en     km
en     km

បុណ្យ​ល្ខោន​ខ្មែរ​ និង​ការ​ប្រកួត​កីឡា​យុវជន​​ធ្វើ​នៅ​ឃុំ​វិហា​សួគ៌​រយៈពេល​ ៣​ថ្ងៃ​ 

Share

ខេត្តកណ្ដាល៖ ​ល្ខោន​ដែល​ជា​សិល្បៈ​បុរាណ​ខ្មែរ​មិនសូវ​ជា​មាន​អ្នក​ចាប់អារម្មណ៍​នោះ​ ត្រូវ​បាន​ក្រុម​យុវជន​មួយ​ក្រុម​មូលមតិ​គ្នា​  បង្កើត​ជា​កម្មវិធី​បុណ្យ​ល្ខោន​ខ្មែរ​ឡើង​នៅ​ឃុំ​វិហា​សួគ៌​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​  រយៈពេល​ ៣​ ចាប់ពី​ថ្ងៃ​ទី​ ១០​ ដល់​ថ្ងៃ​ទី​១២​ ខែមីនា​។​ នេះ​បើ​តាម​សេចក្ដីរាយការណ៍​មួយ​ដែល​វិទ្យុ​ស្ដ្រី​ទទួល​បាន​។​

lhkaon-basak

​តាម​សេចក្ដីរាយការណ៍​ដដែល​នោះ​    បុណ្យ​ល្ខោន​ខ្មែរ​ និង​ការ​ប្រកួត​កីឡា​យុវជន​ដែល​ធ្វើ​ឡើង​រយៈពេល​ ៣​ថ្ងៃនេះ​  គឺ​   ស្ថិត​នៅ​ទីតាំង​ត្បូង​ពេជ្រ​  ឃុំ​វិហា​សួគ៌​ ។​

​បុណ្យ​ល្ខោន​ខ្មែរ​ដែល​ត្រូវ​បង្ហាញ​ជូន​សាធារណៈជន​ទស្សនា​នោះ​  មាន​បី​ទំរង់​ក្នុង​នោះ​មាន​ល្ខោនបាសាក់​ ល្ខោននិយាយ​ និង​ល្ខោន​យីកេ​ ។​ 

​ក្រៅពី​ការ​បញ្ចាំង​ល្ខោន​ និង​ការ​ប្រកួត​កីឡា​ហើយ​នោះ​  ក៏​នូវ​មានការ​ប្រណាំង​ សេះ​ ក្របី​  ឡាន​ និង​ ម៉ូតូ​  រួម​ទាំង​ការ​តាំង​បង្ហាញ​ផលិតផល​នឹង​ការ​បោះជំរុំ​ ផង​ដែរ​៕

Share

Image
Image
Image