en     km
en     km

បេសកកម្ម​ Aura​ ក្នុងការតាមដាន​និន្នាការ​បំពុល​ជាស​កល​

Share

ទិដ្ឋភាព Omi នៃឧស្ម័ន​NO2 ក្នុងឆ្នាំ 2014 និយាយពីការបំភាយកាន់តែខ្លាំង ពណ៌ក្រហមតំណាងឱ្យការបំភាយខ្លាំអ ហើយពណ៌ខៀវតំណាងឱ្យការបំភាយឧស្ម័នទាបជាង
ទិដ្ឋភាព Omi នៃឧស្ម័ន ​NO2 ក្នុងឆ្នាំ ២០១៤ និយាយពីការបំភាយកាន់តែខ្លាំង ពណ៌ក្រហមតំណាងឱ្យការបំភាយខ្លាំង ហើយពណ៌ខៀវតំណាងឱ្យការបំភាយឧស្ម័នទាបជាង

​ភាព​ជោគជ័យ​នៃ​នីតិកម្ម ​(​ច្បាប់​)​ ពីខ្យល់​ស្អាត​ក្នុង​ប្រទេស​អភិវឌ្ឍន៍​នៅលោក​ខាងលិច​នេះ​ គឺជា​ភស្ដុ​តាង​នៅ​ក្នុង​លទ្ធផល​ដែល​បាន​មក​ពី​ការ​សិក្សា​ រយៈពេល​ ១០​ឆ្នាំ​ដោយ​ផ្កាយ​រណប​ទីភ្នាក់ងារ​អវកាស​អា​មេ​រិ​ក​។​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ BBC​ News​ នៅ​ថ្ងៃ​ទី​១៥​ ធ្នូ​ ២០១៥​។​

​បេសកកម្ម​ Aura​ បាន​តាមដាន​និន្នាការ​នៅ​ក្នុង​ការ​បំ​ភាយ​នៃ​ឧស្ម័ន​ឌី​អាសូត​ចាប់តាំងពី​ការ​បើក​ដំណើរការ​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​ ២០០៤​។​

​គេ​មើលឃើញ​ថា​មានការ​បំពុល​ខ្លាំង​នៅ​សហរដ្ឋអាមេរិក​ និង​នៅ​អឺរ៉ុប​ ខណៈ​ពេល​ដែល​ ដូច​គ្នា​នេះ​ ក៏​មានការ​កើនឡើង​នូវ​ការ​បំពុល​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​ចំនួន​ដែរ​ដូច​ជា​ប្រទេស​ចិន​ជាដើម​។​

NO2​ ត្រូវ​បាន​ផលិត​នៅ​ក្នុង​ផ្នែក​ធំ​ដែល​ជា​លទ្ធផល​នៃ​ការ​ដុត​ឥន្ធនៈ​ហ្វូ​ស៊ី​ល​មួយ​នេះ​។​ ​ប្រភព​សំខាន់ៗ​រួម​មាន​ tailpipes​ របស់​យានយន្ត​ និង​បំពង់ផ្សែង​ថាមពល​ស្ថានីយ​ធ្យូងថ្ម​។​

​វិទ្យាសាស្ត្រ​បាន​ធ្វើការ​នៅ​លើ​ឧបករណ៍​ OMI​ លើ​ Aura​ បាន​ធ្វើការ​វិភាគ​រយៈពេល​ទាំងមូល​ពី​ឆ្នាំ​ ២០០៥​ ដល់​ឆ្នាំ​ ២០១៤​ និង​បាន​ធ្វើ​បទ​បង្ហាញ​ពី​ការ​រក​ឃើញ​របស់​ពួក​គេ​នៅ​ទី​នេះ​ នៅ​ក្នុង​កិច្ចប្រជុំ​នា​រដូវរងា​នៃ​សហភាព​ភូមិសាស្ត្រ​អា​មេ​រិ​ក​។​

​សហរដ្ឋអាមេរិក​និង​អឺរ៉ុប​នៅ​តែ​បញ្ចេញ​នូវ​ឧស្ម័ន​ NO2​ ដ៏​ច្រើន​ ថ្វីបើ​ពួក​គេ​បាន​រក​ឃើញ​ថា​មាន​ភាព​ជោគជ័យ​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុង​ការ​កំហិត​ពី​បញ្ហា​នេះ​។​

​កម្រិត​នៃ​ការ​បាន​ធ្លាក់​ចុះ​ពី​ ២០​ ទៅ​ ៥០%​ នៅ​ទូ​ទាំង​អា​មេ​រិ​ក​ខាងជើង​ក្នុង​រយៈពេល​នៃ​ការ​សិក្សា​ និង​នៅ​អឺរ៉ុប​ក៏​មាន​ច្រើន​ជាង​ ៥០%​ ។​

និន្នាការសម្រាប់អឺរ៉ុបក្នុងឆ្នាំ ២០០៥ ដល់ ២០១៤ ដែលពណ៌ខៀវ បង្ហាញពីការកាត់បន្ថយក្នុងរយៈពេលនេះ ហើយពណ៌ក្រហម ជាកន្លែងដែលបំភាយឧស្ម័នបានកើនឡើង
និន្នាការសម្រាប់អឺរ៉ុបក្នុងឆ្នាំ២០០៥ ដល់ ឆ្នាំ២០១៤ ដែលពណ៌ខៀវ បង្ហាញពីការកាត់បន្ថយក្នុងរយៈពេលនេះ ហើយពណ៌ក្រហម ជាកន្លែងដែលបំភាយឧស្ម័នបានកើនឡើង

​នៅ​ក្នុង​ស៊េរី​នៃ​ផែនទី​មួយ​ ដែល​ផលិត​ឡើង​ដោយ​ក្រុម​ OMI​ ឃើញ​ថា​ការ​ថយ​ចុះ​ត្រូវ​បានឃើញ​ដោយ​ពណ៌​ខៀវ​។​

​ផ្ទុយ​ទៅ​វិញ​ ពណ៌​ក្រហម​ បញ្ជាក់​ការ​កើនឡើង​នៅ​ក្នុង​ការ​បំ​ភាយ​ឧស្ម័ន​ NO2​។​ ទាំងនេះ​បាន​បញ្ជាក់​ឃើញ​យ៉ាង​ជាក់ស្តែង​បំផុត​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​។​

បើទោះបីជានិន្នាការទូទៅកែលម្អទីក្រុងមួយចំនួននៅក្នុងប្រទេសអភិវឌ្ឍន៍នៅតែតស៊ូដើម្បីជួបជាមួយដែនកំណត់ការបំភាយឧស្ម័នការលំបាក
ថ្វីបើនិន្នាការទូទៅមានការកែលម្ ក៏អទីក្រុងមួយចំនួននៅក្នុងប្រទេសអភិវឌ្ឍន៍ នៅតែជួបបញ្ហាក្នុងការ​កំណត់​ការបំភាយឧស្ម័ននេះ

​គំរូ​ល្អ​ គឺ​ប្រទេស​ចិន​ និង​ជាក់ច្បាស់​នៅ​ភាគ​ខាងជើង​ បាន​ក្លាយជា​មជ្ឈមណ្ឌល​ផលិតកម្ម​សកល​ដ៏​សំខាន់​មួយ​នៅ​ក្នុងអំឡុងពេល​នៃ​ស៊េរី​ពេលវេលា​ OMI​ ។​

​លោក​ Bryan​ Duncan​ ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​ខាង​បរិយាកាស​ជាមួយ​ Nasa​  ពន្យល់​ថា​៖​ «​កម្រិត​កាបូន​អាសូតឌីអុកស៊ីត​នៅ​ទី​នេះ​បាន​កើនឡើង​ពី​ ២០​ ទៅ​ ៥០%​ ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ហើយ​សម្រាប់​មូលហេតុ​នេះ​ កំណើន សេដ្ឋកិច្ច​របស់​ចិន​កំពុង​ត្រូវ​បាន​ជំរុញ​ដោយ​ធ្យូងថ្ម​មាន​តម្លៃ​ថោក​ និង​មាន​ច្រើន​ក្រៃ​លែង​របស់​ខ្លួន​»​។​

​នៅ​ក្នុង​ប្រទេស​ចិន​ ទីក្រុង​ធំៗ​មួយ​ចំនួន​ ត្រូវ​បាន​គេ​ឃើញ​ថា​មាន​ស្ថានភាព​ប្រសើរ​ឡើង​។​ នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​ និង​
សៀង​ហៃ​ ហើយ​ផ្នែក​ខ្លះ​របស់​ទីក្រុង​នៃ​ដីសណ្ត​ទន្លេ​គុ​ជ​ដោយ​រួម​បញ្ចូល​ទាំង​ទីក្រុង​ហុងកុង​ បាន​ធ្លាក់​ចុះ​កម្រិត​រហូត​មក​ដល់​ ៤០%​។​

​លោក​វេជ្ជបណ្ឌិត​ Duncan​ បាន​ថ្លែង​ថា​៖​ «​នេះ​គឺ​រដ្ឋបាល​មូលដ្ឋាន​និង​រដ្ឋាភិបាល​ក្នុង​តំបន់​ធ្វើការ​រួម​គ្នា​ ដើម្បី​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន​របស់​ពួក​គេ​ ហើយ​និង​អ្នកមាន​ជីវភាព​មធ្យម​រស់នៅ​តំបន់​វាលទំនាប​ថ្មី​ ទាមទារ​ឱ្យ​មាន​ខ្យល់​ស្អាត​»​។​

កំហាប់ឧស្ម័នឌីអាសូតទៅឡើងនៃរដ្ឋដាកូតាខាងជើងបាននៅភាគខាងលិចពីឆ្នាំ 2005 ដល់ឆ្នាំ 2014
កំហាប់ឧស្ម័នអាសូតឌីអុកសីតកើនឡើងភាគខាងលិចនៃរដ្ឋដាកូតាខាងជើងពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៤

អ្វី​ដែល​ស្រ​ដៀង​គ្នា​នេះ​ ត្រូវ​បាន​គេ​មើលឃើញ​នៅ​ភាគ​ខាងត្បូង​ប្រទេស​អាហ្វ្រិក​ដែល​ជា​កន្លែង​ដែល​បំ​ភាយ​ឧស្ម័ន​នៅ​ទីក្រុង​ Johannesburg-Pretoria​  ថា​កើនឡើង​នូវ​ទីតាំង​ឧស្សាហកម្ម​ជា​ច្រើន​នៅ​ Highveld​ ដែល​ជា​ខ្ពង់រាប​នៅ​ឆ្ងាយ​ពី​មាត់សមុទ្រ​របស់​ប្រទេស​នេះ​។​

​នៅ​សហរដ្ឋអាមេរិក​ ជា​ទូទៅ​ទិស​ដៅ​ដើម្បី​ទទួល​បាន​ជោគជ័យ​ គឺ​ត្រូវ​បាន​ជំទាស់​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ដូច​ជា​ រដ្ឋ​តិច​សាស​ និង​ផ្នែក​ខាងលិច​នៃ​រដ្ឋ​ដា​កូតា​ខាងជើង​ ដែល​ជា​កន្លែង​ផលិត​ឧស្ម័ន​មេតាន​ ត្រូវ​បាន​គេ​មើលឃើញ​ថា​មានការ​បំ​ភាយ​ឧស្ម័ន​ NO2​ កើនឡើង​។​

​អ្នក​វិទ្យាសាស្ដ្រ​ ដែល​បាន​បង្ហាញ​រូបភាព​ពី​ផ្កាយ​រណប​ Suomi​ មួយ​ផ្សេង​ទៀត​ ដែល​បាន​ចាប់​យក​ពន្លឺភ្លើង​ពេល​យប់​។​ វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​យក​ចេញពី​លំហ​អាកាស​ ចំពោះ​ការ​ដុត​ឧស្ម័ន​ដែល​មិន​ចង់ឱ្យ​វារ​លត់​។​

​ករណី​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​នៅ​ម​ជ្ឈឹ​ម​ប្រទេស​ ក្នុង​ឆ្នាំ​ ២០០៥​ ឧស្ម័ន​ NO2​បាន​កើនឡើង​ ហើយ​ត្រូវ​បាន​កត់​ត្រាទុក​មាន​ដូច​ជា​ប្រទេស​អ៊ី​រ៉ា​ក់​ជាដើម​ ដែល​សន្មត​ថា​មាន​កំណើនសេដ្ឋកិច្ច​កើនឡើង​ បន្ទាប់​ពី​សង្គ្រាម​។​

​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អឺរ៉ុប​ត្រៀម​រួច​ហើយ​ ក្នុង​ដំណើរការ​ជោគជ័យ​របស់​ខ្លួន​ ដែល​មាន​ឧបករណ៍​របស់​ខ្លួន​ហៅ​ថា​ Tropomi​ ឬ​ Super-Omi​ ដែល​នឹង​ហោះហើរ​នៅ​លើ​ផ្កាយ​រណប ​Sentinel-5​ Precursor​  នា​ពេល​ខាង​មុខ​នេះ​របស់​សហភាព​អឺរ៉ុប​។​

Pieternel​ Levelt​ ពី​ការិយាល័យ​ Dutch​ Met​ បាន​ប្រាប់​ BBC​ News​ ថា​៖​ «​ឧបករណ៍​ថ្មី​នេះ​ នឹង​អាច​ទៅ​ដល់​ដំណោះស្រាយ​មួយ​ខ្ពស់​ជាង​នេះ​។​ នោះ​មាន​ន័យ​ថា​ ៧​ គីឡូម៉ែត្រ​ ដូច្នេះ​វា​ល្អ​ប្រសើរ​ជាង​មុន​ប្រាំមួយ​ដង​ ហើយ​វា​នឹង​មាន​ឥទ្ធិពល​ច្រើន​ជាង​នេះ​ដែល​នឹង​ អនុញ្ញាត​ឱ្យ​យើង​មើលឃើញ​ប្រភព​តូច​ជាង​មុន​បាន​»៕

ប្រែ​សម្រួល​ដោយ​៖​ មឿ​ន​ ឌី​ណា​ /​ ប្រភព​៖​ BBC​ News

Share

Image
Image
Image