en     km
en     km

បញ្ញវន្ដប្រាប់ពីសញ្ញាណផ្ដាច់ការនៅហ្វីលីពីន៖Duterteព្យាយាមបិទប្រព័ន្ធផ្សព្វផ្សាយ

Share

បុរសខ្លាំងហ្វីលីពីនលោកឌូទ័រតេបានដាក់បណ្ដឹងឱ្យបិទប្រព័ន្ធផ្សព្វផ្សាយធំមួយដែលជាបណ្ដាញទូរទស្សន៍ធំបំផុតនៅហ្វីលីពីនគឺABS-CBN។Aljazeeraស្រង់មកចុះផ្សាយនៅថ្ងៃទី10កុម្ភៈនេះដោយបង្ហាញទស្សនៈបញ្ញវន្ដជាច្រើនរូបថា ទង្វើនេះគឺជាសញ្ញាណផ្ដាច់ការនៅហ្វីលីពីន។

តាមរយៈមេធាវីរបស់លោកឌូទ័រតេ គឺបណ្ដឹងបរិហារទៅកាន់ភាគីបណ្ដាញទូរទស្សន៍នោះថាបានអនុវត្តនូវការរំលោភច្បាប់ជាខ្លាំងជាហេតុគួរតែដកហូតសិទ្ធិផ្ដាច់មុខក្នុងការបញ្ចាំងតែម្ដង។មេធាវីដែលមានឈ្មោះថាJose Calida ក៏បានចោទបណ្ដាញផ្សាយព័ត៌មាននោះថាធ្វើខុសពីរដ្ឋធម្មនុញ្ញ។ខុសត្រង់ថាលាក់ខ្លួននៅពីក្រោយវាំងននសាជីវកម្មដែលមានល្បិចកលដែលអនុញ្ញាតឱ្យអង្គភាពបរទេសធ្វើការវិនិយោគនៅក្នុងក្រុមហ៊ុន ដោយព្យាយាមមិនឱ្យរដ្ឋយកពន្ធប្រាក់បរទេស។ចាប់តាំងពីក្លាយជាប្រធានាធិបតីនៅឆ្នាំ ២០១៦ លោក Duterte បានសម្តែងការខសងចិត្តចំពោះបណ្តាញទូរទស្សន៍ដែលជាកម្មសិទ្ធិរបស់ក្រុមគ្រួសារមួយដែលមានជាងគេបំផុតនៅក្នុងប្រទេសហ្វីលីពីនមួយនេះ។

លោកបានអះអាងថាបណ្តាញទូរទស្សន៍នេះបានបដិសេធមិនធ្វើការផ្សាយឃោសនានយោបាយជូនបក្សលោកឌូទ័រតេនៅអំឡុងពេលនៃយុទ្ធនាការនេះ តែការចោទប្រកាន់នេះត្រូវបានបណ្ដាញទូរទស្សន៍នេះបដិសេធ។យ៉ាងណាលោកឌូទ័រតេបានសម្រេចសើរើច្បាប់មួយដែល រារាំងការបន្តសិទ្ធិប្រើប្រាស់អាជីវកម្មរយៈពេល ២៥ ឆ្នាំរបស់បណ្តាញនេះ។

ដោយគេចាំបានថាលោកបាននិយាយកាលពីខែធ្នូថា "ABS នេះកិច្ចសន្យារបស់អ្នកនឹងផុតកំណត់ហើយអ្នកព្យាយាមបន្ត។ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងចំពោះអ្នកទេតែបើខ្ញុំជាអ្នកខ្ញុំលក់ចោលហើយ។លោក Danilo Arao សាស្រ្តាចារ្យសារព័ត៌មាននៅសាកលវិទ្យាល័យហ្វីលីពីនបាននិយាយថាការផ្លាស់ប្តូរនេះបានបង្ហាញថារដ្ឋបាលលោក Duterte កំពុងប្រើរដ្ឋទាំងមូលប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយ។
លោកអារ៉ាបានប្រាប់អាល់ហ្សាហ្ស៊ីរ៉ាថា“ នៅក្នុងការគ្រប់គ្រងផ្តាច់ការយើងដឹងថាកំពូលសត្រូវរបស់មេដឹកនាំផ្តាច់ការទាំងអស់គឺជាប្រព័ន្ធផ្សព្វផ្សាយ។
"ផលប៉ះពាល់គឺច្បាស់ណាស់ នឹងយាយីនិងបំភិតបំភ័យដល់អង្គភាពសារព័ត៌មានជាក់លាក់ផ្សេងទៀតឱ្យត្រង់កន្ទុយ ។ លោកបានបន្ថែមថាវាជា“ សញ្ញានៃរបបផ្តាច់ការ” យ៉ាងច្បាស់ក្រឡែត។
ដោយឡែក ABS-CBN បានចេញសេចក្ដីថ្លែងការណ៍មួយដោយនិយាយអំពីការដែលអ្នកគាំទ្រខ្លួនបានដាក់ញត្តិទៅតុលាការ។ABS-CBNថានេះការប្ដឹងបិទABS-CBNជាការរើសអើងដ៏ធ្ងន់ធ្ងរទៅកាន់់ប្រជាជនហ្វីលីពីនរាប់លាននាក់ដែលពឹងផ្អែកលើបណ្តាញសម្រាប់ព័ត៌មានកម្សាន្តនិងសេវាកម្មសាធារណៈរបស់ពួកគេ។ញត្តិរបស់ពលរដ្ឋហ្វីលីពីនរាប់ម៉ឺននាក់បានសរសេរគាំទ្រថា ABS-CBN គោរពតាមច្បាប់ពាក់ព័ន្ធទាំងអស់ដែលគ្រប់គ្រងសិទ្ធិអាជីវកម្មរបស់ខ្លួនហើយបានធានានូវរាល់ការចាំបាច់របស់រដ្ឋាភិបាលនិងការអនុម័តច្បាប់សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន” ។
ដែរជាមួយគ្នានេះABS-CBN បានបន្ថែមផងដែរថាគណៈកម្មការមូលបត្ររបស់ប្រទេសនិងផ្សារភាគហ៊ុនហ្វីលីពីនបានយល់ព្រមលើថ្លៃប្រាក់បញ្ញើរបស់ហ្វីលីពីនដែលអនុញ្ញាតឱ្យមានការវិនិយោគបរទេស។
លោកស្រី Celia Acedo សាស្រ្តាចារ្យសារព័ត៌មាននៅសាកលវិទ្យាល័យ Silliman នៅភាគកណ្តាលហ្វីលីពីនបានប្រាប់ Al Jazeera ថាចលនារបស់លោក Duterteកាន់តែបង្ហាញប្រាប់ លោកស្រីនៃសេចក្ដីរំលឹកខ្លះៗពីច្បាប់អាជ្ញាសឹកនៅពេលដែលមេដឹកនាំផ្តាច់ការ Ferdinand Marcos បានបញ្ជាឱ្យកាន់កាប់ ABS-CBN ដោយសម្ព័ន្ធមិត្តរបស់គាត់។សាស្រ្ដាចារ្យAcedo ដែលក៏ធ្លាប់ជាអ្នកសារព័ត៌មានបានឱ្យដឹងតាមអាល់ហ្សេហ្សារ៉ាថាមែនទែនទៅABS-CBN ត្រូវប្រឈមនឹងការបញ្ចប់សិទ្ធិអាជីវកម្មរបស់ខ្លួននឹងត្រូវផុតកំណត់នៅថ្ងៃទី ៣០ ខែមីនា តែមិនគួរដល់ថ្នាក់ចរចាមិនបាននោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃច័ន្ទនេះសហព័ន្ធជាតិអ្នកសារព័ត៌មានហ្វីលីពីន (NUJP) បាននិយាយថាបណ្ដឹងរបស់លោក Duterte ប្រឆាំងនឹង ABS-CBN បានបង្ហាញឱ្យឃើញពីរដ្ឋាភិបាលអាក្រក់ជួរជាតិ។ 
NUJP បានថ្លែងថា "យើងមិនត្រូវអនុញ្ញាតឱ្យបុរសម្នាក់នេះប្រើប្រាស់អំណាចគ្មានព្រំដែនមកគ្រប់គ្រងលើសេរីភាពសារព័ត៌មាននិងការបញ្ចេញមតិដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនិងសិទ្ធិរបស់ប្រជាជនក្នុងការដឹង ។
អាល់ហ្សេហ្ស៊ីរ៉ាថានេះមិនមែនជាលើកទីមួយទេដែលរដ្ឋបាលលោក Duterte បានផ្តោតលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលរិះគន់រដ្ឋបាលរបស់គាត់។ ក្នុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ លោកក៏បានព្យាយាមបិទគេហទំព័រព័ត៌មានឈ្មោះរ៉េបផឺរផងដែរបន្ទាប់ពីវាបានរាយការណ៍អំពីអ្វីដែលហៅថាសង្គ្រាមសម្លាប់ភេរវកម្មនិងតួនាទីរដ្ឋបាលរបស់លោកក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៅក្នុងប្រទេស។
កាសែតធំបំផុតរបស់ហ្វីលីពីនគឺ Daily Enquirer ក៏ត្រូវបង្ខំចិត្តលក់ទៅឱ្យសម្ព័ន្ធមិត្តរបស់ ប្រធានាធិបតីគឺមហាសេដ្ឋី Ramon Ang បន្ទាប់ពីលោក Duterte បានគំរាមម្ចាស់សហគ្រាស កាសែតនោះពីផលវិបាកខាងផ្លូវច្បាប់គឺកាលណោះកាសែតនេះបានរិះគន់ចំពោះសង្គ្រាមគ្រឿងញៀនផងនិងការបូកសរុបទ្រព្យសម្បត្តិក្រុមគ្រួសារលោកឌូទ័រតេ៕
ប្រែសម្រួល៖ពៅនិកា
 

Share

Image
Image
Image