en     km
en     km

បទ​សម្ភាសន៍​៖​ ទំនាក់ទំនង​ខ្មែរ​-​ចម្ប៉ា​ និង​មូលហេតុ​ចម្ប៉ា​រលាយ​លើ​ផែនទី​ពិភពលោក​

Share

​ភ្នំពេញ​ ៖​ ចម្ប៉ា​ ជា​ដែនដី​ដំបូង​គេ​មួយ​ដែរ​នៅ​អាស៊ី​អា​គ្នេ​យ៍​។​ អតីត​ប្រទេស​របស់​ជនជាតិ​ចាម​មួយ​នេះ​ មាន​ឥ​ទិ្ធ​ពល​ឈាន​ដល់​កំពូល​ដូច​សម័យ​អង្គរ​ដែរ​ នៅ​សតវត្ស​ទី​៨-៩-​ដល់ទី​១១​ ។​ អាណាចក្រ​បាត់ឈ្មោះ​ប្រទេស​លើ​ផែនទី​ពិភពលោក​នេះ​ បាន​ចូលលុក​លុយ​អង្គរ​ រយៈពេល​ ៤​ឆ្នាំ​ នៅ​រវាង​ ឆ្នាំ​១១៧៧-១១៨១​។​  ប៉ុន្តែ​មុន​ ចូលលុក​លុយ​អង្គរ​ គឺ​ ចម្ប៉ា​ មាន​ទំនាក់ទំនង​ ល្អជា​មួយ​អាណាចក្រ​ខ្មែរ​ ដែល​អាច​ទប់ទល់​បានការ​ឈ្លានពាន​ពី​ដាយ​វៀត​ (​អាណ្ណា​ម​)​ ទៀត​ផង​។​  

ផែនទីទឹកដី ប្រទេសចាម -កម្ពុជា -យួន-សៀម នៅសម័យអង្គរ។
ផែនទីទឹកដីប្រទេសចាម -កម្ពុជា -យួន-សៀម នៅសម័យអង្គរ។
ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​ស្ត្រី​ ក្នុង​នាទី​ប្រវត្តិសាស្ត្រ​  លោក​សាស្ត្រាចារ្យ​ ប្រ​វ​តិ្ត​សាស្ត្រ​ ឌៀប​ សុផល​ បាន​ពន្យល់​ថា​ ក្នុង​រជ្ជកាល​ព្រះបាទ​ សូរ្យ​វរ្ម័ន​ទី​២​ អាណាចក្រ​ខ្មែរ​និង​ អតីត​អាណាចក្រ​ចម្ប៉ា​ មាន​ទំនង​ល្អជា​មួយ​គ្នា​ ហើយ​ចេះ​ជួយ​គ្នា​ទៀត​ផង​។​ តែ​ចម្ប៉ា​ បាន​ភ្លេច​នូវ​ ការ​សាមគ្គី​ជាមួយ​ខ្មែរ​ បែរជា​លុកលុយ​អង្គរ​ទៅ​វិញ​ ។​ ការ​លុកលុយ​អង្គរ​ មិន​បាន​យូរ​ឡើយ​ ក៏​ត្រូវ​បាន​ ព្រះបាទ​ជ័យ​វ​រ្ម​នទី​ ៧​ វាយ​បណ្ដេញចេញ​ ធ្វើ​ឱ្យ​កងទ័ព​ចម្ប៉ា​វិនាស​ រត់​ខ្ចាត់ខ្ចាយ​ ហើយ​ មហា​កំពូល​ស្ដេច​ខ្មែរ​អង្គ​នេះ​ បាន​ចូលលុក​លុយ​ ចម្ប៉ា​ទៀត​ផង​។​

​តាម​ការ​បកស្រាយ​របស់​ លោក​សាស្ត្រាចារ្យ​  ចម្ប៉ា​ ចាប់ផ្ដើម​ចុះ​ខ្សោយ​អំណាច​ គឺ​ដោយ​សារ​អតីត​ដែនដី​នេះ​ រង​ការ​លុកលុយ​ពី​សំណាក់​ដាយ​វៀត​។​  ការ​ចុះ​ខ្សោយ​និង​បាត់​រូបរាង​របស់​អតីត​រាជាណាចក្រ​នេះ​គឺ​ចាប់​ ពី​សតវត្ស​ទី​ ១៤​ ,១៥,​ ១៦​ និង​ទី​១៧​។​

លោក​សាស្ត្រាចារ្យ​ពន្យល់​ថា​ ដើមចម​ធ្វើ​ឱ្យ​ចម្ប៉ា​ចុះ​ខ្សោយ​ គឺ​ដោយសារ​អតីត​រាជាណាចក្រ​នេះ​ មាន​ស្ដេច​ក្រាញ​ ការ​ចង់​ធ្វើ​ស្ដេច​លើ​ស្ដេច​ បណ្ដាល​ឱ្យ​បែងចែក​ដែនដី​នេះ​ជា​៣​ ភូមិសាស្ត្រ​។​ ទីបំផុត​ បាត់បង់​កម្លាំង​ បាត់បង់​ការ​សាមគ្គី​គ្នា​ ធ្វើ​ឱ្យ​ ដាយ​វៀត​ កាន់កាប់​ ទឹកដី​ របស់​ចម្ប៉ា​ ជា​បណ្ដើរៗ​ ហើយ​ដែនដី​នេះ​ចាប់ផ្ដើម​ រួច​តូច​ រហូត​បាត់ឈ្មោះ​លើ​ ផែនទី​ ពិភពលោក​ តែ​ម្ដង​ដោយនៅ​សល់​តែ​ឈ្មោះ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ​។​ 

ដើម្បី​ជ្រាប​បន្ថែម​ទៀត​  សូម​ស្ដាប់​បទ​ សម្ភាសន៍​ រវាង​ អ្នកស្រី​ គឹ​ម​ សុ​គ​ន្ធី​ និង​ លោក​ សាស្ត្រាចារ្យ​ ឌៀប​ សុផល​ ដូច​តទៅ​៖


 

 

 

 

 

 

 

 

 

Share

Image
Image
Image