en     km
en     km

បទ​សម្ភាសន៍​៖​ លោក​ យ៉ង សាំង​កុមារ​ ស្ថាប​និក​ «គណ​បក្សប្រជា​ធិបតេយ្យ​មូលដ្ឋាន​»​ រៀប​រាប់​ពី​គោល​នយោបាយ​របស់​បក្ស​ថ្មី​មួយ​នេះ​

Share

លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាក ផ្ទល់បទសម្ភាសន៌ដល់អ្នកសារព័ត៌មានក្នុងសិក្ខា​សាលាស្តីអំពី ការពង្រីកគម្រោងប្រព័ន្ធធានារ៉ាប់រងកសិករខ្នាតតូចនៅកម្ពុជា
លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាក និងជាស្ថាបនិក «គណបក្សប្រជាធិបតេយ្យមូលដ្ឋាន»

ភ្នំពេញ​៖​ ​សមាជិក​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ​ ​គ្រោង​នឹង​ជួប​ជុំ​គ្នា​នៅ​ដើម​ខែ​សីហា​ ដើម្បី​អនុម័ត​គោល​ការណ៍​សំខាន់​ៗ​ ​និង​បង្កើត​គណៈ​កម្មការ​បណ្តោះ​អាសន្ន​មួយ​ ​ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ​រៀប​ចំ​បង្កើត​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ ​ដោយ​មាន​ប្រធាន​អង្គការ​​សង្គម​ស៊ី​​វិល​ជា​ច្រើន​នាក់​គឺ​ជា​អ្នក​ផ្តួច​ផ្តើម​គំនិត​បង្កើត​ និង​ដឹក​នាំ​គណ​បក្ស​នយោបាយ​ថ្មី​មួយ​នេះ​។​

គណ​បក្ស​ថ្មី​នេះ​ មាន​ឈ្មោះ​ថា​ ​«​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន​»​។​ ​លោក​ ​យ៉ង​ សំាង​កុមារ​ បច្ចុប្បន្ន​ជា​នាយក​អង្គ​ការ​កសិកម្ម​សេ​ដាក​ និង​ជា​ស្ថាបនិក​នៃ​គណ​បក្ស​ថ្មីនេះ​ បាន​ឲ្យ​ដឹង​ថា​ ​​ ​​គោល​នយោបាយ​ប្លែក​ថ្មីរបស់គណបក្ស​ថ្មីរបស់ខ្លួនថា​ «​ប្រជា​ពលរដ្ឋ​ថ្នាក់​ក្រោម​តែ​មួយ​គត់​ដែលមាន​សិទ្ធិ​អំណាច​ជ្រើស​រើស​​តែង​តំាង​សមាជិក​របស់​ខ្លួន​ មិន​ដូច​គោល​នយោបាយ​គណ​បក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​នោះ​ទេ​។ ដើម្បី​ជ្រាប​ព័ត៌​មាន​លម្អិត​ សូម​អញ្ជើញ​ស្តាប់​បទ​​សម្ភាសន៍​រវាង​លោក​ ​ធូ​ វីរៈ​ ​និង​លោក​ យ៉ង​ សំាង​កុមារ​ ​ជាស្ថាប​និករបស់​ «គណ​បក្សប្រជា​ធិបតេយ្យ​មូលដ្ឋាន​»​ ​ដូច​ត​ទៅ​៖​

សម្លេង៖

Share

Image
Image
Image