en     km
en     km

បណ្ឌិតទស្សនវិជ្ជាចង់ឃើញពលរដ្ឋខ្មែរស្រឡាញ់គ្នា មិនមែនកេងប្រវ័ញ្ចយកតែប្រយោជន៍ខ្លួន

Share

ភ្នំពេញ៖ លោកបណ្ឌិត ប៉ា ច័ន្ទ​រឿន ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្ដ​ន៍ និង​សីលធម៌​កម្ពុជា ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការសមស្របដល់ជនឆ្លៀតឱកាសកេងប្រវ័ញ្ចយកចំណេញជាប្រយោជន៍ផ្ទាល់ខ្លួន នៅពេលដែលកម្ពុជាអាចនឹងប្រឈម ឬកំពុងប្រឈមនឹងហានីភ័យណាមួយ ជាក់ស្ដែងដែលកម្ពុជាកំពុងតែព្រួយបារម្ភចំពោះការឆ្លងជម្ងឺផ្លូវដង្ហើម Coronavirus ។ លោកក៏អំពាវនាវដល់បុគ្គលទាំងនោះ ឱ្យចេះស្រឡាញ់គ្នា មានអាកប្បកិរិយាដោយសីលធម៌ និងគុណធម៌ទៅវិញទៅមក​ ខណៈលោកថាបើជម្ងឺនេះរាលដាលដល់កម្ពុជាមែន ហើយអាជីវករតំឡើងថ្លៃយ៉ាងអនាធិបតេយ្យបែបនេះ អន្តររាយនឹងមានដល់ពលរដ្ឋ និងប្រទេសកម្ពុជា ។

ដើម្បីជ្រាបកាន់តែច្បាស់ សូមស្ដាប់បទសម្ភាសន៍រវាងលោក សោម លាភ និងលោក ប៉ា ច័ន្ទ​រឿនដូចតទៅ៖

Share

Image
Image
Image