en     km
en     km

បក្ស​ប្រឆាំង​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ត្រូវ​ហាម​ចូលរួម​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៨

Share

យោង​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​ ប្រធានាធិបតី​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​លោក​ Nicolas​ Maduro​ និយាយ​ថា​គណបក្សប្រឆាំង​របស់​ប្រទេស​នេះ​ត្រូវ​បាន​ហាម​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ​នេះ​។​

                                     ប្រជាជនវ៉េណេស៊ុយឡាពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត។photo:AFP/BBC

​លោក​ប្រធានាធិបតី​ Maduro​ បញ្ជាក់​ថា​មាន​តែ​គណបក្ស​ដែល​ចូលរួម​ការ​បោះ​ឆ្នោត​អភិបាលក្រុង​កាលពី​ថ្ងៃអាទិត្យ​ដែល​អាច​ចូល​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ​។​

​គណបក្ស​ចំនួន​ពីរ​បាន​ធ្វើ​ពហិការ​មិន​ចូលរួម​ការ​បោះ​ឆ្នោត​នេះ​គឺ​គណបក្ស​ ឆន្ទៈ​ប្រជាជន​ និង​ គណបក្ស​សកម្មភាព​ដើម្បី​ប្រជាធិបតេយ្យ​ ។​

​គណបក្ស​ទាំងនេះ​ ដែល​មិន​បាន​ចូលរួម​បោះ​ឆ្នោត​ដោយ​ចោទ​ ព្រ​ព័ន្ធ​បោះ​ឆ្នោត​មាន​ភាព​លំអៀង​ទៅ​បោះ​ឆ្នោត​។​​តែ​លោក​ប្រធានាធិបតី​ Maduro​ប្រកាស​ថា​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​មាន​ភាព​ជឿ​ទុកចិត្ត​បាន​។​

​លោក​ម៉ា​ឌូ​រ៉ូ​ ប្រកាស​ថា​៖​គណបក្សប្រឆាំង​បាន​រលុប​ចេញពី​ឆាកនយោបាយ​។​ គណបក្ស​ដែល​មិន​បាន​ចូលរួម​ថ្ងៃនេះ​និង​គណបក្ស​ដែល​ពហិកា​មិន​អាច​ចូលរួម​ការ​បោះ​ឆ្នោត​បាន​ទៀត​ទេ​»​។​

​កាលពី​ខែតុលា​គណបក្សប្រឆាំង​ធំៗ​បី​បាន​ប្រកាស​ពហិកា​មិន​ចូលរួម​ការ​បោះ​ឆ្នោត​អភិបាលក្រុង​របស់​ប្រទេស​នេះ​កាលពី​ថ្ងៃអាទិត្យ​ដើម្បី​ជ្រើសរើស​ចៅហ្វាយ​ក្រុង​ជាង​៣០០​នាក់​។​

​គណបក្ស​សង្គមនិយម​របស់​លោក​ប្រធានាធិបតី​ម៉ា​ឌូ​រ៉ូ​រំពឹង​ថា​នឹង​ទទួល​បាន​សម្លេង​ឆ្នោត​ច្រើន​ជាងគេ​នៅ​ក្ន​ង​ការ​បោះ​ឆ្នោត​អភិបាលក្រុង​បើ​ទោះបីជា​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​អាក្រក់​ទៅៗ​នាំ​​ឲ្យ​កង្វះខាត​ទំនិញ​ជា​មូលដ្ឋាន​និង​អតិផរណា​កើនឡើង​ក៏​ដោយ​៕​

Share

Image
Image
Image