en     km
en     km

បង់ក្លាដេសបើកជំរុំទទួលជនភៀសខ្លួនរូហ៊ីងយ៉ា ៨០ម៉ឺន​នាក់

Share

ប្រទេសបង់ក្លាដេសកាលពីថ្ងៃទី៥ តុលា បានប្រកាសប្រាប់ពិភពលោកថា ខ្លួននឹងបើកជំរុំដ៏ធំជាងគេនៅលើភពលោកដោយទទួលជនភៀសខ្លួនមកពីសហគមន៍ម៉ូស្លិមរ៉ូហ៊ីងយ៉ា ដែលរត់ពីប្រទេសភូមាដោយអោយស្នាក់នៅយ៉ាងតិច ៨០ម៉ឺននាក់។

តាមគេហទំព័រ The Guardian.com ចាប់តាំងពីផ្ទុះហិង្សាដ៏ខ្លាំងក្លាកាលពីថ្ងៃទី ២៥សីហា មកនៅរដ្ឋរ៉ាក់ខាញភាគខាងជើងនៃប្រទេសភូមា សហគមន៍រ៉ូហ៊ីងយ៉ា ដែលជាគោលដៅនៃការរើសអើងជាតិសាសន៍ និងសាសនា បានរត់ទៅនៅប្រទេសបង់ ក្លាដេសដែលស្រុកកំណើតម្ដាយឪពុកពួកគេបានកើនឡើងជាង ៥០ម៉ឺនាក់ ដែលគេប៉ានស្មានថា តួលេខនេះ នឹងបន្តកើនឡើងទៀត។

រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសបង់ក្លាដេស លោក Mofazzal Hossain Chowdhury Maya បាននិយាយ ថាប្រទេសរបស់លោកបានពង្រីកដី ៧៩០ហិចតា ដើម្បីផ្ដល់អោយជនភៀសខ្លួន ទាំងនោះមកជ្រកកោន។ លោកបញ្ជាក់ ថា ក្នុងទំហំផ្ទៃដីនេះ គឺត្រូវសាងសង់ជំរុំ ចំនួន ២៣ជំរុំ៕

 

Share

Image
Image
Image