en     km
en     km

បទសម្ភាសន៍ ៖ កម្ពុជាត្រៀមរួចហើយដើម្បីទប់ទល់ស្ថានការណ៍ណាមួយដែលអាចកើតឡើងមុនបោះឆ្នោត និងក្រោយបោះឆ្នោត!

Share

ភ្នំពេញ ៖ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្រ្ដី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុស្រ្ដី នៅថ្ងៃទី២៦ កក្កដា នេះថា កម្ពុជាបានត្រៀមរួចហើយដើម្បីទប់ទល់ស្ថានការណ៍មួយដែលអាចកើតឡើងនៅមុនបោះឆ្នោត និងក្រោយបោះឆ្នោត ទោះបីស្ថានការណ៍នោះមានរូបភាពអាក្រក់ក៏ដោយ។ លោកថា សូម្បីតែ សហភាពអឺរ៉ុប បិទពន្ធអនុគ្រោះ ក្នុងការនាំទំនិញពីកម្ពុជា គឺកម្ពុជាបានដឹងខ្លួនឯងថា ករណីនេះអាចនឹងកើតមានដោយសារតែកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដើរដល់ចំណុចដែលឆ្លងកាត់ការផ្ដល់អនុគ្រោះពន្ធរួចទៅហើយ។  

លោកបានបញ្ជាក់ទៀតថា ការដែលក្រុមប្រឆាំងយករឿងកម្ពុជាទៅកកូរកកាយនៅអន្ដរជាតិ គឺជាការបន្ថោកជាតិសាសន៍ខ្លួនឯង។ លោកថា ទង្វើទាំងនេះមិនទទួលបានជោគជ័យទេ។ តែនៅពេលជាមួយគ្នានេះ លោក ផៃ ស៊ីផាន បានអរគុណច្រើនចំពោះរដ្ឋាភិបាលជប៉ុនដែលនៅបន្ដសហការជាមួយនិងកម្ពុជា។តទៅនេះសូមស្ដាប់បទសម្ភាសន៍លោក នួន បូរិន ជាមួយលោក ផៃ ស៊ីផាន ដូចតទៅ៖

Share

Image
Image
Image