en     km
en     km

បេក្ខជន​ឈ្នះ​ឆ្នោត​ Duterte​ ស្បថ​ចូល​កាន់​តំណែង​នៃ​ប្រធានាធិបតី​ហ្វី​លី​ពី​ន​

Share

ហ្វី​ពី​លី​ពី​ន​៖​បុរស​ម្នាក់​អាយុ​ ៧១​ឆ្នាំ​ ដែល​បាន​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន​ បាន​ស្បថ​ចូល​កាន់​តំណែង​ហើយ​នៅ​ថ្ងៃនេះ​។​

detete-thum-
លោក​ Rodrigo​ Duterte​។
  បុរស​ម្នាក់​នេះ​គឺ​លោក​ Rodrigo​ Duterte​ ដែល​ជា​អតីត​អភិបាលក្រុង​ Davao​។​ Duterte​ បាន​ឈ្នះ​ឆ្នោត​ ភ្លូកទឹកភ្លូកដី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ខែឧសភា​។​

​លោក​ត្រូវ​បាន​ពណ៌នា​ថា​ ជា​អ្នកនយោបាយ​ប្រកាន់​ខ្សែ​តឹង​ ព្រោះ​លោក​ចេញ​មុខ​យ៉ាង​ខ្លាំង​ប្រឆាំង​ពួក​ឧក្រិដ្ឋជន​ដែល​សន្យា​ថា​ នឹង​បាញ់​សម្លាប់​ឧក្រិដ្ឋជន​ដោយ​មិន​ចាំបាច់​បើក​ជំនុំ​ជម្រះក្ដី​ឡើយ​។​

លោក​ក៏​បាន​សន្យា​បោសសំអាត​អំពើ​ពុក​រលួយ​ការិយាធិបតេយ្យ​ និង​បក្សពួក​និយម​ ។​ លោក​ត្រូវ​ឡើង​ជំនួស​លោក​ អា​គី​ណូ​ ដែល​បាន​កាន់​តំណែង​រយៈពេល​ ៦​ ឆ្នាំ​មកនេះ​។​

ចំពោះ​ជំ​លោះ​សមុទ្រ​ចិន​ខាងត្បូង​វិញ​ លោក​គឺ​លោក​ Rodrigo​ Duterte​ សន្យា​ដោះស្រាយ​តាម​រយៈ​ការ​ចរចា​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន​ ប៉ុន្តែ​លោក​ថា​ ហ្វី​លី​ពី​ន​ត្រូវ​ទទួលស្គាល់​សាលដីកា​របស់​ម​ជ្ឈឹ​ត្ត​ការ​អន្តរជាតិ​ ទោះបី​សម្រេចសេចក្ដី​ថា​ ហ្វី​ពី​លី​ពី​ន​ចាញ់ក្ដី​ក៏​ដោយ​៕

ប្រភព​:BBC​

Share

Image
Image
Image