en     km
en     km

បន្ទាប់​​អស់​អំណាច​​ ពួក​យោ​ធា​​ភូមា​បណ្ដេញ​​ កម្មាភិបាល​​របស់​​ខ្លួន​​ជា​​ច្រើន​​នាក់​ពី​បក្ស​

Share

​គណបក្ស​សាមគ្គី​ អភិវឌ្ឍន៍​សហព័ន្ធ​ របស់​ពួក​យោធា​ ភូមា​ បាន​សម្រេច​បណ្ដេញ​ សមាជិក​ជាន់ខ្ពស់​របស់​ខ្លួន​ ១៧​នាក់​ចេញពី​បក្ស​ ក្នុង​នោះ​មាន​លោក​ ស្វេ​ម៉ា​ន់​ អតីត​ប្រធានរដ្ឋសភា​ ផង​ដែរ​។​

myanma-old-text
លោក​ ស្វេ​ម៉ា​ន់​ អតីត​ប្រធានរដ្ឋសភា

​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​ ស៊ី​ន​ហួរ​ ការ​បណ្ដេញ​មន្ត្រីជាន់ខ្ពស់​ ទាំង​១៧​នាក់​ នៃ​គណបក្ស​ របស់​អតីតរ​ប្រធានាធិបតី​ ថេ​ន​ សេន​ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​សម្ងាត់​មួយ​កាលពី​ថ្ងៃ​ទី​២៦​ មេ​សា​។​

​នេះ​ជា​លើក​ដំបូង​ហើយ​ ដែល​អតីត​មេដឹកនាំ​យោធា​ភូមា​ ដែល​កាន់​អំណាច​ជាង​៥០​ឆ្នាំ​ បាន​ បណ្ដេញ​មន្ត្រីជាន់ខ្ពស់​របស់​ខ្លួន​ បន្ទាប់​ពី​បាត់បង់​អំណាច​ តាម​រយៈ​ការ​បោះ​ឆ្នោត​ នៅ​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ៕​


ប្រភពពី ៖ ស៊ីនហួរ 

Share

Image
Image
Image