en     km
en     km

បាតុករ៖ បុរសខ្លាំងហ្វីលីពីនលោក ឌូទ័រតេឱនក្បាលចុះចាញ់ចិន អ្នកឈ្លានពាន

Share

នៅទីបំផុតរដ្ឋបុរសម្នាក់ដែលមិនបានចុះចាញ់នឹងសម្ពាធរបស់ប្រជាជនខ្លួនឯង បានសុខ​ចិត្ត​ឱន​ក្បាលចុះចាញ់ចិន ជាអ្នកឈ្លានពានទឹកដីរបស់ខ្លួន។ បុរសនេះ គឺលោកឌ្រីហ្គោឌូទ័រតេប្រធានាធិបតីហ្វីលីពីនដែលបានសម្លាប់ពលរដ្ឋខ្លួនឯងជាងមួយម៉ឺននាក់ អំឡុង​សង្រ្គាម​គ្រឿង​ញៀន។ បុរសនេះ ឡើង​កាន់អំណាចនៅខែមិថុនា ឆ្នាំ២០១៦។ គាត់នឹងអស់តំណែង នៅរយៈ​ពេល​២ឆ្នាំ​ទៀត។ ដោយទទួលព័ត៌មានថា លោកឌូទ័រតេ យល់ព្រមឱ្យទូកនេសាទចិនចូល​ទៅនេ​សាទ​នៅ ដែនទឹករបស់ហ្វីលីពីន នៅសមុទ្រចិនខាងត្បូង ពលរដ្ឋហ្វីលីពីន​ រាប់ពាន់នាក់ បាន​ធ្វើ​ការ​តវ៉ាដោយទាមទារឱ្យលោកឌូទ័រតេដកសេចក្ដីសម្រេចនេះវិញ។តែពួកគេចាត់ទុកលោកឌូទ័រជាមេដឹកនាំកំសាកនិងក្បត់ជាតិ។

កញ្ញា ពៅនិកា ជូនសេចក្ដីប្រែសម្រួល!

សាលក្រមតុលាការមជ្ឈិតការអន្ដរជាតិកាលពីឆ្នាំ២០១៦បានកាត់សេចក្ដីឱ្យហ្វីលីពីនឈ្នះលើករណីសមុទ្រចិនខាងត្បូង គឺនៅភាគខាងលិចនៃសមុទ្រហ្វីលីពីនដែលតុលាការនេះថាជាដែន​អធិបតេយ្យរបស់ហ្វីលីពីន។ សេចក្ដីសម្រចរបស់តុលាការអន្តរជាតិនេះ ថាជាស្នាដៃរបស់ អតីតប្រធានាធិបតី Benigno Aquino ជាដើមបណ្ដឹង បានប្ដឹងចិន ករណីឈ្លាន​ពាន​ដែន​ទឹក​ហ្វីលីពីន។ ​ប្រជាជនហ្វីលីពីន រីករាយនឹងសាទរជាខ្លាំង ដែលហ្វីលីលីពីន​ទទួលបាន​សិទ្ធិ​ច្បា​ស់ លាស់ជាម្ចាស់ដែនទឹកនៅទីនោះ។ប៉ុន្តែមិនយូរប៉ុន្មានផង​​នៅពេលលោកឌូទ័រតេ ឡើង​កាន់​តំណែង ជាប្រធានាធិបតី បានធ្វើព្រងើយកន្តើយ​ហាក់មិនខ្ចីយកសាលក្រមនេះ បន្លាច​ចិន​នោះទេ។ លោកបានឡើងយន្តហោះ ទៅជួបលោកប្រធានាធិបតីចិនស៊ីជីនភីង ។​នៅ​ពេល​ត្រឡប់​មកវិញ លោក មានមោទនភាពដោយសារចិនផ្ដល់ជំនួយ ប្រាក់កម្ចី ឥតការ​ប្រាក់​ដល់ទៅ ៥០០លានដុល្លារ ជាមួយនឹងការសន្យាពីចិនដែលថា នឹងនាំអ្នកវិនិយោគទុនចិន មកដាក់ទុននៅប្រទេសហ្វីលីពីនរាប់ពាន់លានដុល្លារទៀត។ នៅគ្រានោះហើយដែលចិន​ប្រាប់ មេដឹកនាំហ្វីលីពីនរូបនេះថា សន្តិភាពតំបន់ នឹងនាំមកនូវ​ការអភិវឌ្ឍ​ដល់ប្រទេស​ហ្វីលី​ពីន​។ ដោយមើលឃើញដូចនេះ លោកឌូទ័រតេ ក៏ចាប់វាយប្រហារអាមេរិក ជាខ្លាំងហើយ​ជា​ពិសេស វាយប្រហារទៅលើ លោកបារ៉ាក់អូម៉ា ដែលជាប្រធានាធិបតីអាមេរិកនៅពេលនោះ។ មិនបានប៉ុន្មានថ្ងៃផង គឺបន្ទាប់ពីវិលពីប្រទេសចិន លោកឌូទ័រតេក៏បញ្ជាឱ្យបិទការធ្វើ​សមយុទ្ធ​យោ​ធា​ជាមួយអាមេរិកគឺនៅពេលនោះហើយគេមើលឃើញថា ទំនាក់ទំនង​រវាងលោក​និង​ស៊ី​កាន់តែស្និទ្ធឡើងៗ​គឺទ្វេដង​ធ្វើ​ឱ្យ អ្នកនយោបាយ​ក្រុមប្រឆាំងមានការព្រួយ​បារម្ភ​អំពី​គុណ​តម្លៃ​នៃសាលក្រមតុលាការមជ្ឈិតការអន្ដរជាតិ ថានឹងគ្មានន័យឡើយ។ ដោយសារមើលឃើញដូចនេះ ប្រជាជនហ្វីលីពីន ដែលបារម្ភខ្លាចដែនទឹករបូតទៅចិន ក៏ចាប់​ផ្ដើមព្រួយបារម្ភអំពី ភាពជាមេដឹកនាំរបស់លោកឌូទ័រតេ។

អតីតកាលពិតជាឆ្លុះបញ្ជាំងពីបច្ចុប្បន្នភាព

សកម្មភាពរបស់លោកឌូទ័រតេ ដែលបានស្ដែងចេញពីស្មារតីការការពារ ក្នុងការ​ទប់​ស្កាត់​ឥទ្ធិ​ពល​​ចិន កាលពីអតីតកាល បានកំពុងប្រែក្លាយការពិតហើយនៅពេលនេះ គឺតាមរយៈ​សារ​ចុងក្រោយរបស់លោកឌូទ័រតេកាលពីថ្ងៃទី២២កក្កដា ដែលថា «យើងអនុញ្ញាតឱ្យទូកចិនចូលនេសាទគឺដើម្បីទប់ស្កាត់រលកសង្គ្រាម»។  

បុរសខ្លាំងហ្វីលីពីនរូបនេះបានឆ្លើយតបនឹងរូបភាពបែបនោះថា« វានៅតែជារបស់យើងប៉ុន្ដែរូបខ្ញុំការពារកិច្ចព្រមព្រៀងជាមួយលោកស៊ីជីងភីងដែលអនុញ្ញាតឱ្យប្រជានេសាទចិនអាចធ្វើការនេសាទនៅ លើតំបន់នេះបាន ហើយវាមិនរំលោភរដ្ឋធម្មនុញ្ញទេ។

ក្នុងសេចក្ដីថ្លែងកាលពីថ្ងៃចន្ទទី២២កក្កដា  លោកឌូទ័រតេអះអាងពីការធានាថាការអនុវត្តកិច្ចព្រម​ព្រៀងជាមួយចិនគឺអាចជៀសបាននូវជម្លោះសមុទ្រចិនខាងត្បូង។

លោកឌូទ័រត្រូវបានស្រង់សម្ដីដូច នេះដោយសារព័ត៌មានហុងកុងSouth China morning post ថាគឺជាការពិតហ្វីលីពិនគឺជាម្ចាស់សមុទ្រភាគខាងលិចតែចិនកំពុងកាន់កាប់។លោកថែមបានប្រលយពាក្យឱ្យដឹងទៀតថា នៅកោះសិប្បនិម្មិតរបស់ចិនមានតាំងកាំជ្រួចផ្លោង រាប់គ្រឿងដែលអាចបាញ់ឆ្ពោះមកកាន់ហ្វីលីពីនហើយត្រឹមតែ៧នាទីគឺខ្ទេច។

សម្ដីរបស់ លោកឌូទ័រតេ ហាក់បារម្ភពីសុវត្ថិភាពប្រជាពលរដ្ឋហ្វីលីពីនខ្លាំងជាងបាត់ទឹកដី​ទៅទៀត។  លោកឌូទ័រតេ ព្រមានពលរដ្ឋខ្លួនថាបើអ្នកចង់ឱ្យម៉ារីនរបស់យើងដេញពួកនេសាទចិន គឺគ្មាននរណាម្នាក់នៃពួកគេមកបានត្រឡប់មកផ្ទះយើងវិញបានឡើយ។

តំបន់ដែលឌូទ័រតេប្រកាសថាបើកឱ្យមានចិននេសាទគឹជាដែនទឹកនៃតំបន់សំបូរត្រីជាខ្លាំង។តំបន់នេះកាលពីមួយខែមុនគឺជាទីតាំងដែលទូកនេសាទហ្វីលីពីនត្រូវបានទូកនេសាទចិនបុកហើយ ធ្វើឱ្យលិច។

តាមភូមិសាស្រ្ដសមុទ្រហ្វីលីពីនខាងលិចគឺសំដៅដល់មួយផ្នែកនៃដែនទឹកមានជម្លោះក្នុងសមុទ្រចិនខាងត្បូង។

លោកឌូទ័រតេ បានបញ្ចេញព័ត៌មានទៅសាធារណជនទៀតថាជំនួបរបស់លោកដំបូងជាទ្វេភាគីកាលពីខែតុលាឆ្នាំ២០១៦ ថា គាត់បានប្រាប់លោកស៊ីថា ហ្វីលីពីនឹងប្រតិបត្តិការចម្រាញ់រ៉ែនៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន។តែលោកជម្រាបថា កាលណោះលោកស៊ីបានប្រាប់លោកវិញថា ដូចអ្នកដឹងស្រាប់ថាតំបន់នោះជាតំបន់ជម្លោះ បើធ្វើដូច្នេះវានឹងធ្វើឱ្យចេញរឿងអ្វីផ្សេង។ តែឌូទ័រតេ ថា យើងនៅតែជាមិត្ត។

កំហឹងពលរដ្ឋ ប្រឆាំងភាពជាមេដឹកនាំរបស់លោកឌូទ័រតេ

ពីមុនរដ្ឋសភាជាទីកន្លែងលោកឌូទ័រតេធ្វើសុន្ទរកថាដើម្បីថ្លែងប្រាប់អំពីជម្លោះសមុទ្រ​ចិន​ខាង​ត្បូងជាមួយចិន គឺ មនុស្សប្រមាណ៥ពាននាក់បានជួបជុំអំពាវនាវឱ្យឌូទ័រតេឈប់ធ្វើជាមេដឹកនាំរបស់ខ្លួនទៀតទៅ។បាតុករបាននាំគ្នាដោះទង់ជាតិចិនថែមទាំងមានរូបលោកឌូទ័រតេ និងស៊ីជីនភីងចាប់ដៃគ្នា។

ប្រធានដឹកនាំការប្រឆាំងជាកសិករម្នាក់បាននិយាយថាយើងរស់គ្រប់គ្រាន់ហើយនឹងរដ្ឋាភិបាលនេះ ដែលមានទាំងគោលនយោបាយសម្លាប់ៗមនុស្ស។ភាពជាប្រធានាធិបតីរបស់ឌូទ័រតេគឺកំពុងរិះរកគ្រប់មធ្យោបាយសម្លាប់រដ្ឋធម្មនុញ្ញរបស់យើង។

ប្រធានាធិបតី ឌូទ័រតេបានបង្ហាញភាពទន់ភ្លន់ជាមួយចិនឡើងវិញ គឺបន្ទាប់ លោកបាន​ស្រែក​អោយអាមេរិកនាំនាវាទី៧ទៅកាន់សមុទ្រចិនខាងត្បូង ហើយ វាយ​ប្រហារចិន តែម្ដងទៅ ។​លោកថា បើអាមេរិកធ្វើបាន គឺលោកជីះលើនាវាផ្ទុកយន្តហោះនោះ ហើយ នាំទ័ព​ហ្វីលីន​ទៅ​ជាមួយផងដើម្បីវាយចិន។តែរឿងនេះ អាមេរិកនៅស្ងៀមស្ងាត់ ស្រាប់តែលោកឌូទ័រតេ​ប្រកាសអនុញ្ញតិឱ្យទូកនេសាទចិន ចូលទៅដែនទឹករបស់ហ្វីលីពីន ហើយ ចាត់ទុកថាដើម្បី កុំឱ្យមានសង្រ្គាមជាមួយចិន។

ក្រុមបាតុករដែលមើលទៅសុទ្ធតែជាអ្នកនេសាទ និងក្រុមជាតិនិយមខ្លាំង បានសម្ដែង​ការខក​ចិត្តជាខ្លាំង។ ពួកគេបានទាមទារឱ្យលោកឌូទ័រតេដកសេចក្ដីសម្រេចនេះវិញ។​ពួកបាតុករ​បាន​ដុត រូបទីងមោងរូបរបស់ លោកឌូទ័រតេនិងទង់ជាតិចិន ។ ក្រុមបាតុករ ហៅលោកឌូទ័រតេ ថាជាមេដឹកនាំ ក្លែងក្លាយ គឺខ្លាំងតែលើពលរដ្ឋខ្លួនឯង ហើយកំសាកជាមួយចិន។

យ៉ាងណា​សេចក្ដីថ្លែងរបស់លោកឌូទ័រតេទៅកាន់អ្នកស្ដាប់ជាង២០០០នាក់មានទាំងសមាជិកសភា ពួកទូត ក្រុមមន្រ្ដីរដ្ឋាភិបាលគឺឌូទ័របានឆ្លៀតយកឱកាស នោះស្ដីបន្ទោសទៅកាន់រដ្ឋបាលរបស់ប្រធានាធិបតីមុនគឺលោកBenigno Aquino ចំពោះការធ្វើឱ្យបាត់បង់កោះស្រ្ពាតលី និង ថ្មប៉ប្រ៉ះទៅនៅ Panganiban។

នៅពេលលោក Duterte ថ្លែងចប់ គឺលោក Antonio Carpio អនុប្រធាន តុលាការកំពូលបានជំទាស់ការអះអាងរបស់លោកប្រធានាធិបតី។លោកថាមហាអំណាចជាច្រើនកំពុងជួយហ្វីលីពីន ដើម្បីទប់ទល់នឹងចិន។

លោកបាននិយាយប្រាប់សារព័ត៌មាន ABS-CBN ថា៖“មហាអំណាចកងនាវាចរបរទេស​អាមេរិកអង់គ្លេសបារាំងអូស្ត្រាលីជប៉ុននិងកាណាដាបន្តធ្វើសមយុទ្ធកងនាវាចរនៅសមុទ្រចិនខាងត្បូងរួមទាំងសមុទ្រហ្វីលីពីនភាគខាងលិចដោយបង្ហាញថាប្រទេសចិនមិនមែនជាកម្មសិទ្ធិរបស់ខ្លួន ទោះមកប្រឹងនេសាទនិងការសាងសង់កោះសិប្បនិម្មិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។”

ទោះជាយ៉ាងណាក៏ដោយរដ្ឋធម្មនុញ្ញហ្វីលីពីនចែងយ៉ាងច្បាស់ថាតំបន់ដែនទឹកនៅទីនោះ គឺសម្រាប់តែអ្នកនេសាទហ្វីលីពីនប៉ុណ្ណោះ៕

អត្ថបទដោយពៅនិកា

Share

Image
Image
Image