en     km
en     km

បារាំង​ពង្រាយ​ប៉ូ​លី​ស​ ១៦០០​ បន្ថែម​ទៀត​នៅ​តាម​ព្រំដែន​ បន្ទាប់​ពី​មានការ​វាយប្រហារ​នៅ​ប៊ែ​ល​ហ្ស៊ី​ក​

Share

cover-attack-in-Brussels,-Belgium-(BBC)
ការ​វាយប្រហារ​នៅ​ទីក្រុង​ព្រុ​ច​ហ្ស៊ែ​ល​ដោយ​សំលាប់​មនុស្ស​ជាង​៣០​នាក់​កាលពី​ថ្ងៃ​ម្សិលមិញ  (រូបភាព៖ BBC)​

បារាំង​៖​  រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ប្រទេស​បារាំង​ លោក​ Bernard​ Cazeneuve​ បាន​និយាយ​ថា​លោក​បាន​សម្រេច​ដាក់​ពង្រាយ​សមត្ថកិច្ច​ប៉ូ​លី​ស​ ១៦០០​ នាក់​បន្ថែម​ទៀត​ នៅ​តាម​ព្រំដែន​ដើម្បី​ល្បាត​ និង​ប្រឆាំង​ពួក​សកម្មប្រយុទ្ធ​។​ ​ការ​ដាក់​ពង្រាយ​ប៉ូ​លី​ស​របស់​ប្រទេស​បារាំង​គឺ​បន្ទាប់​ពី​ពួក​សកម្មប្រយុទ្ធ​បាន​វាយប្រហារ​នៅ​ទីក្រុង​ព្រុ​ច​ហ្ស៊ែ​ល​ដោយ​សំលាប់​មនុស្ស​ជាង​៣០​នាក់​កាលពី​ថ្ងៃ​ម្សិលមិញ​។​

​ប្រធានាធិបតី​បារាំង​ Francois​ Hollande​ បាន​និយាយ​ថា​សហភាព​អឺរ៉ុប​ទាំងមូល​បាន​ត្រូវ​រង​ការ​វាយប្រហារ​ដោយ​អំពើ​ភេរវកម្ម​។​ លោក​ថា​ការ​វាយប្រហារ​នៅ​ទីក្រុង​ព្រុ​ច​ហ្ស៊ែ​ល​គឺ​ចំ​កណ្ដាល​បេះដូង​របស់​អឺរ៉ុប​។​

​កាលពី​ឆ្នាំទៅ​មិ​ញ​ ក៏​មានការ​វាយប្រហារ​ដូច​គ្នា​នៅ​ទី​ក្រុងប៉ារីស​ ដោយ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​ ១០០​ នាក់​។​ ប៉ុន្តែ​ក្រោយ​បន្តិច​ ពួក​សកម្មប្រយុទ្ធ​ត្រូវ​បាន​សម្លាប់​ និង​ចាប់ខ្លួន​។​ ការ​វាយប្រហារ​នៅ​ក្រុង​ព្រូ​ច​ហ្ស៊ែ​ល​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ កើតឡើង​បន្ទាប់​ពី​ប៉ូ​លី​ស​ ប្រទេស​ចាប់ខ្លួន​ មេដឹកនាំ​វាយប្រហារ​នៅ​ទី​ក្រុងប៉ារីស​កាលពី​ឆ្នាំទៅ​មិ​ញ​ដែរ​។​

​នាយក​រដ្ឋមន្ដ្រី​ប៊ែ​ល​ហ្ស៊ី​កបាន​ហៅ​ការ​វាយប្រហារ​នេះ​ គឺជា​ថ្ងៃ​ខ្មៅ​របស់​ប្រជាជន​បែ​ល​ហ្ស៊ី​ក​ និង​ឃោរឃៅ​បំផុត​។​ ការ​វាយប្រហារ​កាលពី​ថ្ងៃ​ម្សិលមិញ​នៅ​ទីក្រុង​ព្រុ​ច​ហ្ស៊ែ​ល​ ដែល​សង្ស័យ​ថា​ជា​អំពើ​ភេរវកម្ម​របស់​ពួក​សកម្មប្រយុទ្ធ​ ISIS​ ប្រព្រឹត្ត​ទៅ​ចំនួន​ពីរ​កន្លែង​ដោយ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​នៅ​នឹង​កន្លែង​មួយ​រំពេច​ ១១​ នាក់​ ហើយ​ ២០​ នាក់​ទៀត​ ស្លាប់​នៅ​ឯ​មន្ទីរពេទ្យ​។​

​ប្រធានាធិបតី​អា​មេ​រិ​ក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ចូលរួម​សម្ដែង​ការ​ឈឺចាប់​ ប៉ុន្ដែ​លោក​បាន​ហៅ​អំពើ​វាយប្រហារ​នេះ​ថា​មាន​រូបភាព​អាក្រក់​ឃោ​ឃៅ​ដែល​មិន​អាច​អត់ឱន​បាន​ឡើយ​។​ ​មេដឹកនាំ​អឺរ៉ុប​ជា​ច្រើន​ទៀត​រួម​ទាំង​នាយក​រដ្ឋមន្ដ្រី​អង់គ្លេស​ អធិការបតី​អា​ឡឺ​ម៉​ង​ ក៏​សម្ដែង​ការ​សម្ដែង​ការ​ក្ដុកក្ដួល​ និង​ឈឺចាប់​ផង​ដែរ​៕​

ប្រភព​៖ BBC

Share

Image
Image
Image