en     km
en     km

បេក្ខជន​ដូ​ណា​ល់​ត្រាំ​ នឹង​ជំរុញ​ឱ្យ​មាន​ច្បាប់គ្រប់គ្រងអាវុធ​

Share

US៖ បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​លោក​ ដូ​ណា​ល់​ត្រាំ​(Donald​ Trump)​ និយាយ​ថា​ លោក​ចងឱ្យ​មានច្បាប់​រឹត​បន្តឹង​ការ​ប្រើប្រាស់​អាវុធ​ ដែល​ជា​ប្រ​យ​ហោ​ជន៍​រាំង​ខ្ទប់​ការ​ទិញ​អាវុធ​យក​មក​ប្រើប្រាស់​ដោយ​ខុ​ច្បាប់​ ។​

trum
​លោក ដូ​ណា​ល់​ត្រាំ បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ។ ​ប្រភពReuters

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​  ការ​ថ្លែង​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​មានការ​វាយប្រហារ​នៅ​ក្រុង​ Orlando​ ដោយ​សម្លាប់​មនុស្ស​ជិត​ ៥០​ នាក់​ កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ការ​វាយប្រហារ​មួយ​ លើ​ក្លឹ​ប​របស់​អ្នក​ស្រឡាញ​ភេទ​ដូច​គ្នា​ ។​

​បេក្ខជន​រូប​នេះ​បាន​បន្ត​ថា​ លោក​ជួប​ជាមួយ​សមាគម​ប្រើប្រាស់​អាវុធ​របស់​ប្រទេស​លោក​ ដើម្បី​ពិភាក្សា​រឿង​នេះ​។​ មក​ដល់ ​ពេល​នេះ​លោក​ ដូ​ណា​ល់​ត្រាំ​ ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង​  ដោយសារ​តែ​លោក​និយាយ​ពី​ការ​សិទ្ធិ​ប្រើប្រាស់​អាវុធ​ ។​

​កាលពី​ថ្ងៃ​ពុធ​ លោក​អះអាង​ថា​ លោក​នឹង​ជួប​ជាមួយ​សមាគម​ប្រើប្រាស់​អាវុធ​ ដែល​សមាគម​នេះ​ បាន​ទទួលយក​ការ​បក ស្រាយ​របស់​លោក​ ។​ លោក​ ដូ​ល​ណា​ល់​ត្រាំ​ ព្រមាន​ថា​ ពួក​ភេរវជន​នៅ​បន្ត​ឈ្នះ​ទៀត​ នោះ​គឺ​ដោយសារ​តែ​អ្នកនយោបាយ​មួយ​ចំនួន​ ដូច​ជា​លោកស្រី​ Hillary​ Clinton​ មិន​ផ្ដោត​លើ​សិទ្ធិ​នៃ​ការ​កាន់​អាវុធ​ ។​

​កាសែត​  New​ York​ Times​  ចុះ​ផ្សាយ​ថា​ ប្រធានបទ​នៃ​ការ​ប្រើប្រាស់​អាវុធ​អាច​ជា​គន្លឹះ​ធ្វើ​ឱ្យ​លោក​ ដូ​ណា​ល់​ត្រាំ​ អាច​ឈ្នះ​ការ​បោះ​ឆ្នោត​។​

​អា​មេ​រិ​ក​នឹង​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី​ ៨​ វិច្ឆិកា​ ឆ្នាំ​២០១៦​ ។​ លោក​ ដូ​ណា​ល់​ត្រាំ​ និង​ លោកស្រី​ Hillary​ Clinton​ ដែល​ជា​បេក្ខជន​សម្រាប់​តំណែង​នេះ​ ត្រូវ​គេ​រំពឹង​ពួក​គេ​នឹង​ចោទសួរ​យ៉ាង​ខ្លាំង​អំពី​សិទ្ធិ​នៃ​ការ​ប្រើប្រាស់​អាវុធ​៕​

ប្រភព​:BBC

Share

Image
Image
Image