en     km
en     km

បក្ស​ប្រឆាំង​បញ្ជូន​ តំណាង​របស់​ខ្លួន​៤​រូប​ចូល​ប្រជុំ​អចិន្ដ្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​នេះ​

Share

​ភ្នំពេញ៖ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សម្រេច​ប​ញ្ចូ​ន​តំណាងរាស្ដ្រ​របស់​ខ្លួន​៤​រួប​ ទៅ​ចូលរួម​ប្រជុំ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ដែល​មាន​របៀបវារៈ​ នៃ​កិច្ចប្រជុំ​ចំនួន​៥​។​

កិច្ចប្រជុំគណៈកម្មការអចិន្រ្ដៃយ៍រដ្ឋសភានៅព្រឹកថ្ងៃពុធនេះ
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្ដៃយ៍រដ្ឋសភានៅព្រឹកថ្ងៃពុធនេះ

​តាម​អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ដ្រី​ តំណាងរាស្ដ្រ​៤​រូប​ នៃ​គណបក្សប្រឆាំង​ ដែល​ចូល​ប្រជុំ​សភា​ មាន​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ ប្រធាន​គណៈ​ក​ម្មាធិ​ការ​ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធិ​ ប្រធាន​គណៈកម្មាធិការ​ ទទួល​បន្ទុក​កិច្ចការ​អប់រំ​និង​វប្បធម៌​ លោក​ ប៉ុ​ល​ ហំ​ម​ ប្រធាន​គណៈកម្មាធិការ​ ទទួល​បន្ទុក​បរិស្ថាន​ និង​លោក​ ហូរ​ វ៉ា​ន់​ ប្រធាន​គណៈកម្មាធិការ​ប្រឆាំង​អំពើ​ពុក​រលួយ​។​

​តាម​សេចក្ដីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​ រដ្ឋសភា​នៅ​ថ្ងៃនេះ​ មាន​របៀបវារៈ​សំខាន់​ចំនួន​៥​ ប៉ុន្ដែ​របៀបវារៈ​ដែល​មានការ​ចាប់អារម្មណ៍​ជាងគេ​ គឺ​ ការ​ពិនិត្យ​សេចក្ដីសម្រេច​ ស្ដី​ពី​ការ​អនុវត្ត​ចំពោះ​តំណាងរាស្ដ្រ​ ហើយ​របៀបវារៈ​មួយទៀត​ ស្ដី​ពី​ការ​ពិនិត្យ​សំណើសុំ​អនុម័ត​នូវ​សេចក្ដីព្រាងច្បាប់ ​ស្ដី​ពី ​ហិរញ្ញវត្ថុ​
​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៧​។​

​តែ​យ៉ាងនេះ​ក្ដី​ វត្តមាន​របស់​ប្រធាន​គណៈកម្មាធិការ​ ជំនាញ​៤​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ពេល​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​បក្ស​ប្រឆាំង​ធំ​នេះ​ បាន​សម្រេច​មិន​ចូល​ប្រជុំ​សភា​ នៅ​ពេល​ដែល​ សភា​ចាប់ផ្ដើម​ចូល​ធ្វើការ​វិញ​ កាលពី​ថ្ងៃ​ទី​៧​ ខែកញ្ញា​ ឆ្នាំ​២០១៦៕

Share

Image
Image
Image