en     km
en     km

ប៉ូលិសថៃស្នើសុំប៉ូលិសអន្តរជាតិជួយឃាត់ខ្លួនលោកស្រីយីងឡាក់

Share

ក្រសួងមហាផ្ទៃ និងក្រសួងការបរទេសថៃបានស្នើសុំស្ថាប័នប៉ូលិសអន្តរជាតិដែលមានមូលដ្ឋាននៅប្រទេសបារាំងជួយឃាត់ខ្លួន លោកស្រី យីង ឡាក់ អតីតនាយករដ្ឋមន្ត្រីដែលបានរត់ភៀសខ្លួន ដោយសារតុលាការចេញដីការកាត់ទោសលោកស្រី មានទោស៥ឆ្នាំករណី បណ្ដោយអោយមានរឿងអាស្រូវក្នុងគំរោងទិញស្រូវរបស់រដ្ឋ។

តាមកាសែតថៃ The Nation  លោកស្រី យីងឡាក់ បានធ្វើដំណើរចេញពីប្រទេសអារ៉ាប់អេម៉ារ៉េត នៅថ្ងៃនេះ ទៅកាន់ ក្រុងឡុងប្រទេសអង់គ្លេស។

អគ្គស្នងការប៉ូលិសថៃឧត្តមសេនីយ៍ Srivara Rangsipramanakul និយាយថា ប្រទេសថៃនិងអង់គ្លេសមានច្បាប់ផ្ទេរអ្នកទោស ជាមួយគ្នាតែលោកថា​ជាសិទ្ធិរបស់ព្រះរាជអាជ្ញាប្រទេសអង់គ្លេស។ លោកស្រីយីងឡាក់បានចាកចេញពីប្រទេសថៃតាំងពីខែសីហា គឺមុនមួយថ្ងៃដែលតុលាការកំពូលចេញសាលដីកាថ្កោលទោសលោកស្រីករណីធ្វើឱ្យខាតបង់ប្រាក់រាប់ពាន់ លានបាត ក្នុងគំរោងទិញស្រូវដែលមិនបានសំម្រេចតាមផែនការក្នុងគ្រាលោកស្រីជានាយករដ្ឋមន្ត្រី៕ The Nation

 

 

 

 

Share

Image
Image
Image