en     km
en     km

Q and A ៖ បក្ស​សង្គ្រោះ​ជាតិ​បើក​សមាជ​បក្ស​ជ្រើសរើស​អនុប្រធាន​ និង​ប្រធាន​បក្ស​នៅ​ថ្ងៃនេះ​(មានសំឡេង)

Share

ភ្នំពេញ៖ ​នៅ​ថ្ងៃ​ទី​ ២​ មីនា​ នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​សមាជ​វិសាមញ្ញ​របស់​ខ្លួន​ដើម្បី​ជ្រើសរើស​ប្រធាន​ និង​អនុប្រធាន​គណបក្ស​បន្ទាប់​ពី​លោក​ សម​ រ​ង្ស៊ី​ បាន​លាលែង​ពី​តំណែង​ប្រធាន​គណបក្សប្រឆាំង​ធំ​នេះ​ ។​

 

cnrp-ok

​ការ​ជ្រើសរើស​ប្រធាន​ និង​អនុប្រធាន​គណបក្ស​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណៈ​ក​ម្មា​និ​យក​ កាលពី​ថ្ងៃ​ម្ស៊ិ​ល​មិ​ញ​ បាន​សម្រេច​យល់ព្រម​ឱ្យ​លោក​កឹ​ម​ សុខា​អនុប្រធាន​គណបក្ស​ឡើងជា​ប្រធាន​បក្ស​ជំនួស​លោក​ សម​ រ​ង្ស៊ី​ ។​ ចំណែកឯ​ អនុប្រធាន​ ៣​រូប​ទៀត​ ក៏​ត្រូវ​បាន​គណៈ​ម្មា​ការ​និ​យក​សម្រេច​ផង​ដែរ​នោះ​ គឺ​ មាន​ លោក​ ប៉ុ​ល​ ហំ​ម​ លោកស្រី​ មួរ​ សុខ​ហួរ​ និង​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ ។​

​សមាជ​នៅ​ថ្ងៃនេះ​ ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ថា​ មាន​ក្រុមប្រឹក្សា​ស្រុក​ ខេត្ត​ទូ​ទាំង​ប្រទេស​មក​ចូលរួម​ដើម្បី​ជ្រើសរើស​បេក្ខជន​ទាំង​ ៤​រូប​ ហើយ​អនុម័ត​គោលនយោបាយ​របស់​គណបក្ស​ដើម្បី​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ថ្ងៃ​ទី​ ៤​ មិថុនា​ ឆ្នាំ​ ២០១៧​ ៕

Share

Image
Image
Image