអះអាងថាការប្រយុទ្ធដោយសន្ដិវិធីរបស់គេគឺប្រឆាំងនឹងគោលនយោបាយប្រទេសមួយប្រព័ន្ធពីរក្រោយពីឆ្នាំ១៩៩៧ដែនចិនបានទទួលយកដែនកោះនេះពីអង់គ្លេសវិញ។

គួរបញ្ជាក់ថា ក្នុងចំណោមបាតុកររាប់ម៉ឺននាក់គឺ459នាក់មកហើយត្រូវបានប៉ូលីស ហុងកុងចាប់ខ្លួន តែគេមិនទាន់ដឹងថានីតិវិធីច្បាប់សម្រេចបន្ដយ៉ាងណាទៀតទេ ព្រោះច្បាប់ស្ដីពីបត្យាប័ននេះហើយកំពុងតែរាំងស្ទះនីតិវិធីតុលាការទាំងទីក្រុងហុងកុង និង ប៉េកាំង រួមគ្នាផង។ជាមួយគ្នានេះអាជ្ញាធរចិនបានហ្វឹកហ្វឺនទ័ពទំនងជាការគម្រាមដល់បាតុករក្រុងហុងកុងប៉ុន្ដែអង់គ្លេសនិងអាមេរិកបានឱ្យក្រុងប៉េកាំងអត់ធ្មត់បំផុតដោយសើរើកិច្ចព្រមព្រៀងចាស់របស់ខ្លួននឹងអង់គ្លេសឡើងវិញ ព្រោះដល់ឆ្នាំ២០៤៧ទើបហុងកុងដាច់ ចេញពីលក្ខខណ្ឌនឹងអង់គ្លេសហើយចិនមានសិទ្ធិមានគ្រប់គ្រងដែនដីអតីតអាណានិគមអង់គ្លេសនេះបានពេញលេញ៕

ឆោម ពៅនិកា

Share

Image
Image
Image