en     km
en     km

បរិមាណជ័រកៅស៊ូធ្លាក់ចុះ តែតម្លៃកើនឡើងក្នុងខែកុម្ភៈឆ្នាំ២០១៨នេះ

Share

ភ្នំពេញ៖ បរិមាណផលិតផលសម្រេចនៃជ័រកៅស៊ូដែលប្រមូលបានក្នុងខែកុម្ភៈ ឆ្នាំ២០១៨នេះមានចំនួនជាង ៩១៨០តោនដោយថយចុះប្រមាណ ៥១%បើធៀបនឹងខែមុននេះ។ តែយ៉ាងណាតម្លៃលក់ជ័រកៅស៊ូមធ្យមសម្រាប់ខែកុម្ភៈវិញ មានការកើនឡើងគឺ១៥២១ដុល្លារក្នុងមួយតោន បានកើនឡើងចំនួន ៨១ដុល្លារ ពោលគឺកើនឡើង៥,៦%បើធៀបនឹងខែមុននេះ។ នេះបើយោងតាមរបាយការណ៍ស្តីពីស្ថានភាពការងារអគ្គនាយកដ្ឋានកៅស៊ូប្រចាំខែកុម្ភៈ ឆ្នាំ២០១៨ ចេញផ្សាយកាលពីថ្ងៃសុក្រកន្លងទៅនេះ។

                                                                                           ​ដើមកៅស៊ូដែលបានចៀរជ័រ។

 

របាយការណ៍អគ្គនាយកដ្ឋានកៅស៊ូ ឱ្យដឹងទៀតថា បរិមាណបញ្ចេញលក់ជ័រកៅស៊ូនៅខែកុម្ភៈនេះ ក៏មានការធ្លាក់ចុះផងដែរ គឺមានចំនួន ៩៦៤៣ តោនថយចុះ៤៥%បើធៀបនឹងខែមុន។

ចំណែកផ្ទៃដីដាំកៅស៊ូសរុបមានចំនួនជាង ៤៣ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង ១៧ម៉ឺនហិកតា ស្មើនឹង ៣៩,១៦% និងផ្ទៃថែទាំកៅស៊ូមានចំនួន ២៥ម៉ឺនហិកតាស្មើនឹង ៦០,៨៣%។

សូមជម្រាបថា កាលពីឆ្នាំ​២០១៧ កន្លងទៅ កម្ពុជាបាន​បញ្ចេញលក់ជ័រ​កៅស៊ូ​​បានប្រមាណ​ជាង ១៨,៨ ម៉ឺនតោន កើនឡើងជាង ​៤​ម៉ឺន​តោន​ ធៀបនឹង​ឆ្នាំ២០១៦ ខណៈដែល​តម្លៃលក់​ជ័រកៅស៊ូ​ជាមធ្យមក្នុង​ឆ្នាំ២០១៧ មានជាង​ ១,៥៨៦ ដុល្លារអាមេរិក ក្នុង១តោន កើនឡើងប្រមាណ​ ៣០០​ដុល្លារអាមេរិក ឬស្មើនឹង​២៤% ធៀបនឹងឆ្នាំ២០១៦៕

Share

Image
Image
Image