en     km
en     km

បែកធ្លាយ! ត្រាំប្រជុំជាមួយមេទ័ពវេណេហ្ស៊ូអេឡារៀបផែនការផ្ដួលរំលំលោកម៉ាឌូរ៉ូ

Share

លោក នី កូឡាស់ ម៉ាឌូរ៉ូ ទំនងនឹងត្រូវបានមេទ័ពរបស់ខ្លួនផ្ដួលរំលំឆាប់នេះហើយ ទោះជាលោកខិតខំការពារវិមា​នប្រធានាធិបតីរបស់ខ្លួនក៏ដោយ។ ស្របពេលនេះដែរ លោកស្រី នីគី ហាឡេ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានស្រែកខ្លាំងៗ អោយសហគមន៍អន្ដរជាតិរួមគ្នាបណ្ដេញលោកម៉ាឌូរ៉ូពីតំណែង។

គេហទំព័របរទេសមួយឈ្មោះថា Press TV.com បានចុះផ្សាយនៅថ្ងៃសុក្រនេះដោយស្រង់ប្រភពសារព័ត៌មានអាមេរិក The New York Times មកចុះផ្សាយ រដ្ឋការរបស់លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានជួបប្រជុំសំងាត់ជាមួយមន្រ្ដីយោធាវេណេហ្សូអេឡាមួយចំនួន ដោយពិភាក្សាគ្នាអំពីការរៀបចំផែនការផ្ដួលរំលំលោកម៉ាឌូរ៉ូ។ បើតាមប្រភពដដែល ជំនួបនេះបានធ្វើឡើងជាច្រើនខែមកហើយ។

ការចុះផ្សាយរបស់ The New York Times ក៏ស្របពេលមានការទំលាយរឿងសម្ងាត់មួយថា បលោកត្រាំបានណែនាំអោយក្រុមប្រឹក្សាសន្ដិសុខសេតវិមានពិនិត្យ មើលលទ្ធភាពនៃការ​ប្រើកងទ័ព ដើម្បីបញ្ចប់របបរបស់លោក ម៉ាឌូរ៉ូ ផងដែរ។

នៅក្នុងសុរន្ទកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជចាតិកាលពីថ្ងៃទី ២៥ កញ្ញា លោកត្រាំក៏បានបង្ហើបពីផែនការធ្វើរដ្ឋប្រហារទំលាក់លោកម៉ាឌូរ៉ូផងដែរ។ លោកត្រាំបានហៅរបបលោក ម៉ាឌូរ៉ូ ថា រំលោភសិទ្ធិមនុស្សធ្ងន់ដែលសហគមន៍អន្ដរជាតិត្រូវជួយបញ្ចប់តំណែងរបស់ប្រធានាធិបតីវេណេហ្ស៊ូអេឡារូបនេះអោយឆាប់បំផុត។ តែសម្រាប់ លោក ម៉ាឌូរ៉ូ វិញ ទោះជាបានថ្កោលទោសលោកត្រាំក៏ដោយ តែលោកចង់ជួបលោកត្រាំដោយផ្ទាល់។

លោកបានថ្លែទៅកាន់មហាសន្និបាតដោយទាមទារអោយ លោក ត្រាំ បញ្ឈប់ផែនការនេះជាបន្ទាន់។ ស្របពេលនេះដែរ លោកស្រី នីគី ហាឡេ  ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិបានកាន់ក្បាលមេក្រូស្រែកនៅចំពោះមុខបាតុករប្រឆាំងលោកម៉ាឌ៉ូរ៉ូ ដោយអំពាវនាវបណ្ដេញលោក ម៉ាឌូរ៉ូ ពីតំណែង។

លោកស្រី បានស្រែកដូចនេះថា៖ «យើងបន្ដវាយប្រហារដើម្បីប្រទេសវេណេហ្ស៊ូអេឡា ហើយបន្ដរហូតលោក ម៉ាឌូរ៉ូ ចាកចេញពីតំណែង»។

ក្រុមបាតុករជាច្រើនរយនាក់មកប្រមូលផ្ដុំគ្នានៅក្រៅ អាគារមហាសន្និបាត អង្គការសហប្រជាជាតិ ដោយបានកាន់បដា ហើយសរសេរថា សូមជួយសង្រ្គើវេណេហ្ស៊ូអេឡាផង។ យើងត្រូវការសេរីភាព។

ប្រទេសវេណេហ្ស៊ូអេឡាបានធ្លាក់ក្នុងវិបតិ្តនយោបាយកាន់តែធ្ងន់ធ្ងរចាប់តាំងពីប្រធានាធិបតីប្រទេសផលិតប្រេងដ៏ធំនេះ គឺលោក ម៉ាឌូរ់ូង រំលាយសភាគណបក្សប្រឆាំងកាលពីចុងឆ្នាំ ២០១៧។

វិបត្តិនេះបានអោយសេដ្ឋកិច្ចដាំក្បាលចុះ ហើយពលរដ្ឋថធ្វើចំណាកស្រុកទៅនៅប្រទេសជិតខាងកើនឡើងជាង ៣លាន ៥ សែននាក់។

បច្ចុប្បន្ន ប្រទេសឹនេះ ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕

អត្ថបទ៖ លោក នួន បូរិន្ទ!

Share

Image
Image
Image